SOMATEY
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៍មាន នាថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចេញទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសិង្ហបុរីរហូតដល់ថ្ងៃទី៩ ខែកក្កដា។ ទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ ឯកឧត្តម K. Shanmugam រដ្ឋមន្រ្តីក្រសួងសម្របសម្រួលសន្តិសុខជាតិ និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃសិង្ហបុរី។ លោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យ ឯកឧត្តមអភិសន្តិបណ្ឌិត បានឱ្យដឹងថា គណៈប្រតិភូអមចូលរួមក្នុងដំណើរទស្សនកិច្ចនេះ

    July 7, 2025
  • ព័ត៌មានជាតិ

    យោងតាម ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ព្យុះទី៣ ឈ្មោះ មូន (Mun) T2503 និងព្យុះទី៤ ឈ្មោះ ដាណាស (Danas) T2504 ក្នុងឆ្នាំ២០២៥ មានឥទ្ធិពល លើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ លើរបប ខ្យល់មូសុងនិរតី និងព្រះរាជាណាចក្រកម្ពុជា។ ព្យុះមូន និងព្យុះដាណាស នេះពុំមានឥទ្ធិពល ខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជានោះទេ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥៖ ១-តំបន់វាលទំនាប៖ សីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៣°C។

    July 7, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៍មាន នាថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានផ្ញើសារ៦ចំណុចឆ្លើយតបចំពោះទង្វើរបស់ទាហានថៃនិងពលរដ្ឋថៃនៅប្រាសាទតាក្របីថា៖ ទី១. កម្ពុជាបដិសេធដាច់អហង្ការចំពោះការអះអាងរបស់សារព័ត៌មាន ទាហាន និងប្រជាជនថៃមួយចំនួន ដែលបានលើកឡើងថាប្រាសាទតាក្របី ស្ថិតក្នុងអធិបតេយ្យរបស់ខ្លួន គឺជាការបំភ្លៃ និងបំភាន់ខុសពីការពិតទាំងស្រុងដោយសារភាគីថៃបានប្រើប្រាស់ និងសំអាងលើផែនទីដែលគូសជាឯកតោភាគី និងគ្មានតម្លៃតាមផ្លូវច្បាប់។ ទី២. កម្ពុជាសូមបញ្ជាក់សាជាថ្មីថា ប្រាសាទតាក្របី ដែលស្ថិតក្នុងភូមិសាស្ត្រ មានទីតាំងស្ថិតនៅលើភ្នំដងរ៉ែក ភូមិមនោរម្យសែនជ័យ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ គឺស្ថិតក្នុងបូរណភាពទឹកដី និងអធិបតេយ្យទាំងស្រុងរបស់កម្ពុជា

    July 7, 2025
  • ព័ត៌មានជាតិ

    (ខេត្តកំពង់ធំ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៍មាន កាលពីថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើក «វេទិកាការងារ» របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៅស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥នេះ។ «វេទិកាការងារ»នេះ ផ្ដល់ឱកាសសម្រាប់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសបងប្អូនពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃ ដើម្បីសម្ភាសការងារភ្លាមៗជាមួយក្រុមហ៊ុន, សហគ្រាស

    July 7, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៍មាន នាពីថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារក្នុងបណ្តាញសង្គមនារសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥នេះថា៖ «ច្បាប់ដកសញ្ជាតិខ្មែរ មិនមែនជារឿងថ្មីសម្រាប់កម្ពុជានាពេលនេះទេ ច្បាប់ស្តីពីដកសញ្ជាតិ ក៏មាននៅក្នុងសម័យសង្គមរាស្រ្តនិយម។ ខ្ញុំទើបរកឃើញឯកសារច្បាប់ចំនួនពីរ ស្តីពីការ «ដក/បាត់សញ្ជាតិខ្មែរ» ចំពោះជនទាំងឡាយដែលបានប្រព្រឹត្តិទង្វើបំផ្លាញប្រយោជន៍ជាតិ។ ខ្ញុំសូមបង្ហាញឯកសារចំនួន២ ដែលបង្ហាញពីចំណាត់ការតាមផ្លូវច្បាប់អំពីការដកហូតសញ្ជាតិខ្មែរក្នុងសម័យសង្គមរាស្រ្តនិយម៖ ទី១៖ ព្រះរាជក្រមដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបាត់សញ្ជាតិខ្មែរ ថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៦៨ ទី២៖ ក្រមរដ្ឋប្បវេណី មាត្រា២៥-ស្នួន

