- SOMATEY
- ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៌មាន ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា អគ្គមេបញ្ជាការកងទ័ពប្រទេសម៉ាឡេស៊ីបានដឹកនាំក្រុមចុះឃ្លាំមើលការអនុវត្តកិច្ចឈប់បាញ់គ្នានៅតាមព្រំដែន កម្ពុជា-ថៃ ហើយនៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ។ យោងតាមលោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិកា និងជាអ្នកនាំពាក្យក្រសួងការពារជាតិ ដែលបានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន អំពីបច្ចុប្បន្នភាពនៃការវិវត្តបទឈប់បាញ់គ្នារវាងកម្ពុជា និងថៃ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះបានអោយដឹងថា ដើម្បីធានាដល់ការអនុវត្តពេញលេញនិងមុតមាំមានការឯកភាពគ្នាបង្កើតនូវយន្តការត្រួតពិនិត្យមួយឡើងក្នុងនោះក្រុមអង្កេតការណ៍ត្រូវបានបង្កើតឡើងដើម្បីផ្ទៀងផ្ទាត់និងធានាការអនុវត្តបទឈប់បាញ់គ្នា។ ឯកឧត្តមអគ្គមេបញ្ជាការកងទ័ពប្រទេសម៉ាឡេស៊ីបានបង្កើតក្រុមអង្កេតការណ៍ចំនួនពីរដែលមានមួយក្រុម ជាអនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា ជាប្រធាន និងមួយក្រុមទៀតជាអនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំនៅថៃ ជាប្រធាន ដើម្បីចេញសង្កេតការណ៍ នៅថ្ងៃទី៣០ ខែកក្កដានេះ។ ការចេញសង្កេតការណ៍នេះបានធ្វើឡើងបន្ទាប់ពីប្រទេសម៉ាឡេស៊ីក្នុងនាមជាប្រធានអាស៊ានបច្ចុប្បន្ន បានបញ្ជូនគណៈប្រតិភូដឹកនាំដោយអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីបានមកដល់កម្ពុជា កាលពីថ្ងៃទី២៩
July 30, 2025 - ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៌មាន ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ – ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចេញសេចក្តីអំពាវនាវជាថ្មីម្តងទៀតដល់សាធារណជន ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម ក្រុម MMO និងអ្នកសារព័ត៌មានអនឡាញ ឱ្យប្រុងប្រយ័ត្ន និងបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនច្បាស់លាស់ទាក់ទងនឹងសមរភូមិមុខ។ ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ចាប់តាំងពីម៉ោង ១២យប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ មក សមរភូមិមុខកំពុងស្ថិតក្នុងការអនុវត្តបទឈប់បាញ់ ហើយព័ត៌មានដែលផ្សព្វផ្សាយបន្តគ្នាដោយគ្មានប្រភពច្បាស់លាស់ គឺជាព័ត៌មានដែលមិនអាចយកជាការបានឡើយ។ ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់យ៉ាងច្បាស់ថា ព័ត៌មានផ្លូវការពីសមរភូមិ គឺមានតែក្រសួងការពារជាតិតែមួយគត់ ដែលនឹងធ្វើបច្ចុប្បន្នភាពជូនដោយផ្អែកលើការពិត
