SOMATEY
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នាថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៥ បានឱ្យដឹងថា តាមការគ្រោងទុកក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតសម្បទា សហការជាមួយសមាគមអតីត យុទ្ធជនកម្ពុជា នឹងប្រារព្ធពិធីអបអរសាទរខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២៥ នៅសាលមហោស្របកោះពេជ្រ ក្រោមអធិបតីភាពឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនោះដែរ

    June 20, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នាថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៥ បានឱ្យដឹងថា សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ បានប្រសិទ្ធនាម​ ស្ពានលេខ២៨នៃគម្រោងសាងសង់ផ្លូវជាតិលេខ១០​ បច្ចុប្បន្នជាស្ពានខ្ពស់ជាងគេក្នុងព្រះរាជាណាចក្រកម្ពុជាថា​ “ស្ពានតេជោសន្តិភាពឫស្សីជ្រុំ”​ ។ ស្ពានលេខ២៨ បានបើកឲ្យប្រជាពលរដ្ឋឆ្លងកាត់ជាអចិន្ត្រៃយ៍ ចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥មក។ ប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់ ឈប់ថតរូប ទស្សនាកម្សាន្តជាមួយទិដ្ឋភាពស្ពានខ្ពស់ត្រដែត អមដោយដោយអ័ព្វ ព្រៃពឹក្សាខៀវស្រងាត់ត្រជាក់ភ្នែក ក្រោមម្លប់ នៃសុខសន្តិភាព។ គួរបញ្ជាក់ថា ស្ពានលេខ២៨នេះ មានកម្ពស់៩០ម៉ែត្រ ប្រវែងសរុប

    June 20, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នាថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៥ បានឱ្យដឹងថា អភិបាលខេត្តកោះកុងបានសម្តែងរំពឹងទទួលបានភ្ញៀវទេសចរជាតិនិងអន្តរជាតិទស្សនាខេត្តកោះកុងកាន់តែច្រើនបន្ថែមទៀតបន្ទាប់ពីមានផ្លូវល្អស្អាតតភ្ជាប់ទៅកាន់បណ្តាខេត្តមួយចំនួនទៀតរបស់ប្រទេសកម្ពុជា។ លោកជំទាវ មិថុនា ភូថង អភិបាលគណៈអភិបាលខេត្តកោះកុងបានគូសបញ្ជាក់ប្រាប់ឲ្យដឹងនៅថ្ងៃទី១៩មិថុនា ឆ្នាំ២០២៥យ៉ាងដូច្នេះថា៖”ការតភ្ជាប់ផ្លូវជាតិលេខ១០ទៅផ្លូវជាតិលេខ៤៨ពិសេសនៅរដូវភ្លៀងនេះអាចមានកំណើរកើនឡើងច្រើន ពិសេសនោះព្រះរាជពិធីបុណ្យចំរើព្រះជនព្រះមហាក្សត្រ ព្រះបាទបរមនាថនរោត្តមសីហុនី របស់យើងកន្លងមកគឺភ្ញៀវទេសចរណ៍របស់យើងមានការកើនឡើងច្រើន រហូតដល់ផ្ទះសំណាក់នៅខេត្តកោះកុងមិនអាចផ្តល់គ្រប់ ហើយអ្នកទេសចរណ៍ទៅសម្រាកនៅវត្តក៏មាន”។ លោកជំទាវក៏បានរំពឹងថានៅពេលខាង មុខនេះខេត្តកោះកុងនឹងរំពឹងទទួលបានភ្ញៀវទេសចរមកទស្សនាច្រើនបន្ថែម ទៀត។ ដើម្បីទទួលភ្ញៀវទេសចរណ៍ដែលមានបំណងមកខេត្តកោះកុងត្រូវបានលោកជំទាវអភិបាលខេត្តបានឲ្យដឹងថានឹងជំរុញឲ្យមាន ការសាងសង់ផ្ទះសំណាក់ សម្រាប់ទទួល និងមានទេសចរណ៍បែបបោះតង់ផងដែរ។ សូមជម្រាបថាភ្ញៀវទេសចរមកស្នាក់នៅ និងកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តកោះកុង នាឱកាសពិធីចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី និងព្រះរាជពិធីច្រត់ព្រះនង្គ័ល មានចំនួន៧៥,១៨៦ នាក់។