    July 5, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាពីថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ឱកាសការងារជាង ២៥ម៉ឺនកន្លែង ក្នុងមុខតំណែងជាច្រើន កំពុងចាំស្វាគមន៍បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលវិលមកពីប្រទេសថៃមក កម្ពុជាវិញ។ ក្នុងនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ស្វាគមន៍បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលវិលមកពីប្រទេសថៃ កម្ពុជាមានឱកាសការងារជាង ២៥ម៉ឺនកន្លែង ក្នុងមុខតំណែងជាច្រើននៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាសនៅទូទាំងប្រទេស កំពុងរង់ចាំបងប្អូនទាំងអស់គ្នា ។ សូមបងប្អូន យុវជន សិស្ស និស្សិត

    July 5, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នាពីថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៥ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍ចំនួន៨ចំណុច អំពីការវិវត្តន៍ថ្មីៗ និងបញ្ជាក់ឡើងវិញពីជំហរជាគោលការណ៍របស់កម្ពុជា ទាក់ទងនឹងបញ្ហាព្រំដែនជាមួយព្រះរាជាណាចក្រថៃ។ តាមរយៈសេចក្តីថ្លែងការណ៍ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ជំហររបស់ព្រះរាជាណាចក្រកម្ពុជា ដូចខាងក្រោម៖ ទី១៖ នៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៥ វេលាម៉ោងប្រហែល ៥:៣០នាទីព្រឹក កងកម្លាំងប្រដាប់អាវុធថៃបានចូលទឹកដីកម្ពុជាដោយខុសច្បាប់ ហើយបានបើកការបាញ់ប្រហារមកលើប៉ុស្តិ៍យោធា កម្ពុជាមួយកន្លែង ស្ថិតក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំខ្សាន ខេត្តព្រះវិហារ។ ទង្វើដោយគ្មានការបង្កហេតុជាមុននេះ

    July 5, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ នាពីថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២៥ បានឱ្យដឹងថា ក្រសួងទេសចរណ៍ មានការសោកស្តាយជាខ្លាំង ចំពោះករណីដែលបានកើតឡើងលើភ្ញៀវទេសចរជនជាតិឥណ្ឌូនេស៊ី ដែលមានការសួរនាំរកឯកសារពីសំណាក់មន្រ្តីនគរបាលចរាចរណ៍។ បន្ថែមពីនេះ ក្រសួងទេសចរណ៍ ក៏សូមថ្លែងអំណរគុណ ដល់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលមានចំណាត់ការលើករណីនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងបានទាន់ពេលវេលា។ ក្នុងស្មារតីកិច្ចសហប្រតិបត្តិការល្អ និង ឈរលើអភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយ មហាគ្រួសារវិស័យទេសចរណ៍ សូមអំពាវនាវបងប្អូនទាំងអស់គ្នា ចូលរួមលើកកម្ពស់វិស័យទេសចរណ៍ និងធានាថាកម្ពុជា ជាគោលដៅទេសចរណ៍ មានសុវត្ថិភាព

    July 4, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៍មាន នាពីថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២៥ បានឱ្យដឹងថា ដោយមានការណែនាំ និងការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចាត់ឱ្យក្រុមការងារបច្ចេកទេសនាយកដ្ឋានផ្លូវដែក នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយលោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ និងមានការចូលរួមពីមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ , អាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុន Royal Railway Cambodia (RRC) ចុះពិនិត្យផ្ទាល់ដល់ទីតាំងកំណាត់ផ្លូវរថភ្លើងភ្ជាប់ពីខ្សែផ្លូវដែកមេចូលទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានប្រវែង ១៥០០ម៉ែត្រ សង់នៅលើទ្រូងផ្លូវ 105K

    July 4, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ National Employment Agency នាពីថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២៥ បានឱ្យដឹងថា ឱកាសការងាចំនួន ៤៥២ កន្លែង ក្នុងមុខដំណែងជាច្រើន នៅ វ៉ាន់លី ថាយអឺរ (ខេមបូឌា) ឯ.ក សម្រាប់បម្រើការងារនៅខេត្តស្វាយរៀង។ ក្នុងនោះ National Employment Agency បានបន្ថែមថា យុវជន និងអ្នកកំពុងស្វែងរកការងារ ចាប់អារម្មណ៍ចង់ដាក់ពាក្យសម្ភាសការងារជាមួយក្រុមហ៊ុន សូមទាក់ទងមក NEA តាមរយៈលេខ ០១៦ ៦៤៦ ៦៥៥

    July 4, 2025