SOMATEY
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២៥ បានឱ្យដឹងថា ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់គ្រប់កងកម្លាំងដែលឈរជើងនៅតាមបណ្តោយព្រំដែន អាជ្ញាធរក្រុង-ស្រុក ជាប់ព្រំដែន បន្តរួមគ្នាទប់ស្កាត់នូវបទល្មើសផ្សេងៗ មិនអនុញ្ញាតឱ្យមានការយកទំនិញពីថៃចូលកម្ពុជាឡើយ បើមានត្រូវតែពួតដៃក្នុងការធ្វើការបង្ក្រាបឱ្យបាន បើទោះបីស្ថានភាពនៅព្រំដែនមិនទាន់ស្រាលក៏ដោយ។ ជាពិសេសសមត្ថកិច្ច និងអាជ្ញាធរតាមច្រកព្រំដែននីមួយៗ ត្រូវបន្តប្រចាំការរង់ចាំទទួលបានបងប្អូនពលករដែលត្រលប់មកពីប្រទេសថៃ ចូលមកកម្ពុជា។ ការដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់នេះធ្វើឡើងនៅក្នុងដែលឯកឧត្តម អភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំ ជាមួយការងារក្រុមការងារ កងកម្លាំងឈរជើងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។ កិច្ចប្រជុំ នេះក៏មាន ការចូលរួមពីមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អភិបាលក្រុង-ស្រុក

    July 9, 2025
  • ព័ត៌មានជាតិ

    ប៉ៃលិន៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២៥ បានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានថាមានពលករខ្មែរម្នាក់ មានជំងឺធ្ងន់ធ្ងរ នៅប្រទេសថៃ ត្រូវបានគេទុកចោលមិនព្យាបាល លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានចាត់ឱ្យមន្ត្រីជំនាញច្រកទ្វារព្រំដែនអន្តរជាតិព្រំ និងក្រុមគ្រូពេទ្យ ចុះសម្របសម្រួល ដើម្បីយកពលករខ្មែរនោះមកធ្វើការព្យាបាលភ្លាមៗ នាថ្ងៃអង្គារ ទី០៨ ខែកក្កដា ឆ្នាំ២០២៥ នេះ ដោយមិនទុកបងប្អូនពលករយើងចោលនោះឡើយ។ ពលករមានជំងឺ ដែលថៃទុកចោលមិនព្យាបាល មានឈ្មោះ ស្កា ស៊ុ ភេទប្រុសអាយុ

    July 9, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២៥ បានឱ្យដឹងថា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី ១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដាក់ក្តីរំពឹងថា នឹងទទួលបានគម្រោងវិនិយោគបំបែកកំណត់ត្រាថ្មី ឈានដល់៥០០គម្រោង នៅឆ្នាំ២០២៥នេះ ទោះមានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកលក្តី។ ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារ ព័ត៌មាន ក្នុងពិធីចាក់បេតុងតភ្ជាប់មុខតំណចុងក្រោយ នៃគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍ថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន៣៧៣គម្រោង ដែលមានតម្លៃជិត ៦ពាន់លានដុល្លារអាម៉េរិក ក្នុងឆមាសទី១

    July 8, 2025
  • ព័ត៌មានជាតិ

    នាថ្ងៃទី ៨ ខែ កក្កដា ឆ្នាំ ២០២៥ នេះ ក្រសួងមុខងារសាធារណៈ បានរកឃើញប្រាក់បៀវត្សដែលបើកលើស ទាំងក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ប្រមាណ ៤៣ ពាន់លានរៀល (ប្រមាណ ១០លានដុល្លារ)។ ក្នុងនោះ ប្រាក់បៀវត្សបើកលើសនេះ មានមូលហេតុមកពីពេលបើកប្រាក់បៀវត្សពេលស្ថិតនៅក្នុងភាពទំនេរគ្មានបៀវត្ស, ការចូលនិវត្តន៍មុនកាលកំណត់, ការលុបឈ្មោះដោយមរណភាព, ការបញ្ចប់មុខតំណែង, ការលាឈប់ពីក្របខណ្ឌ, មន្ត្រីជាប់កិច្ចសន្យាទើបប្រឡងជាប់ក្របខណ្ឌរដ្ឋ, ការទទួលប្រាក់បៀវត្សរដ្ឋ ២ កន្លែងជាដើម៕ ប្រភព៖ ក្រសួងមុខងារសាធារណៈ

