- SOMATEY
- ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ទស្សនាវដ្តីប្រជាជន កាលពីថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៥ បានឱ្យដឹងថា ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា និងតំណាងធុរកិច្ចកូរ៉េ នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីពិភាក្សាអំពីឱកាសវិនិយោគ និងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងវិស័យកសិកម្មកម្ពុជា។ នៅក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីសក្តានុពលនៃកសិផលមួយចំនួនរបស់កម្ពុជា ដូចជា ស្វាយ ចេក និងស្វាយចន្ទី ដែលត្រូវការការវិនិយោគបន្ថែមលើការកែច្នៃ វេចខ្ចប់ និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ឯកឧត្តម បានគូសបញ្ជាក់ថា ប្រទេសកូរ៉េមានបទពិសោធន៍យ៉ាងល្អក្នុងវិស័យនេះ
June 27, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ទស្សនាវដ្តីប្រជាជន កាលពីថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៥ បានឱ្យដឹងថា ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ បានអំពាវនាវដល់គ្រប់ដៃគូអភិវឌ្ឍ និងភាគីពាក់ព័ន្ធទាំងអស់ចូលរួមការពារ គោរពសិទ្ធិសេរីភាព និងផ្ដល់អត្ថប្រយោជន៍ផ្សេងៗដែលជាភាពចាំបាច់របស់ពលករទេសន្តរប្រវេសន៍ ដើម្បីរួមចំណែកក្នុងការលើកកម្ពស់សិទ្ធិមនុស្សជាសកល។ ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ នៅក្នុងឱកាសចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MoU) រវាងរាជរដ្ឋាភិបាលកម្ពុជា និងលោកស្រី Nellie GHUSAYNI ប្រធានបេសកកម្មអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ប្រចាំកម្ពុជា ដើម្បីពង្រឹងលើវិស័យការងារ
June 27, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ វិទ្យុជាតិខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៥ បានឱ្យដឹងថា ឱកាសការងារបន្ថែម ចំនួន ៥០២ កន្លែង នៅក្រុមហ៊ុនជប៉ុន Minibea Cambodia សម្រាប់បម្រើការងារនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ កំពុងរងចាំបុគ្គលិក។ បន្ថែមពីនេះ អត្ថប្រយោជន៍នៃការងារមានដូចជា៖ _ប្រាក់ខែគោលចំនួន ២០៨ ដុល្លារ _ប្រាក់ធ្វើការទៀងទាត់ ១២ ដុល្លារ _ប្រាក់ឧបត្ថម្ភថ្លៃធ្វើដំណើរ ៧ ដុល្លារ _ប្រាក់បំណាច់នៅពេលបញ្ចប់កិច្ចសន្យា ៥% _ប្រាក់ធ្វើការបន្ថែមម៉ោង និងប្រាក់ឧបត្ថម្ភអាហារ ២០០០ រៀល
June 26, 2025 - ព័ត៌មានជាតិ
យោងតាមគណនីរបស់លោកស្រី Sannara Lundi នាថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា កញ្ញាដារីយា ឬគេតែងហៅថាតួព្រះបាទជ័យវ័រ្មនទី៧ មានជម្ងឺជាទម្ងន់បានសម្រាកព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃប៉ុន្មានថ្ងៃ តែថ្ងៃនេះក្រុមគ្រួសារសម្រេចចិត្តបញ្ជូនតាមរថយន្តល្បើនលឿន ទៅព្យាបាលបន្តនៅប្រទេសវៀតណាម។ ក្នុងនោះ លោកស្រី Sannara Lundi បានបន្ថែមថា កញ្ញាដារីយា ជានាដការបាំបុរាណ ទើបមានអាយុ១៦ឆ្នាំ ស្លូតបូត ជាសិស្សសាលាមធ្យមវិចិត្រសិល្បៈ ដែលមានដុងពីកំណើត ត្រូវមកប្រឈមនិងជម្ងឺជាច្រើនមុខ ហើយគ្រួសារមានជីវភាពលំបាកខ្លាំង។ មិនបង្អង់យូរ លោកជំទាវ តែ សុវណ្ណី អគ្គនាយិកាពហុពាណិជ្ជកម្ម និងជាសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប
June 26, 2025 - ព័ត៌មានជាតិ
ឧត្តរមានជ័យ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៥ បានឱ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ស្រុក-ក្រុង ក្នុងខេត្តឧត្តរមានជ័យ ចំនួន ២៤៨នាក់ បន្ទាប់ពីជួបប្រជុំជាមួយមេបញ្ជាការអង្គភាពចំណុះទិសទី២ និងទី៣ នៅទីបញ្ជាការស្រាលទិសទី៣ ក្រុងសំរោង។ ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការចូលរួមបោះឆ្នោតកាលពីពេលកន្លងទៅ និងសង្កត់ធ្ងន់លើតួនាទីរបស់ក្រុមប្រឹក្សាគ្រប់លំដាប់ថ្នាក់ក្នុងការបម្រើប្រជាពលរដ្ឋឱ្យបានល្អ ដោយចាត់ទុកមន្ត្រីជាអ្នកបម្រើប្រជាជន។ សម្ដេចក៏បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរថ្នាក់ក្រោមជាតិកន្លងមក។ លើសពីនេះ សម្ដេចតេជោបានបញ្ជាក់បន្ថែមអំពីបញ្ហាទំនាស់ព្រំដែនកម្ពុជា-ថៃ ដោយលើកឡើងថា ថ្វីបើស្ថានភាពនយោបាយថៃបានរុញច្រានឱ្យមានវិវាទក៏ដោយ
