SOMATEY
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា តបតាមការអញ្ជើញពីស្ថានទូតបារាំងប្រចាំកម្ពុជា នាល្ងាចថ្ងៃចន្ទ ៤រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមកម្មវិធីអបអរសាទរទិវាបុណ្យជាតិនៃប្រទេសបារាំងថ្ងៃទី១៤ ខែកក្កដា ក្រោមអធិបតីភាពរបស់ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពូជា និងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តូីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

    July 15, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា មុននឹងបញ្ចប់អាណត្តិការទូតនៅកម្ពុជាអស់រយៈពេល៤ឆ្នាំ ឯកឧត្តម Park Jong-Wook បានបង្ហាញក្តីសង្ឃឹមនៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូងដែលមានការចុះហត្ថលេខាព្រមព្រៀងជាមួយគ្នារវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរកាលពីអំឡុងឆ្នាំ២០២២ នឹងបើកការដ្ឋានសាងសងនៅដើមឆ្នាំក្រោយ ពោលនៅឆ្នាំ២០២៦។ ឯកឧត្តមជា ធីរិទ្ធ អ្នកនាំពាក្យប្រធានព្រឹទ្ធសភាកម្ពុជាបានឲ្យដឹងក្រោយបញ្ចប់កិច្ចជំនួបរវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងឯកឧត្តម Park Jong-Wook ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ នាថ្ងៃទី១៥ ខែកក្កដាថា ឯកអគ្គរដ្ឋទូតបានរំលេចពីការកម្ចីសម្បទានមួយចំនួនរបស់កូរ៉េខាងត្បូងបានផ្តល់សម្រាប់កម្ពុជា

    July 15, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា នាថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានប្រកាសសេចក្តីសម្រេចស្តីពីការបង្កើតក្រុមមេធាវីស្ម័គ្រចិត្តប្រចាំសហព័ន្ធ ដែលមានចំនួន ៣១រូប ហើយគោលបំណងរៀបចំឱ្យមានក្រុមមេធាវី មិនមែនរៀបចំមក ដើម្បីតតាំងនឹងការរិះគន់របស់មហាជនមួយចំនួននោះទេ ប៉ុន្តែការរៀបចំក្រុមមេធាវីប្រចាំសហព័ន្ធ គឺដោយសារតែការវិវឌ្ឍរបស់សហព័ន្ធមានការងារច្រើនណាស់ ទាំងថ្នាក់ជាតិ និងអន្តរជាតិ ដោយសហព័ន្ធត្រូវមានក្រុមការងារផ្នែកច្បាប់ ដើម្បីជួយសហព័ន្ធក្នុងការរៀបចំឯកសារគតិយុត្ត ក៏ដូចជាជួយរៀបចំលក្ខន្តិកៈផ្សេងៗរបស់សហព័ន្ធ សម្រាប់ប្រតិបត្តិការងារទាំងក្នុងប្រទេស និងក្រៅប្រទេស ដើម្បីជួយការពារភាពស្របច្បាប់របស់សហព័ន្ធ។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ នៅក្រោយពីធីប្រកាសសេចក្តីសម្រេចស្តីពីការបង្កើត និងប្រគល់ភារកិច្ចជូនក្រុមមេធាវីស្ម័គ្រចិត្តប្រចាំសហព័ន្ធ នៅល្ងាចថ្ងៃទី១៤

    July 15, 2025
  • ព័ត៌មានជាតិ

    នាថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០២៥​ នេះ យោងតាមសេចក្តីស្រាយបំភ្លឺរបស់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមឆ្លើយតបបំភ្លឺជូនសាធារណជនទៅនឹងផេកហ្វេសប៊ុកឈ្មោះ Ka Green ដែលបានថតក្បួនរថយន្ត ប្រតិភូ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ និងបង្ហោះដោយប្រើពាក្យសំដីអសិលធម៌ ជេរប្រមាថមកលើថ្នាក់ដឹកនាំ និងក្បួនប្រតិភូ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលដែលបានអញ្ជើញត្រឡប់ពីការអញ្ជើញសំណេះសំណាល សួរសុខទុក្ខ នាំយកសម្ភារ បរិក្ខារ គ្រឿងឧបភោគបរិភោគ ឱសថ និងថវិកា ផ្តល់ជូនគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៤ ខេត្តព្រះវិហារ។ ពាក់ព័ន្ធករណីនេះ ម្ចាស់គណនីផេកហ្វេសប៊ុកឈ្មោះ

    July 15, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ទំហំនាំចេញផលិតផលរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិក្នុងរយៈពេល ឆមាស ទី១ឆ្នាំ២០២៥មានចំនួនជាង ១៤ ពាន់លានដុល្លារអាម៉េរិក ពោលកើនឡើង ប្រមាណជាង ១៦,១ភាគរយ ធៀបនឹងឆមាសទី១ ឆ្នាំ២០២៤ ខណៈដែល​ទំហំពាណិជ្ជកម្មសរុបកម្ពុជា-អន្តរជាតិ មានចំនួនជាង ៣០,៦៩៧ពាន់ លាន​ដុល្លារអាម៉េរិក។ នេះបើតាម​របាយការណ៍​របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា​បង្ហាញនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលឆមាសទី១ និងលើកទិសដៅការងារក្នុង​ឆមាសទី២ ឆ្នាំ២០២៥កាលពីចុងសប្ដាហ៍កន្លងទៅ។ ក្នុងកិច្ចប្រជុំនោះឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកអគ្គនាយកនៃ​អគ្គនាយក​ដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា

    July 15, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល នាថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ថ្មីៗនេះ មន្ត្រីជំនាញនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានទទួលពាក្យបណ្តឹងពីជនរងគ្រោះដែលបានចាញ់ល្បិចឆបោករបស់ឧក្រិដ្ឋជនតាមរយៈការទិញផលិតផលតាមអនឡាញ និងបានផ្ទេរប្រាក់ទៅគណនីធនាគារ ប៉ុន្តែ មិនបានទទួលផលិតផល ឬសម្ភារដែលបានបញ្ជាទិញនោះទេ។ ពាក់ព័ន្ធករណីនេះ មន្ត្រីជំនាញបានធ្វើការស្រាវជ្រាវ និងបានកោះហៅម្ចាស់គណនីធនាគារ ឬកុងធនាគារទាំងនោះ ហើយបានរកឃើញថា ម្ចាស់គណនីដើមបានជួលគណនីរបស់ខ្លួនទៅឱ្យជនល្មើស ឬជនឆបោកប្រាក់តាមបណ្តាញសង្គម ដើម្បីទទួលប្រាក់កម្រៃជើងសារ។ ក្រោយពីក្រុមជនល្មើសបានប្រើវិធីសាស្រ្តលួងលោមសុំទិញ និងជួលគណនីធនាគារពីម្ចាស់ដើម ពួកគេបានធ្វើការផ្លាស់ប្តូរលេខទូរស័ព្ទ និងលេខសម្ងាត់ ដើម្បីយកទៅគ្រប់គ្រង និងធ្វើការឆបោកប្រាក់តាមបណ្តាញសង្គមនានាជាច្រើនករណី។ ដូចនេះ ការផ្តល់គណនីធនាគារ (ឬហៅថា

    July 14, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូ សមាគមកាយឫទ្ធិនារីកម្ពុជា ចូលក្រាបថ្វាយបង្គំគាល់ ថ្វាយព្រះពរ និងរបាយការណ៍ថ្វាយ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល។ ប្រភព៖ ក្រសួងព័ត៌មាន

    July 14, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) កាលពីថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ក្រោមកិច្ចសហការពីKOICA, អង្គការ World Together, សាកលវិទ្យាល័យ Hallym នៃសាធារណរដ្ឋកូរ៉េ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) នឹងផ្តល់អាហារូបករណ៍សិក្សារយៈពេលខ្លីចំនួន៣ សប្តាហ៍ដល់សិស្សានុសិស្សចំនួន ៣០នាក់។ _អត្ថប្រយោជន៍នៃការសិក្សា៖ ​​​សិក្សាអនុវត្តក្នុងថ្នាក់ផ្ទាល់តាមរយៈវីដេអូ និងជាមួយគ្រូដែលមានបទពិសោធន៍និងជំនាញច្បាស់លាស់ ពង្រឹងសមត្ថភាពការកាត់តវីដេអូរបស់អ្នកអោយកាន់តែប្រសើរឡើង ​​ឱកាសពង្រឹងសមត្ថភាពកម្រិតយល់ដឹងពីការកាត់តវីដេអូ និងឱកាសហ្វឹកហាត់ការងារ​ (Digital Internship) ជាមួយក្រុមហ៊ុនកូរ៉េ និងក្នុងស្រុក ទទួលបានវិញ្ញាបនបត្រក្រោយបញ្ចប់វគ្គសិក្សាដែលទទួលស្គាល់ពីសាកលវិទ្យាល័យ Hallym,KOICA,World Together

    July 14, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ពីទឹកដីខេត្តកំពង់ឆ្នាំង សម្ដេចធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានប្រកាសថា មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ នឹងធ្វើជាទីលានប្រកួតអាវុធអាស៊ាន នៅពេលអនាគត ដើម្បីបង្ហាញឥទ្ធិពលកម្ពុជានាពេលបច្ចុប្បន្នមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការរៀបចំហ្វឹកហ្វឺនពហុសាស្ត្រ។ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងអបអរសាទរ ខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ នាព្រឹកថ្ងៃចន្ទទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់ថា កម្ពុជាបានសុំផ្លោះមិនទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកូតអាវុធអាស៊ានកន្លងមក ដោយសារមិនទាន់មានទីលានសម្រាប់ហ្វឹកហ្វឺនកម្រិតពហុសាស្ត្រ។ សម្ដេចធិបតី

    July 14, 2025
  • ព័ត៌មានជាតិ

    ខេត្តកំពត៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំពិភាក្សាស្ដីពី លទ្ធផលនៃការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រសេវាទេសចរណ៍ និងនេសាទលើជីវភាពរស់នៅរបស់សហគមន៍នេសាទត្រពាំងសង្កែ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តមបណ្ឌិត ម៉ៅ

    July 14, 2025