- SOMATEY
- ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៥ បានឱ្យដឹងថា នាព្រឹកថ្ងៃពុធ ១៥រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញទទួលជួបសំណេះសំណាល និងផ្តល់ថវិកាមួយចំនួនជូនដល់បងប្អូនក្មួយៗជាពលករធ្វើការ និងសិក្សានៅប្រទេសថៃ បានមកដល់ខេត្តក្រចេះដោយសុវតិ្ថភាព។ ឯកឧត្តម វ៉ា ថន បានបញ្ជាក់ថា ក្នុងខេត្តក្រចេះត្រូវការបុគ្គលិកចំនួន ៦២៧៦កន្លែង នៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាស
June 25, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៥ បានឱ្យដឹងថា ពលរដ្ឋខ្មែររាប់ពាន់នាក់ ដែលជាអាជីវករ និងពលករធ្វើការនៅប្រទេសថៃ កាលពីល្ងាចថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៥នេះ បានសម្រុកវិលត្រឡប់ចូលមកកាន់ទឹកដីកម្ពុជាវិញ តាមច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបន្ទាប់ពីមានការបិទច្រកទ្វារដោយឯកតោភាគីពីសំណាក់ភាគីថៃ ដែលបណ្ដាលឱ្យពលរដ្ឋជាច្រើន រួមទាំងអាជីវករខ្មែរនៅផ្សាររុងក្លឿ ជួបការលំបាក។ ការចាកចេញនេះ កើតឡើងដោយសារភាពតានតឹងរវាងកម្ពុជា-ថៃ ជុំវិញបញ្ហាជម្លោះព្រំដែន ដែលបានបង្កឡើងដោយទាហានថៃដែលបង្កក្តីបារម្ភយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសជិតខាងមួយនេះ។ ដើម្បីធានាបាននូវដំណើរការវិលត្រឡប់ប្រកបដោយរលូន និងសុវត្ថិភាព ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត ដឹកនាំដោយ ឯកឧត្តមប៉ាន់ខែម ប៊ុនថន នាយរងខុទ្ទកាល័យសម្ដេចនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាទីស្ដីការគណៈរដ្ឋមន្ត្រី
June 25, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៥ បានឱ្យដឹងថា កាលពីពាក់កណ្តាលដើមខែមិថុនា ឆ្នាំ២០២៥ នេះ រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន សហការជាមួយអង្គការសត្វព្រៃ និងរុក្ខជាតិ និងសហគមន៍មូលដ្ឋាន បានរកឃើញសំបុកពងកូនក្រពើភ្នំចំនួន ០៣ ដែលមានពងសរុបចំនួន ៤៣គ្រាប់ នៅឧទ្យានជាតិជួរភ្នំក្រវាញ ក្នុងឆ្នាំ២០២៥នេះ។ កាលពីឆ្នាំ២០២៤ ចំនួន៦៥គ្រាប់ ដែលបានញាស់ជាកូនចំនួន ៦០ក្បាល ចូលទៅក្នុងធម្មជាតិប្រកបដោយជោគជ័យ។ ក្នុងចំណោមពងសរុបចំនួន ៤៣ នេះ ពងដែលមានលទ្ធភាពបង្កកំណើតបានមានចំនួន ៣៤គ្រាប់
June 25, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៥ បានឱ្យដឹងថា ក្រសួងបរិស្ថានបានសម្រេចបិទផ្នែកផលិតកម្មរបស់ក្រុមហ៊ុន Kubon (Cambodia) Biotechnology Co., Ltd និងក្រុមហ៊ុន Cambodian Noble Taste Food Co., Ltd ដែលមិនបានអនុវត្តច្បាប់និងបន្តបញ្ចេញសំណល់រាវ ប៉ះពាល់ព្រែកកំពង់ស្មាច់ និងព្រែកផ្អាវ នៅក្នុងឃុំសាមគ្គី ឃុំទឹកល្អក់ និងឃុំទឹកថ្លា ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ក្រុមការងារក្រសួងបរិស្ថាន កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ បានប្រគល់លិខិតស្តីពីការផ្អាកដំណើរការផលិតកម្មរបស់ក្រុមហ៊ុនទាំង២
June 25, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានណែនាំដល់អាជ្ញាធរមូលដ្ឋាន នៅតាមបណ្តាលច្រកព្រំដែនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បន្តតាមដានសភាពការណ៍បន្តទៀតដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំ និងដោះស្រាយបញ្ហាប្រឈមផ្សេងៗជូនប្រជាពលរដ្ឋ។ ការណែនាំរបស់ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែរបស់រដ្ឋបាលខេត្តបាត់ដំបង នៅសាលប្រជុំសាលាខេត្តបាត់ដំបង នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ ដែលមានការអញ្ជើញចូលរួមដោយ លោក អភិបាលរង នៃគណៈអភិបាលខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត កងកម្លាំងទាំង៣ប្រភេទ