June 26, 2025 - ព័ត៌មានជាតិ
ប៉ៃលិន៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៥ បានឱ្យដឹងថា នៅចំពោះមុខបងប្អូនពលករ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍លើកឡើងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើការណែនាំ ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទ និងរដ្ឋបាលខេត្តជាប់ព្រំដែនថៃទាំង៧ ក្នុងករណីមានការវិលត្រឡប់ក្នុងទ្រង់ទ្រាយធំ ដោយមូលហេតុណាមួយ របស់បងប្អូនពលករខ្មែរយើងពីប្រទេសថៃ ត្រូវត្រៀមសម្របសម្រួលការឆ្លងកាត់ព្រំដែន ការស្នាក់នៅបណ្ដោះអាសន្ន ការហូបចុក ការថែទាំព្យាបាលសុខភាពបឋម និងដឹកជញ្ជូនបងប្អូនពីព្រំដែន ត្រឡប់ទៅស្រុកកំណើតវិញដោយឥតគិតថ្លៃ ជាពិសេសត្រូវជួយស្វែងរកការងារក្នុងស្រុកជូនដល់បងប្អូនពលករយើង។
June 26, 2025 - ព័ត៌មានជាតិ
ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៥ បានឱ្យដឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា គោលការណ៍រួម របស់រាជរដ្ឋាភិបាលកម្ពុជា គឺសំដៅធ្វើយ៉ាងណាខិតខំបញ្ចៀសឱ្យបានមិនឱ្យកម្ពុជា ក្លាយជាគោលដៅ នៃការប្រព្រឹត្តបទល្មើសគ្រឿងញៀន និងមិនឱ្យបញ្ហាគ្រឿងញៀន ជះឥទ្ធិពលបំផ្លិចបំផ្លាញដល់សង្គមជាតិ។ ការថ្លែងរបស់សម្តេចធិបតីខាងលើនេះ ធ្វើឡើងក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ដោយក្នុងសារលិខិត សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤ កន្លងទៅ
June 26, 2025 - PR
(ភ្នំពេញ)៖ ធនាគារ ជីប ម៉ុង និង ក្រុមហ៊ុន អេមរុរ៉ាយស៍ បានចុះហត្ថលេខាលើកិច្ចសហការ “ភាពជាដៃគូយុទ្ធសាស្រ្តហិរញ្ញប្បទាន ដើម្បីជម្រុញផលិតកម្មស្រូវអង្ករនៅកម្ពុជា” នាល្ងាចថ្ងៃអង្គារ ទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពអ្នកឧកញ៉ា លាង ម៉េង អគ្គនាយកធនាគារ ជីប ម៉ុង និង លោកឧកញ៉ា សុង សារ៉ន អគ្គនាយក ក្រុមហ៊ុន អេមរុរាយស៍ ព្រមទាំងសមាជិកក្រុមប្រឹក្សាភិបាល ប្រធានសហព័ន្ធ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ លោក លោកស្រី តំណាងសហគមន៍កសិកម្ម និងបងប្អូនកសិករទូទាំងប្រទេស។
June 25, 2025 - ព័ត៌មានជាតិ
នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៥ នេះ អគ្គិសនីកម្ពុជា បានចេញសេចក្តីប្រកាស ស្តីពីកម្ពុជាពុំមានការនាំចូលថាមពលអគ្គិសនី ពីព្រះរាជាណាចក្រថៃ មកផ្គត់ផ្គង់នៅតាមតំបន់ណាមួយ ក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះ អគ្គិសនីកម្ពុជា បានប្រកាសថា អគ្គិសនីកម្ពុជា មានកិត្តិយសសូមជម្រាបជូនសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សាធារណជនជាតិ និងអន្តរជាតិ មេត្តាជ្រាបថា បច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជាពុំមានការនាំចូលថាមពល អគ្គិសនីពីព្រះរាជាណាចក្រថៃ មកផ្គត់ផ្គង់នៅតាមតំបន់ណាមួយឡើយ។ អគ្គិសនីកម្ពុជា សូមបដិសេធ ចំពោះការលើកឡើងនានាដែលផ្ទុយពីការពិតខាងលើ។ អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់
June 25, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៥ បានឱ្យដឹងថា ឯកឧត្តម លុយ ដាវីដ ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសបារាំងបានរៀបចំកម្មវិធីពិសារអាហារថ្ងៃត្រង់ ជូនដល់ភ្ញៀវអន្ដរជាតិ និងក្រុមអ្នកសារព័ត៌មាន ភូមិម្ហូបអន្តរជាតិ នាថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០២៥ នៅគេហដ្ឋានកម្ពុជា ក្នុងប្រទេសបារាំង ដើម្បីបង្ហាញអំពីមុខម្ហូបខ្មែរដ៏ឈ្ងុយឆ្ងាញ់គឺប្រហុកខ្ទិះ ភ្លាសាច់គោ និងនំបញ្ចុកសម្លប្រហើររបស់ខ្មែរ។ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោកស្រី Anne-Laure DESCOMBIN ប្រធាននៃ AGORA
June 25, 2025









