- SOMATEY
- ព័ត៌មានជាតិ
យោងតាមការផ្សព្វផ្សាយរបស់ ក្រសួងព័ត៍មាន នាពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ក្រោមដឹកនាំដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទទួលបានប្រាក់ប្រមាណ ៥,៥ លានដុល្លារ ពីសំណាក់សប្បុរសជនជិត ៣០ម៉ឺននាក់។ ក្នុងនោះ មូលនិធិគន្ធបុប្ផាកម្ពុជា បានបន្ថែមថា មូលនិធិគន្ធបុប្ផាកម្ពុជា មានកិត្តិយសសូមជម្រាបជូនសាធារណជនទាំងអស់ ឱ្យបានជ្រាបថា៖ ចាប់ពី ការប្រកាសបើកជាផ្លូវការ កាលពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា
July 1, 2025 - ព័ត៌មានជាតិ
ថ្មីៗនេះ មានវីដេអូមួយដែលបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន នៅលើអ៊ីនធើណិត ដែលបង្ហាញពីដំរីមួយក្បាលឈ្មោះ ឡាក់គី រត់តាមម្ចាស់របស់នាងគឺលោក ទ្រី ស៊ីថេង ក្នុងន័យឃាត់រូបលោក មិនឱ្យឈប់ពីការងារ និងឃ្លាតឆ្ងាយពីនាង ដោយ ឡាក់គី បានរត់តាមបណ្ដើរ ស្រែកបណ្ដើរ និងរត់ទៅបាំងផ្លូវ លោកថែមទៀត។ ក្នុងនោះ មានមហាជនជាច្រើនបានចូលទៅបញ្ចេញមតិខុសៗគ្នា ដោយខ្លះថា មនុស្សគ្រប់រូបមានការចាំបាច់ និងកាតព្វកិច្ចរៀងៗខ្លួន ទោះបីជាសោកស្តាយចំពោះ ការឈប់បម្រើការងាររបស់លោក ទ្រី ស៊ីថេង យ៉ាងណា ក៏សូមជូនពរលោកឱ្យលោកទៅបំពេញតួនាទី ភារកិច្ចថ្មី ប្រកបដោយជោគជ័យ និងដោយក្តីពេញចិត្ត។ ដោយឡែកមានអ្នកខ្លះទៀត បានទទូចចង់ឱ្យលោកគិតសារជាថ្មី ក្នុងន័យនៅតែបម្រើការងារនៅសួនសត្វ
July 1, 2025 - ព័ត៌មានជាតិ
យោងតាមការផ្សព្វផ្សាយរបស់ សមាគមសិល្បករខ្មែរ នាពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ក្នុងស្មារតីសាមគ្គីរួមគ្នាជាធ្លុងមួយរវាងសមរភូមិមុខ និងសមរភូមិក្រោយ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានដឹកនាំក្រុមការងារ និងសិល្បករសិល្បការិនី ប្រមាណ១៥០នាក់ មកចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយនឹងបងៗវីរកងទ័ព ដែលកំពុងឈរជើងយ៉ាងអង់អាចក្លាហាននៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃ ស្ថិតនៅក្នុងខេត្តព្រះវិហារ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥។ ដំណើរមកកាន់ខេត្តព្រះវិហារនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីលោកជំទាវអ្នកឧកញ៉ា ក៏ទើបតែដឹកនាំបិទបញ្ចប់ការកៀរគរមូលនិធិ ស៊ីធីអិន ទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ ក្នុងដំណាក់កាលទី១ កាលពីយប់ថ្ងៃទី២៧ ខែមិថុនា
July 1, 2025 - ព័ត៌មានជាតិ
យោងតាមការផ្សព្វផ្សាយរបស់ ទូរទស្សន៍ជាតិខេត្តសៀមរាប កាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ផ្តល់អាហាររូបករណ៍១០០% ក្នុងកម្មវិធីTVET C1-១.៥លាននាក់ និងទទួលបានប្រាក់ឧបត្ថម្ភ២៨ម៉ឺនរៀល/ខែ ស្ថិតនៅ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ក្នុងនោះកម្មវិធី TVET C1-១.៥លាននាក់ដូចជា ៖ ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ – ២៧០ នាក់ សេវាកម្មបរិក្ខាត្រជាក់ក្នុងគេហដ្ឋាន – ២៧០ នាក់ ការរចនាក្រាហ្វិតដោយកុំព្យូទ័រ – ១៥០ នាក់
July 1, 2025 - ព័ត៌មានជាតិ
យោងតាមការផ្សព្វផ្សាយរបស់ ក្រសួងព័ត៍មាន កាលពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា កម្ពុជានឹងព្រឹត្តិការណ៍ដ៏ធំ ចំនួន ៤ នៅក្នុងខែកក្កដានេះ ហើយនិងធ្វើនៅក្នុងខេត្តក្រុង៤ខុសៗគ្នាដូចជា នៅក្នុងទឹកដីខេត្តរតនគិរី ខេត្តតាកែវ ខេត្តសៀមរាប និងខេត្តកំពង់ចាម នៅក្នុងខែកក្កដានេះ។ ក្នុងនោះ នៅថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី១ ខែកក្កដា នឹងមានព្រឹត្តិការណ៍ចាណាងឆ្នាំងយក្ស នៅខេត្តរតនគិរី «Ratanakiri Chanang Events» at Ratanakiri Province។ ចំណែក ថ្ងៃទី១ ខែកក្កដា
