- SOMATEY
- ព័ត៌មានជាតិ
ក្រសួងការពារជាតិកម្ពុជាបានប្រកាសច្រានចោលចំពោះសារព័ត៌មានរបស់ថៃដែលបានផ្សាយបំភ្លៃការពិតថាកម្ពុជាបានប្រើប្រាស់ដ្រូនចូលនៅក្នុងទឹកដីថៃ ដែលការផ្សាយនេះជាហេតុធ្វើឱ្យ បង្កើតស្ថានភាពកើនឡើងកម្តៅរវាងប្រទេសទាំងពីរ។ នេះគឺជាការថ្លែងបញ្ជាក់របស់លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលីសុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥។ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «កម្ពុជាសូមច្រានចោលចំពោះការផ្សព្វផ្សាយ ដោយគ្មានមូលដ្ឋានរបស់សារព័ត៌មានថៃមួយចំនួន ដែលផ្ទុយពីការពិត ដោយថ្មីៗនេះ ថៃបានផ្សាយព័ត៌មានមួយចំនួនដោយបានយករូបភាពវិដេអូក្លែងក្លាយ ធ្វើការអត្ថាធិប្បាយខ្លឹមសាបំភ្លៃ មិនពិត លាបព៌ណ ថាដ្រូននោះជារបស់កម្ពុជា បានហោះចូលក្នុងទឹកដីថៃ ។ ទង្វើទាំងនេះមិនត្រឹមត្រូវតែរក្សាឱ្យមានភាពល្អប្រសើរប៉ុណ្ណោះទេ តែវាកាន់បង្កឱ្យមានការកើនឡើងកម្តៅដោយ មិនចាំបាច់»។ លោកជំទាវឧត្តមសេនីយ៍ឯក អ្នកនាំពាក្យក្រសួងការពារជាតិបានលើកឡើងថា កម្ពុជាទទូចឱ្យសារព័ត៌មានថៃទាំងនោះ បញ្ឈប់ជាបន្ទាន់ នូវទង្វើទាំងនោះ។ ជាមួយគ្នានោះដែរ
August 3, 2025 - ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៌មាន កាលពីថ្ងៃទី ២ ខែ សីហា ឆ្នាំ ២០២៥ បានឱ្យដឹងថា ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥នេះ អមដោយឯកឧត្តម លី វេត អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ មន្ត្រីនៃមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ធំ និងអាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញបើកកម្មវិធី «វេទិកាការងារ» របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅឃុំកំពង់ចិនត្បូង និងឃុំរុងរឿង
August 3, 2025 - ព័ត៌មានជាតិ
ក្រុមយុវជន យុវនារី រួមទាំងជនបរទេសប្រមាណ ១ម៉ឺននាក់ មកជួបជុំគ្នាដើម្បីសម្តែងពីទឹកចិត្តគាំទ្រវីរកងទ័ពជួរមុខ និងគាំទ្រសន្តិភាព អមដោយទង់ជាតិកម្ពុជា ក្រោមប្រធានបទ «កម្ពុជាស្រឡាញ់សន្តិភាព» នារសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥ នៅបរិវេណបឹងកក់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ការមកជួបជុំគ្នាយ៉ាងច្រើនកុះករនេះ ដើម្បីបង្ហាញឱ្យពិភពលោក បានឃើញភាពឥតងាករេរបស់ប្រជាពលរដ្ឋខ្មែរ និងរាជរដ្ឋាភិបាលពីការប្តេជ្ញាចិត្តរួមគ្នាជាធ្លុងមួយ ក្នុងន័យរក្សាឱ្យបានសុខសន្តិភាព ស្ថិរភាពជាមួយប្រទេសជិតខាង។
August 3, 2025 - ព័ត៌មានជាតិ
មុននេះបន្តិច អ្នកផលិតមាតិការដ៏ល្បីគឺលោក ហេង វិសាល និងស្រីនា បានប្រកាសថា ខ្លួននឹងឧបត្ថម្ភប្រាក់ជារៀងរាល់ខែចំនួន ១០០ដុល្លារ ពេញមួយជីវិត ជូនដល់វីរកងទ័ពកម្ពុជា ២នាក់ ដែលថៃបានប្រគល់ជូនកម្ពុជាវិញនៅថ្ងៃនេះ។ ជាមួយគ្នានេះ លោកហេង វិសាល ក៏បានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោកថា «ពេលដែលបានឃើញព័ត៌មាននេះហើយ ខ្ញុំ និងក្រុមគ្រួសារពិតជាមិនអាចទទួលយកបានទេ ខ្ញុំពិតជាឈឺចាប់ខ្លាំងណាស់ ម្នាក់ពិការ ម្នាក់មានបញ្ហាស្មាតី។ តើអនាគតពួកគាត់នឹងទៅជាយ៉ាងណាទៅ? ខ្ញុំនិងគ្រួសារសម្រេចចិត្តថា នឹងប្រើលុយផ្ទាល់ខ្លួន ឧបត្ថមពួកគាត់ម្នាក់ ១០០ដុល្លារ (100$) ជារៀងរាល់ខែ រយៈពេលពេញមួយជីវិត»។ ក្រោយការបង្ហោះរបស់លោក ក៏មានមិត្តជាអ្នកផលិតមាតិការ តារា និងមហាជនជាច្រើននាំគ្នាចូលទៅបញ្ចេញមតិ