    July 8, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២៥ បានឱ្យដឹងថា នៅថ្ងៃទី៨ ខែកក្កដានេះ កាលពីឆ្នាំ២០១៧ តំបន់ប្រាសាទ​សំបូរ​ព្រៃគុក​នៃព្រះ​រាជា​ណាចក្រកម្ពុជាត្រូវ​បាន​សម្រេច​អនុម័តបញ្ចូល ជាសម្បត្តិ​បេតិក​ភណ្ឌពិភពលោក នៅទីក្រុងក្រាកូ(Cracovie) ប្រទេសប៉ូឡូញ។ សមិទ្ធផលជាប្រវត្តិសាស្រ្តនេះ មិនមែនកើតឡើងដោយឯកឯងទេ។​ដោយមាន​កិច្ចខិតខំប្រឹងប្រែងជាច្រើនឆ្នាំ​របស់​រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា និងបន្តវេនដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ដែល​មានក្រសួង​វប្បធម៌និង​វិចិត្រ​សិល្បៈ​ជា​សេនាធិការ​បច្ចេកទេស ដឹកនាំដោយលោក​ជំទាវរដ្ឋមន្រ្តី ភឿង សកុណា និងមន្រ្តីជំនាញ តំបន់​ប្រាសាទ​សំបូរ​ព្រៃគុក ត្រូវបាន​សម្រេចដាក់បញ្ចូលជា​បេតិកភណ្ឌ​ពិភពលោក នៅក្នុងកិច្ចប្រជុំ​កំពូល​លើកទី៤១ នៃ​គណៈ​កម្មាធិ​ការ​បេតិកភណ្ឌពិភពលោក ដែលប្រព្រឹត្តទៅ​ពីថ្ងៃ​ទី០២-១២ខែ​​កក្កដា ឆ្នាំ២០១៧

    July 8, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២៥ បានឱ្យដឹងថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥នេះ អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារសិក្សា អគារទីចាត់ការ និងអគារស្នាក់នៅគ្រូបង្រៀន ទូទាំងខេត្តកំពង់ស្ពឺ នៅវិទ្យាល័យឧដុង្គ ស្ថិតនៅភូមិក្រាំងពន្លៃ សង្កាត់វាំងចាស់ ក្រុង ឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។ ប្រទេសជាតិមានការអភិវឌ្ឍ គឺចាំបាច់ណាស់ ពឹងផ្អែកលើវិស័យអប់រំ ដែលកក្តាស្នូលក្នុងការបង្កើនអភិវឌ្ឍ មូលធនមនុស្សជាអាទិភាពខ្ពស់ដែល សម្តេចធិបតី នាយករដ្ឋមន្ត្រី

    July 8, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ បានឱ្យដឹងថា វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) សូមជូនដំណឹងដល់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនទូទៅមេត្តាជ្រាបថា វិទ្យាស្ថានប្រកាសជ្រើសរើសសិស្សឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (១,៥ លាននាក់) ដោយឥតគិតថ្លៃលើមុខជំនាញដូចខាងក្រោម៖ ១-សហគ្រិនភាព (មុខជំនាញថ្មី)៖ – សម្រាប់អ្នកដែលចង់បង្កើតអាជីវកម្មថ្មី ​ – សម្រាប់ម្ចាស់អាជីវកម្មដែលចង់បង្កេីនការលក់ប្រចាំខែ – សម្រាប់ម្ចាស់អាជីវកម្មដែលមិនទាន់មានភាពច្បាស់លាស់ក្នុងការដឹកនាំ​ និងគ្រប់គ្រងអាជីវកម្ម – សម្រាប់ម្ចាស់អាជីវកម្មដែលមិនទាន់មានផែនការអាជីវកម្មច្បាស់លាស់ _វេនសិក្សា៖ ចន្ទ-សុក្រ (យប់), សៅរ៍-អាទិត្យ ២-ការផលិតនំ _វេនសិក្សា៖ ចន្ទ-សុក្រ