    June 19, 2025
  • ព័ត៌មានជាតិ

    យោងតាម គណនីហ្វេសប៊ុកផេកផ្លូវការ របស់ឯកឧត្តម HENG Ratana បានឱ្យដឹងថា នាថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ នេះ នៅទីបញ្ជាការស៊ីម៉ាក់ បានរៀបចំពិធីផ្ទេរ-ប្រគល់គ្រឿងចក្រចំនួន១គ្រឿងម៉ាក SANYI តាមរយៈជំនួយសប្បុរសធម៌របស់មូលនិធិចិន PEACELAND ក្រោមវត្តមានចូលរួមរបស់ លោកស្រី Song Ximei ប្រធាននាយកដ្ឋានសង្គ្រោះគ្រោះមហន្តរាយនៃមូលនិធិសប្បុរសធម៌ Sanyi​ លោក QUI Lili តំណាងអង្គការ PEACELAND លោក LU

    June 19, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នាថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៥ បានឱ្យដឹងថា នេះជាស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥៖ -នៅរង្វង់ម៉ោង ៧:០០នាទីព្រឹក មន្រ្តីប្រចាំច្រកទ្វារបានសម្របសម្រួលជូនសិស្ស ទៅរៀននៅថៃ និងថៃមករៀននៅកម្ពុជា -ភាគីកម្ពុជា បើកច្រកនៅវេលាម៉ោង ៩៖០០នាទីព្រឹក -កម្ពុជាបន្តបិទទាំងស្រុង ការនាំចូលបន្លែ និងផ្លែឈើពីថៃ -ក្រុមការងារមកពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តផ្សព្វផ្សាយ និងទទួលចុះឈ្មោះ សម្រាប់ពលករមកពីថៃដើម្បីរកការងារធ្វើ និងរៀនជំនាញបន្ថែម៕ ប្រភព៖ ក្រសួងព័ត៌មាន

    June 19, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នាថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៥ បានឱ្យដឹងថា នាវាដឹកទំនិញដំបូង កាលពីថ្ងៃទី១៦ ខែមិថុនា បានចេញដំណើរពីកំពង់ផែ Suzhou ប្រទេសចិន មកកាន់កំពង់ផែក្រុងព្រះសីហនុ នេះបានបង្ហាញពីការបើកដំណើរការដោយជោគជ័យនៃជើងនាវាកុងតឺន័រ។ នេះបើយោងតាម ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លើកឡើងតាមបណ្តាញសង្គមការងារផ្លូវការ នាថ្ងៃទី១៨ ខែមិថុនា ម្សិលមិញនេះ។ ឯកឧត្តម បានបន្តថា កំពង់ផែចិន Taicang គឺជាកន្លែងចាប់ផ្ដើមសម្រាប់ការចេញដំណើររបស់លោកមន្រ្តីចិន Zheng He ទៅកាន់ភាគខាងលិចនៃមហាសមុទ្រក្នុងអំឡុងរាជវង្ស Ming។

    June 19, 2025
  • ព័ត៌មានជាតិ

    យោងតាម ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ នេះ បានឱ្យដឹងថា មហាជនគ្រប់ស្រទាប់វណ្ណៈ ប្រមាណ១៥ម៉ឺននាក់ បានចូលរួមការធ្វើដំណើរថ្មើរជើង «Solidarity March» ដើម្បីបង្ហាញការរួមគ្នាជាធ្លុងមួយគាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ ចាប់ពីសាលមហាស្រពកោះពេជ្រ ដល់វិមានឯករាជ្យ។ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលដឹកនាំរៀបចំព្រឹត្តិការណ៍នេះ បានលើកឡើងថា ការជួបជុំគ្នានៅក្នុងថ្ងៃនេះរបស់យើងទាំងអស់គ្នា លើសពីការជួបជុំជាលក្ខណៈមហាគ្រួសារខ្មែរ ដើម្បីបង្ហាញពីទឹកចិត្តសាមគ្គី ស្មារតីមុះមុត និងជំនឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងកងកម្លាំង ប៉ុន្តែការជួបជុំរបស់យើងនៅក្នុងថ្ងៃនេះ ជាការបង្ហាញនូវមនោសញ្ចេតនាក្នុងលក្ខណៈជាមហាគ្រួសារខ្មែរថា