August 1, 2025 - PR
ភ្នំពេញ, កម្ពុជា – ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៥ – ការ៉េមួយ គឺជាកម្មវិធីប្រចាំឆ្នាំដ៏មានកិត្តិយស ដែលមានបំណងចីរភាពក្នុងការថែរក្សា និងផ្ដល់អំណាចដល់អ្នកសរសេរភាពយន្ដវ័យក្មេងនៅកម្ពុជា និងក្នុងតំបន់អាស៊ាន ដែលបានរៀបចំថ្ងៃបង្ហាញគម្រោង សម្រាប់កម្មវិធីផលិតភាពយន្ដខ្លីឆ្នាំ ២០២៥ នៅថ្ងៃអាទិត្យ ទី២៧ ខែកក្កដា នៅឯរោងភាពយន្ត លេជេន អូឡាំព្យា។ សិក្ខាសាលា និងព្រឹត្តិការណ៍ផ្សេងៗដែលរៀបចំដោយផលិតកម្ម Kongchak Pictures និង Anti-Archive បានបង្ហាញពីសិល្បៈច្នៃប្រឌិតរបស់សម្លេងថ្មីៗក្នុងវិស័យភាពយន្ដ ដោយផ្ដល់ឱកាសអភិវឌ្ឍដ៏មានតម្លៃ ការបណ្ដុះបណ្ដាលពីអ្នកជំនាញ និងវេទិកាដើម្បីបង្ហាញគម្រោងរបស់ពួកគេជូនជាផ្លូវការដល់អ្នកជំនាញក្នុងឧស្សាហកម្មនេះ។ កម្មវិធីលើកនេះទាក់ទាញការចូលរួមបានជាងពីរដងប្រៀបធៀបទៅនឹងឆ្នាំមុន
August 1, 2025 - ព័ត៌មានជាតិ
នៅព្រឹកថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា គម្រោង ៤២៦ ដែលបានអនុម័តកាលពីថ្ងៃទី ២៥ ខែកក្តដា ឆ្នាំ២០២៥ គឺបង្កើតឱកាសការងារជាង ៣០ម៉ឺនកន្លែង ជាពិសេសវិស័យឧស្សាហកម្ម ហើយសង្ឃឹមថា នឹងមានកំណើនបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត ដែលរំពឹងទុកថាអាចនឹងលើស ៥០០គម្រោង ការមានកំណើននេះ គឺតាមរយៈការបន្ទូរបន្ថយអត្រាពន្ធមកត្រឹម ១៩%នេះ អាចទាក់ទាញអ្នកវិនិយោគិនមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើន។ ឯកឧត្តម ស៊ុន ចាន់ថុល
August 1, 2025 - ព័ត៌មានជាតិ
កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់ឱ្យគណៈប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធ និងនាំយកសារលិខិតរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសពយុទ្ធជនពលីក្នុងសមរភូមិចំនួន ៤រូប ដែលពិធីបុណ្យធ្វើនៅគេហដ្ឋានរៀងៗខ្លួន នៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។ មរណភាពក្នុង បុព្វហេតុការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ របស់វីរជនទាំង៤រូប រួមមាន ១. លោកវរសេនីយ៍ឯក អ៊ុត វណ្ណា, ២. លោកវរសេនីយ៍ឯក សៀង សាត, ៣. លោកវរសេនីយ៍ឯក
August 1, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៥ នេះ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានលើកឡើង នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះថា ក្រុមជំនាញគ្រាប់បែកទម្លាក់ពីយន្តហោះរបស់អង្គភាពស៊ីម៉ាក់ បានស្រាវជ្រាវណ្តៅគ្រាប់បែកផ្ទុះចំនួន៤ទីតាំង និងគ្រាប់បែកទម្លាក់មកមិនទាន់ផ្ទុះកប់ក្នុងដីចំនួន៥ទីតាំង (មានរន្ធគ្រាប់បែក)។ សូមបញ្ជាក់ថា គ្រាប់បែកMK-84 ដែលមិនផ្ទុះ និងរណ្តៅគ្រាប់បែកមិនទាន់ផ្ទុះ សុទ្ធតែជាគ្រាប់បែកទម្លាក់ថ្មីរបស់កងទ័ពអាកាសសៀម ក្នុងសង្គ្រាមរយៈពេល៥ថ្ងៃ២៤-២៨ខែកក្កដា ឆ្នាំ២០២៥នេះ។ គ្រាប់បែកទាំងនេះគ្មានអ្វីស្មុគស្មាញយល់នោះទេ ក្នុងសង្គ្រាមឥណ្ឌូចិនគ្មានការទម្លាក់នៅតំបន់ទាំងនេះទេ អង្គភាពសីម៉ាក់មានព័ត៌មានទិន្នន័យការទម្លាក់គ្រាប់ទាំងនោះ ផ្តល់ដោយក្រសួងការបរទេសសហរដ្ឋអាមេរិកយ៉ាងច្បាស់លាស់។ ឯកឧត្តម បានបន្តថា គ្រាប់បែកត្រកូលMKនេះ