    July 7, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៍មាន នាថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា អ្នកវិនិយោគជនជាតិចិន លោក Si Juchen បាននិយាយថា ក្រុមហ៊ុនរបស់លោកគឺDongbaishan Holding Group Co., Ltd. and its subsidiaries និងទំលាក់ទុនប្រមាណ៥០០លានដុល្លាសហរដ្ឋអាមេរិក ដើម្បីសាងសង់រោងចក្រផលិតថាមពលពន្លឺព្រះអាទិត្យ(សឡា)នៅក្នុងខេត្តកំពង់ស្ពឺ ដែលនិងចាប់ផ្តើមនៅកំឡុងពាក់កណ្តាលខែកក្កដា ឆ្នាំ២០២៥នេះ លើផ្ទៃដីប្រមាណជិត៦០០ហិកតា។ការលើកឡើងដូច្នេះក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ នាសាលបដិសណ្ឋារកិច្ចសាលាខេត្តកំពង់ស្ពឺ។ លោក Si

    July 7, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៍មាន នាថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ជាប្រទេសមួយស្ថិតនៅក្នុងសហភាពអឺរ៉ុប សាធារណរដ្ឋឆែក បានប្រកាសបន្តគំាទ្រការអភិវឌ្ឍរបស់កម្ពុជា។ ឯកឧត្តម ម៉ាទីន វ៉ាវរ៉ា (Martin Vávra) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋឆែក ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលត្រូវចប់អាណត្តិការទូតពីកម្ពុជា បានចូលជួបសម្តែងការគួរសម និងជម្រាបលា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។ នៅក្នុងឱកាសនោះ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់កម្ពុជានិងតួនាទីដ៏សំខាន់របស់កម្ពុជានៅលើឆាកអន្តរជាតិ។ ឯកឧត្តម ម៉ាទីន

    July 7, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សហរដ្ឋអាមេរិក តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំនៅរាជធានីភ្នំពេញ បានចូលរួមអបអរសាទរខួប១៧ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ គឺជាខួប១៧ឆ្នាំ ដែលសម្បត្តិវប្បធម៌ដ៏មានតម្លៃ​របស់កម្ពុជា ប្រាសាទព្រះវិហារ ត្រូវបានអង្គការយូណេស្កូ សម្រេចដាក់ជាសម្បត្តិបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៥)។ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន ប្រាសាទព្រះវិហារត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោកនៅថ្ងៃទី០៧ ខែកក្កដាឆ្នាំ២០០៨ នៅក្នុងកិច្ចប្រជុំលើកទី៣២ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៅទីក្រុងកេប៊ិច ប្រទេសកាណាដា។ បច្ចុប្បន្នប្រាសាទព្រះវិហារស្ថិតនៅក្នុងក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិព្រះវិហារនិងទទួលបានការយកចិត្តទុកដាក់គាំទ្រពីប្រទេសស្ថានិក ICC-Preah Vihearទាំងជំនួយថវិកានិងបច្ចេកទេសលើការងារអភិរក្សនិងអភិវឌ្ឍន៍ក្នុងតំបន់ប្រាសាទព្រះវិហារ។ ត្រឡប់ទៅរកកាលពីជិត២០ឆ្នាំមុន ក្នុងបុព្វហេតុលើកតម្លៃមរតកវប្បធម៌ជាតិ និងការពារអធិបតយ្យភាពជាតិឱ្យបានគង់វង្ស នៅឆ្នាំ២០០១សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានផ្ញើលិខិត

    July 7, 2025