    June 18, 2025
  • ព័ត៌មានជាតិ

    យោងតាម ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ នេះ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ នេះយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាបរិច្ចាគសមមូលនឹងប្រាក់ដុល្លារចំនួនជាង ៤,៩លានដុល្លារអាម៉េរិក ពីសប្បុរជនចំនួន ២៦ម៉ឺននាក់។ មូលនិធិគន្ធបុប្ផាកម្ពុជា សូមអំពាវនាវដល់សាធារណជនទាំងអស់ដែលមានលទ្ធភាព មេត្តាបន្តចូលរួមបរិច្ចាគ ក្នុងស្មារតី “ខ្មែរជួយខ្មែរ” ដើម្បីរួមគ្នាជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងការនាំក្ដីសង្ឃឹម និងភាពញញឹម ដល់ទារក និងកុមារ ព្រមទាំងស្រ្តីមានផ្ទៃពោះ ដែលត្រូវការសេវាពិនិត្យ និងព្យាបាល ក៏ដូចជាសេវាសម្ភព ដោយឥតគិតថ្លៃ

    June 18, 2025
  • ព័ត៌មានជាតិ

    នាថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៥ នេះ យោងតាម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ឱកាសការងារធ្វើក្នុងស្រុក គិតត្រឹមព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ គឺមានចំនួន ជាង ២៣ម៉ឺន កន្លែង។ សម្រាប់ពលរដ្ឋដែលត្រលប់មកពីប្រទេសថៃវិញ ហើយកំពុងស្វែងរកការងារធ្វើ គឺកាន់តែងាយស្រួល ក្រោយពេលដែលក្រសួងការងារ បានបង្ហាញពី app មួយដែលជួយសម្រួលបានយ៉ាងល្អ ក្នុងការដែលពលរដ្ឋខ្មែរយើងរកការងារធ្វើ មិនថាវិស័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម។ ក្នុងនោះនៅពេលចុះឈ្មោះ អ្នកប្រើប្រាស់គ្រាន់តែបំពេញនូវព័ត៌មានផ្ទាល់ខ្លួនមួយចំនួនដូចជា ឈ្មោះ លេខទូរសព្ទ អាសយដ្ឋាន

    June 17, 2025
  • ព័ត៌មានជាតិ

    យោងតាម ក្រសួងព័ត៌មាន នាពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ នេះ បានឱ្យដឹងថា នាល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារ និងទទួលទានអាហារពេលល្ងាចជាមួយ ឯកឧត្តម Shaharuddin Bin Onn ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពម៉ាឡេស៊ីប្រចាំកម្ពុជា ដើម្បីផ្លាស់ប្តូរទស្សនៈសម្រាប់ការឆ្លើយតបនឹងការជំរុញកំណើនទេសចរកម្ពុជា-ម៉ាឡេស៊ីបន្ថែមទៀតតាមរយៈការរៀបចំព្រឹត្តិការណ៍ពិព័រណ៌ថ្មីៗ និងទាក់ទាញនៅប្រទេសទាំងពីរ ការធ្វើពិពិធកម្មព្រឹត្តិការណ៍ទេសចរណ៍មករដូវកាលបៃតង (Green Season) ដ៏ស្រស់ស្អាតរបស់កម្ពុជា ព្រមទាំងការស្វាគមន៍ការហោះហើរត្រង់ថ្មីដំបូងរវាងរាជធានីភ្នំពេញ និងទីក្រុង Penang ដ៏ធំ និងមានព្រលានយន្តហោះដ៏មមាញឹកទី២ របស់ប្រទេសម៉ាឡេស៊ី រួមទាំងការជួយផ្សព្វផ្សាយឱ្យទូលំទូលាយពីយុទ្ធនាការរដូវកាលបៃតងរបស់កម្ពុជា

    June 17, 2025