July 31, 2025 - ព័ត៌មានជាតិ
ដូចបានដឹងរួចមកហើយថា ការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បានបណ្តាលឱ្យយោធិនមួយចំនួនត្រូវពលី និងរងរបួស ក៏ដូចជាប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារ ក្លាយជាជនភៀសសឹកមិនអាចប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃបាន។ ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានអំពាវនាវឱ្យសមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ពិនិត្យលទ្ធភាពក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុ សម្រាប់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងធ្វើប្រតិបត្តិការយ៉ាងសកម្មនៅក្នុងបុព្វហេតុការពារបូរណភាពទឹកដីនៅក្នុងតំបន់ប្រយុទ្ធ ក៏ដូចជាគ្រួសារយោធិនពលី យោធិនរងរបួស និងប្រជាពលរដ្ឋជាជនភៀសសឹកដោយសារការប្រយុទ្ធគ្នានៅពេលនេះ។ ក្រោយមកនៅថ្ងៃទៅ ៣០ ខែកក្កដា ឆ្នាំ ២០២៥ នេះ ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជា ធនាគារជាច្រើននៅស្រុកខ្មែរ បានសម្រេចលុបចោលបំណុលទាំងស្រុង ជូនដល់យោធិនពលីជីវិត និងអ្នករួមខ្ចី ដែលបានបំពេញប្រតិបត្តិការក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា៕
July 30, 2025 - ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៌មាន ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា អគ្គមេបញ្ជាការកងទ័ពប្រទេសម៉ាឡេស៊ីបានដឹកនាំក្រុមចុះឃ្លាំមើលការអនុវត្តកិច្ចឈប់បាញ់គ្នានៅតាមព្រំដែន កម្ពុជា-ថៃ ហើយនៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ។ យោងតាមលោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិកា និងជាអ្នកនាំពាក្យក្រសួងការពារជាតិ ដែលបានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន អំពីបច្ចុប្បន្នភាពនៃការវិវត្តបទឈប់បាញ់គ្នារវាងកម្ពុជា និងថៃ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះបានអោយដឹងថា ដើម្បីធានាដល់ការអនុវត្តពេញលេញនិងមុតមាំមានការឯកភាពគ្នាបង្កើតនូវយន្តការត្រួតពិនិត្យមួយឡើងក្នុងនោះក្រុមអង្កេតការណ៍ត្រូវបានបង្កើតឡើងដើម្បីផ្ទៀងផ្ទាត់និងធានាការអនុវត្តបទឈប់បាញ់គ្នា។ ឯកឧត្តមអគ្គមេបញ្ជាការកងទ័ពប្រទេសម៉ាឡេស៊ីបានបង្កើតក្រុមអង្កេតការណ៍ចំនួនពីរដែលមានមួយក្រុម ជាអនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា ជាប្រធាន និងមួយក្រុមទៀតជាអនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំនៅថៃ ជាប្រធាន ដើម្បីចេញសង្កេតការណ៍ នៅថ្ងៃទី៣០ ខែកក្កដានេះ។ ការចេញសង្កេតការណ៍នេះបានធ្វើឡើងបន្ទាប់ពីប្រទេសម៉ាឡេស៊ីក្នុងនាមជាប្រធានអាស៊ានបច្ចុប្បន្ន បានបញ្ជូនគណៈប្រតិភូដឹកនាំដោយអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីបានមកដល់កម្ពុជា កាលពីថ្ងៃទី២៩
July 30, 2025