July 1, 2025 - ព័ត៌មានជាតិ
យោងតាមការផ្សព្វផ្សាយរបស់ ក្រសួងព័ត៍មាន នៅពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា នៅព្រឹកថ្ងៃអង្គារ ៦កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីប្រារព្ធទិវាមច្ឆជាតិ និងលែងកូនត្រីប្រមាណ ១.៥លានក្បាល ចូលបឹងទន្លេបាទី ស្ថិតក្នុងភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។ តាមរយៈបណ្តាញសង្គមការងារផ្លូវការ សម្តេចបវរធិបតី បានគូសរំលេចថា ការប្រារព្ធទិវាមច្ឆជាតិ ១
July 1, 2025 - ព័ត៌មានជាតិ
យោងតាមការផ្សព្វផ្សាយរបស់ ក្រសួងព័ត៍មាន នាពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា កម្ពុជា កំពុងមានតម្រូវការកម្លាំងពលកម្មជាង ២៥ម៉ឺនកន្លែង សម្រាប់បំពេញសេចក្តីត្រូវការខ្សែសង្វាក់ផលិតកម្ម ស្របពេលដែលពលរដ្ឋខ្មែរ ជាពិសេសពលករកម្ពុជា រាប់សិបម៉ឺននាក់ ចាក់ចេញពីប្រទេសថៃ វិលមកកម្ពុជាវិញ បន្ទាប់ពីមានបញ្ហាជម្លោះព្រំដែន ។ ថ្លែងក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន កាលពីពេលថ្មីៗនេះ ឯកឧត្តម ស៊ុន មេសា បានគូសបញ្ជាក់ថា មកដល់ម៉ោងនេះ ក្រុមការងារក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
June 30, 2025 - ព័ត៌មានជាតិ
យោងតាមការផ្សព្វផ្សាយរបស់ Children’s Surgical Centre នាពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា មជ្ឈមណ្ឌលវះកាត់កុមារ (អ្នកជំងឺហៅថា ពេទ្យគៀនឃ្លាំង) បានសហការណ៏ជាមួយក្រុមគ្រូពេទ្យ ជំនាញមកពី ប្រទេសសឹង្ហបូរី និងផ្តល់ជូន ការពិនិត្យព្យាបាល និងវះកាត់។ ក្នុងនោះ មជ្ឈមណ្ឌលវះកាត់កុមារ បានបន្ថែមថា មជ្ឈមណ្ឌលនឹងធ្វើការពិនិត្យព្យាបាល និងវះកាត់ជូនចំពោះ អ្នកជំងឺដែលមានបញ្ហាដូចខាងក្រោម៖ 1. វះកាត់ដៃដែលអាចកំរើកបានដែលបណ្តាលដាច់សសៃប្រសាទបញ្ជា 2. វះកាត់ដៃពិការឬខូចទ្រង់ទ្រាយពីកំណើត 3. វះកាត់ម្រាមដៃជាប់គ្នាឬ ម្រាមលើស ឬខូចដៃ 4. វះកាត់តសសៃប្រសាទទ្បើងវិញ
June 30, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មាន នាពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ដើម្បីចូលរួមលើកកម្ពស់ផលិតភាព និងការអភិវឌ្ឍ ទីផ្សារឧស្សាហកម្មវាយនភណ្ឌកម្ពុជានៅតាមរោងចក្រកាត់ដេរ ក្រុមហ៊ុន Jack Co., Ltd. បានផ្សព្វផ្សាយពីផលិតផលម៉ាស៊ីនដេរស៊េរីថ្មីបំផុតជំនាន់ទី២ ម៉ាក Jack ដែលប្រើប្រាស់បច្ចេកវិទ្យា AI ដ៏ទំនើប ដើម្បីជួយសម្រូលដំណើរការផលិត ក្នុងវិស័យវាយនភណ្ឌនៅកម្ពុជា។ លោក He Enjia ប្រធានសមាគមវាយនភណ្ឌកម្ពុជា និងជាអនុប្រធានសមាគម TAFTAC មានប្រសាសន៍ថា ផលិតផលម៉ាស៊ីនដេរម៉ាកថ្មីខាងលើនេះ មានលក្ខណពិសេសបំពាក់បច្ចេកវិទ្យាកាន់តែទាន់សម័យ នៃយុគសម័យថ្មី ដ៏ឆ្លាតវៃនៃវិស័យវាយនភណ្ឌ។
June 30, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៍មាន នាពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ឯកឧត្តម ឃឺម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម និងនេសាទ បានប្រាប់ក្រុមការងារអេបក្រសួងព័ត៌មាននៅព្រឹកថ្ងៃទី៣០មិថុនានេះថា ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចុះទៅជួបមន្ត្រីកសិកម្មឃុំនៅ ខេត្តបន្ទាយមានជ័យដោយបានណែនាំដើម្បីភាពរីកចំរើននៃវិស័យកសិកម្មនៅតាមខេត្ត។ សេចក្តីណែនាំនេះបានធ្វើកាលពីរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ក្នុងឱកាសជួបសំណេះសំណាលជាមួយមន្ត្រីកសិកម្មឃុំ-សង្កាត់ ចំនួន៥៩រូប នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យដោយមានវត្តមានឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យផងដែរ។ ឯកឧត្តម ឌិត ទីណា
June 30, 2025