July 29, 2025 - ព័ត៌មានជាតិ
យោងតាម លោក ង៉ែត ជូ ដែលអ្នកជំនាញហិរញ្ញវត្ថុនិងជាសេដ្ឋកិច្ចវិទូមួយរូប បានឱ្យដឹងថា ដើម្បីជាការតបស្នងការពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ និងការពារទឹកដី គ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារ គួរពិចារណាលុបបំណុលទាំងស្រុងដែលគ្រួសារយុទ្ធជនពលីបានជំពាក់។ ម្យ៉ាងជាការជួយសំរួលដល់ជីវភាពក្រុមគ្រួសាររបស់ពួកគាត់ (ដែលបាត់បង់សមាជិកក៏ដូចជាបាត់បង់ចំណូល)។ ការលុបបំណុលនេះមិនធ្វើអោយប៉ះពាល់ខ្លាំងដល់ប្រាក់ចំណេញ ឬស្ថានភាពហិរញ្ញវត្ថុរបស់ស្ថាប័នទាំងនោះទេពីព្រោះចំនួនគ្រួសារយុទ្ធជនពលីមានចំនួនតិចតួចបើធៀបនឹងចំនួនអតិថិជនរាប់លាននាក់ក្នុងវិស័យនេះ។ បើគ្មានពួកគាត់ការពារ ស្ថាប័នទាំងនោះនឹងរងនូវភាពអន្តរាយធ្ងន់ធ្ងរជាក់ជាមិនខាន។ ប្រភព៖ Ngeth Chou
July 29, 2025 - ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៌មាន ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅវិមានសន្តិភាព ទីស្ដីការគណៈរដ្ឋមន្ត្រី នៅព្រឹក ថ្ងៃអង្គារ ទី២៩ ខែកក្កដា ឆ្នាំ២០២៥ នេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងថាគិតចាប់ពីម៉ោង ២៤:០០នាទី យប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ រហូតមកទល់ពេលនេះ ពុំមានការប៉ះទង្គិចប្រដាប់អាវុធណាមួយកើតឡើងទេរវាងភាគីថៃ-កម្ពុជា។ លោកជំទាវអ្នកនាំពាក្យបានលើកឡើងថា «ជាលទ្ធផលវិជ្ជមាន នៅតាមយោធភូមិភាគទាំងអស់ពុំមានការផ្ទុះអាវុធដាក់គ្នាទេ។ នេះជាការប្ដេជ្ញាចិត្តយ៉ាងខ្ពស់ និងការអនុវត្តយ៉ាងម៉ឺងម៉ាត់ ម៉ត់ចត់ នៃកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំទាំងអស់»។ គួរបញ្ជាក់ថា បើតាមសេចក្ដីប្រកាសព័ត៌មានរួមស្ដីពីកិច្ចប្រជុំពិសេសស្វែងរកបទឈប់បាញ់ នៅទីក្រុងគូឡាឡាំពួ ដែលម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ កាលពីរសៀលថ្ងៃទី២៨ ខែកក្កដា
July 29, 2025 - ព័ត៌មានជាតិ
មុននេះបន្តិច ព្រះនាងនរោត្តម ជេនណា បានចេញវីដេអូឃ្លឹបមួយ ដោយក្បាលដំបូងព្រះនាងបានលើកទឹកចិត្តកងទ័ពកម្ពុជាដ៏អង់អាច ក្លាហាន រួមស្មារតីស្នេហាជាតិ និងភាពសាមគ្គីជាធ្លុងមួយ ហើយព្រះនាងក៏បានបង្ហាញពីការទុកចិត្តចំពោះ យុទ្ធសាស្រ្តដឹកនាំ របស់រដ្ឋាភិបាលផងដែរ។ បន្ថែមពីនេះ ព្រះនាងក៏បានគូសបញ្ជាក់ថា គ្មានហេតុផលអ្វីដែលកម្ពុជា ចាប់ផ្តើមសង្រ្គាមមុន តាមការចោទប្រកាន់នោះឡើយ ដោយព្រះនាងបាងនិយាយចេញជា ៤ភាសា ផ្សេងៗគ្នា ដូចជា ខ្មែរ អង់គ្លេស ចិន និងបារាំង ព្រមទាំងបញ្ជាក់ច្បាស់ៗថា «កម្ពុជាមិនចង់បានសង្គ្រាម ប៉ុន្តែត្រូវការសន្តិភាព»។
July 28, 2025 - ព័ត៌មានជាតិ
ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានបង្ហាញបច្ចុប្បន្នភាព ថ្ងៃទី៥ នៃការឈ្លានពានរបស់ថៃមកដែនអធិបតេយ្យកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះថា បើទោះបីជាប្រធានាធិបតីសហរដ្ឋអាមេរិកដូលណាត្រាំបានលើកអំពីសំណើរអោយមានការឈប់បាញ់គ្នាជាបន្ទាន់កាលពីថ្ងៃទី២៦កក្ដដា ហើយនាយករដ្ឋមន្ត្រីស្តីទីថៃក៏បានយល់ព្រមតាមសំណើរនេះយ៉ាងណាក្តី ប៉ុន្តែថៃនៅតែបន្តវាយប្រហារមកលើកម្ពុជាពេញមួយថ្ងៃទី២៧កក្កដាម្សិលមិញនេះ។ នៅក្នុងសន្និសីទសារព័ត៌មានបង្ហាញបច្ចុប្បន្នភាព ថ្ងៃទី៥ នៃការឈ្លានពានរបស់ថៃមកដែន អធិបតេយ្យកម្ពុជា នេះដែរ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងថា កាលពីថ្ងៃទី២៧កក្កដា មកភាគីថៃបានបើកការវាយប្រហារមកលើទឹកដីកម្ពុជា តាំងពីម៉ោង២រំលងអធ្រាត្រ ដោយបាញ់ផ្លោងដូចភ្លៀងរលឹម ចូលតំបន់ប្រាសាទព្រះវិហារ ប្រើយន្តហោះដ្រូនអត្តឃាដទម្លាក់គ្រាប់បែកចង្គ្រោមនិងបាញ់ផ្សែងពុល ដែលពិភពលោកហាមឃាត់។ ហើយឈានចូលថ្ងៃទី២៨កក្កដានេះ ភាគីថៃបានបើកការផ្ទុះអាវុធពីម៉ោង៣និង១០នាទី រំលងអធ្រាត្រដោយបាញ់ផ្លោងចូលតំបន់ប្រាសាទតាមាន់ធំ
July 28, 2025 - ព័ត៌មានជាតិ
ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានលើកឡើងថា ប្រាសាទព្រះវិហារ ត្រូវបានទាហានឈ្លានពានសៀមប្រើប្រាស់ការទម្លាក់គ្រាប់បែក MK-82 (ទម្ងន់ប្រមាណ២៣០គ.ក) ជាច្រើនគ្រាប់រួមនឹងគ្រាប់ផ្លោងគ្រប់ប្រភេទ ជាពិសេសគ្រាប់ផ្លោង ១៥៥មម ជាមួយគ្រាប់បែកចង្កោម ក្នុងគោលដៅកម្ទេចប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោកមួយនេះ។ ឯកឧត្តមបន្តថា ក្នុងស្មារតីការពារបូរណភាពទឹកដី និងប្រាសាទព្រះវិហារកេរ្តិ៍មរតកដូនតាខ្មែរ កងកម្លាំងប្រដាប់អាវុធដ៏អង់អាចក្លាហានរបស់កម្ពុជា បានវាយបកប្រយុទ្ធតតាំងជាមួយខ្មាំងឈ្លានពានប្រកបដោយជោគជ័យ។ បើតាមឯកឧត្តមអគ្គនាយកស៊ីម៉ាក់ រយៈពេលជាង៥០ឆ្នាំមកហើយពោលគឺចាប់ខែឧសភាឆ្នាំ១៩៧៥ ដែលគ្រាប់បែក MK-82 បានបាត់សំឡេងផ្ទុះទឹកដីនៃមាតុភូមិនេះ។ ក្នុងអតីត សង្គ្រាមនោះគ្រាប់បែក MK-82 ចំនួន ៩១៩,៦២២ គ្រាប់ត្រូវបានទម្លាក់លើ ៥៥,៦១៤ ទីតាំងដោយមានយន្តហោះទម្លាក់ចំនួន ១១៥,៨៨៦ ជើងហោះហើរទម្លាក់គ្រាប់បែកលើទឹកដីកម្ពុជា
July 28, 2025 - ព័ត៌មានជាតិ
នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ភរិយារបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បញ្ជាក់ប្រាប់ប្រជាពលរដ្ឋថា ស្បៀងរបស់កងទ័ពជួរមុខមិនខ្វះទេ មានការផ្គត់ផ្គង់គ្រប់គ្រាន់ជូនដល់ពួកគាត់។ ការបញ្ជាក់នេះ ធ្វើឡើងបន្ទាប់ពីក្នុងបណ្តាញសង្គមនៅព្រឹកថ្ងៃនេះ មានការផ្សព្វផ្សាយអំពីបញ្ហាស្បៀងសម្រាប់កងទ័ពជួរមុខ៕
July 28, 2025 - ព័ត៌មានជាតិ