June 24, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវអនុសាសន៍ ៦ ចំណុចដល់គណៈកម្មាធិការកណ្តាល ក៏ដូចជាសមាជិក សមាជិកា ស.ស.យ.ក. ទូទាំងប្រទេសចូលរួមអនុវត្ត។ នៅក្នុងពិធិបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ នៅសាលសន្និសីទសណ្ឋាគារ សុខាសៀមរាប សម្តេចបបវរធិបតី បានគូសរំលេចថា៖ ១. បន្តយកចិត្តទុកដាក់ធ្វើទំនើបកម្មស្ថាប័នឱ្យក្លាយជាយន្តការមានរដ្ឋបាលទំនើប យកចិត្តទុកដាក់លើលើកកម្ពស់ការងារអប់រំ តម្រង់ទិស និងបន្តកសាងពង្រឹងអត្តចរិតមនសិការចរិយាមាយាថ
June 24, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ការស្តារនីតិសម្បទាអ្នកមានគ្រឿងញៀន ឬការបន្សាបគ្រឿងញៀន គឺជាការផ្តល់ឱកាសដល់អ្នកញៀនគ្រឿងញៀន បានកែខ្លួនវិលត្រឡប់មកធ្វើជាពលរដ្ឋល្អ។ បើតាមឯកឧត្តមអភិបន្តិបណ្ឌិត ការស្ដារនីតិសម្បទាអ្នកមានគ្រឿងញៀន ត្រូវការជាចាំបាច់នូវការគាំទ្រលើកទឹកចិត្តពីមជ្ឈដ្ឋានជុំវិញ ទាំងក្រុមគ្រួសារ និងសង្គម ខណៈការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបការជួញដូរគ្រឿងញៀន ក៏ត្រូវការភាគីពាក់ព័ន្ធ ចូលរួមដូចគ្នាដែរ ពោលគឺមិនអាចទុកជាកម្មសិទ្ធិផ្ដាច់មុខរបស់អាជ្ញាធរមានសមត្ថកិច្ច ឬប្រទេសណាមួយឡើយ។ ប្រមុខក្រសួងមហាផ្ទៃ បានមានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
June 24, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយពី កាកបាទក្រហមកម្ពុជា នាថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ បានប្រគល់ថវិការបស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជូន កីឡាការិនីគុនល្បុក្កតោ ពេជ្រ ចរណៃ ប្រធានសាលាគុនល្បុក្កតោជ័យតេជៈដែលរងគ្រោះដោយភ្លើងឆេះបំផ្លាញខ្ទេចខ្ទីទីតាំងដែលបានជួលគេដើម្បីបើកសាលាបង្ហាត់បង្រៀនគុនល្បុក្កតោកំពុងដំណើរបាន២ថ្ងៃ និងអាហារដ្ឋានដែលជិតបើកដំណើរការ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៨:៤៥ នាទីយប់ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ។
June 23, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នាថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានប្រកាសស្វាគមន៍ចំពោះប្រជាជនឥណ្ឌូនេស៊ី ក្នុងការស្នាក់នៅ ធ្វើការងារ ទេសចរណ៍ និងវិនិយោគនៅខេត្តព្រះសីហនុ។ ការប្រកាសស្វាគមន៍ ចំពោះប្រជាជនឥណ្ឌូនេស៊ី របស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ នាឱកាសអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត Santo Darmosumarto ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាព្រះរាជាណាចក្រកម្ពុជា
June 23, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នាថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ចាប់តាំងពីមានការបិទច្រកព្រំដែនរវាងកម្ពុជា-ថៃរហូតមកដល់នេះ ទោះបីជាមិនមានការនាំចូលផលិតផលបន្លែ និងផ្លែឈើគ្រប់ប្រភេទពីប្រទេសថៃមកកាន់កម្ពុជាក្តី ក៏គេសង្កេតឃើញថា អាជីវករលក់ដូរនៅផ្សារបន្លែ ភួ ពុយ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នៅតែមានបន្លែផ្គត់ផ្គង់គ្រប់គ្រាន់ដល់គ្រប់តម្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្ត ហើយជាបន្លែសរីរាង្គ ធម្មជាតិដែលផលិតដោយកសិដ្ឋាន និងកសិករខ្មែរផ្ទាល់។ សព្វថ្ងៃអាជីវករភាគច្រើនដែលលក់បន្លែផ្លែឈើនៅក្នុងផ្សារ ភូ ពុយ កណ្ដាលក្រុងបាត់ដំបង គឺលក់ដូរដំណាំកសិករផលក្នុងស្រុក បើទោះបីជាមិនមានការនាំចូលបន្លែផ្លែឈើពីប្រទេសថៃក៏ដោយ ក៏ការផ្គត់ផ្គង់តម្រូវការខ្លួនឯងគ្រប់គ្រាន់ និងនាំទៅកាន់ខេត្តផ្សេងទៀតមួយចំនួនផងដែរ។ នៅផ្សារបន្លែ ភួ ពុយ មានផ្គត់ផ្គង់បន្លែផ្លែឈើជាច្រើនមុខ ដូចជា
June 23, 2025