កងទ័ពឈ្លានពានរបស់ថៃនៅថ្ងៃទី២៧និង២៨ខែកក្កដា ឆ្នាំ២០២៥ ក្រៅពីប្រើអាវុធធុនធ្ងន់ យន្តហោះ គ្រាប់បែកចង្កោម ហើយនោះ នាពេលនេះបានចាប់ផ្តើមវាយប្រហារដោយប្រើគ្រាប់បែកផ្សែងពុលមកលើកងទ័ពកម្ពុជាថែមទៀត។ បើយោងតាមសេចក្តីរាយការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ស្តីពីបច្ចុប្បន្នភាពនៃការឈ្លានពានរបស់កងទ័ពថៃមកលើទឹកដីកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២៥នេះឱ្យដឹងថា៖នាពេលនេះកងទ័ពឈ្លានពានថៃបានប្រើផ្សែងពុលមកលើកងទ័ពកម្ពុជាយ៉ាងហោចណាស់២កន្លែងពោលគឺនៅតំបន់អានសេះ និងតំបន់ភ្នំខ្មោច។ ក្រសួងការពារជាតិកម្ពុជាបានចាត់ទុកថា ការប្រើប្រាស់អាវុធធុនធ្ងន់ យន្តហោះ គ្រាប់បែកចង្កោម និងចុងក្រោយនេះឈានដល់ការប្រើប្រាស់ផ្សែងពុលជាអំពើខុសច្បាប់អន្តរជាតិធ្ងន់ធ្ងរដែលត្រូវបញ្ឈប់ជាបន្ទាន់។ បើតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានឱ្យដឹងដែរទាក់ទិនទៅនឹងសមរភូមិរយៈពេល៥ថ្ងៃមកនេះពីសំណាក់កងទ័ពថៃ ឈ្លានពានមកលើអធិបតេយ្យភាពកម្ពុជាដែលកំពុងបង្ហាញយ៉ាងច្បាស់ក្រឡែតអំពីការរំលោភបំពានលើធម្មនុញ្ញនៃអង្គការសហប្រជាជាតិ ធម្មនុញ្ញាអាស៊ាន និងគោលការណ៍គ្រឹះនៃច្បាប់អន្តរជាតិ។សកម្មភាពដែលគ្មានទំនួលខុសត្រូវ និង ខុសច្បាប់បែបនេះបានបង្កយ៉ាងធ្ងន់ធ្ងរដល់ សន្តិភាព ស្ថេរភាពក្នុងតំបន់នោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់មូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិទៀតផង។ ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានថ្លែងប្រាប់អំពីសកម្មភាពសមរភូមិ ភូមិភាគទី៤ដែលភាគីថៃបានបើកការបាញ់ប្រហារមកលើកម្ពុជាពោលគឺចាប់តាំងតែវេលាម៉ោង
July 28, 2025 - PR
(ភ្នំពេញ)៖ ឆ្លើយតបតាមសភាពការណ៍បានយ៉ាងរហ័ស ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភទឹកពិសាកម្ពុជាចំនួន ៧៥០០ កេស ដឹកចេញភ្លាមៗជូនទៅដល់ប្រជាជនខ្មែរដែលភៀសខ្លួនចេញពីតំបន់ក្តៅគគុក មកកាន់ទីទួលសុវត្ថិភាពនាខេត្តព្រះវិហារ និងស្រុកចុងកាល ខេត្តឧត្តរមានជ័យ។ ក្នុងស្មារតីរួបរួមសាមគ្គីគ្នាជាធ្នុងមួយ ខ្មែរ ប៊ែវើរីជីស បានខ្នះខ្នែងរៀបចំឧបត្ថម្ភទឹកពិសាកម្ពុជាចំនួន ១៥០០ កេសផ្សេងទៀត ប្រគល់ជូនទៅដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដែលប្រចាំការនៅមជ្ឍមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រសម្រាប់កម្មវិធីបរិច្ចាកឈាម ដើម្បីបុព្វហេតុមនុស្សធម៌។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន ជីប ម៉ុង ដែលជាក្រុមហ៊ុនមេរបស់ ខ្មែរ ប៊ែវើរីជីស និងពាណិជ្ជកម្មសុរបជាង ១៤ បានប្រកាសឧបត្ថម្ភថវិកាសរុប ២
July 26, 2025









