- SOMATEY
- ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៌មាន នាពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ នេះ បានឱ្យដឹងថា ឱសានវាទ២៤ម៉ោងរបស់កម្ពុជា បានផុតកំណត់! ច្រកព្រំដែនទាំងអស់របស់កម្ពុជាជាមួយថៃ បានបិទការនាំចូលបន្លែ និងផ្លែឈើ ពីប្រទេសថៃទាំងស្រុង។ នេះបើតាមការបញ្ជាក់ពីប្រធានមន្ទីរព័ត៌មានខេត្តជាប់ព្រំដែនជាមួយថៃ៕ ប្រភព៖ ក្រសួងព័ត៌មាន
June 17, 2025 - ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៌មាន នាពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ នេះ បានឱ្យដឹងថា អ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង និងជាអភិបាលរងខេត្ត លោក សឿម ប៊ុនរិទ្ធ បានប្រាប់វិទ្យុជាតិចំការចេកតាមបណ្តាញតេឡេក្រាមថា ទទួលបានការណែនាំពីឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត ឱ្យបណ្តាច្រកទ្វារទាំងបួនដែលនៅដំណើរការចេញ ចូល ត្រូវអនុវត្តបទបញ្ជារាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការនាំចូលបន្លែ ផ្លែឈើពីប្រទេសថៃ ដោយចាប់អនុវត្តពីម៉ោង9.00នាទីព្រឹកនេះ ថ្ងៃអង្គារ ទី១៧ ខែមិថុនា ឆ្នាំ២០២៥ តទៅ។ ច្រកព្រំដែនទាំងបួនក្នុងភូមិសាស្រ្តខេត្តបាត់ដំបងខាងលើនេះ មានច្រកទ្វារអន្តរជាតិភ្នំដី ច្រកទ្វារតំបន់អូរអន្លក់ ច្រកទ្វារតំបន់អូររំដួល និងច្រកទ្វារតំបន់៤០០
June 17, 2025 - ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៌មាន នាពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ នេះ បានឱ្យដឹងថា លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានផ្ដល់នូវអនុសាសន៍គន្លឹះមួយចំនួនដល់សហព័ន្ធស្រូវអង្ករកម្ពុជា ក្រុមហ៊ុននាំចេញ និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីចូលរួមលើកកម្ពស់វិស័យស្រូវអង្ករកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើន។ ក្នុងពិធីបើកកម្មវិធីខួប ១០ឆ្នាំ នៃការបង្កើតសហព័ន្ធស្រូវអង្ករកម្ពុជា នារសៀលថ្ងៃចន្ទ ទី១៦ ខែមិថុនា ឆ្នាំ២០២៥ នៅ The Premier Center Sen Sok លោកជំទាវ ចម និម្មល បានស្នើឱ្យភាគីពាក់ព័ន្ធ៖ ១. ត្រូវពិនិត្យលទ្ធភាព
June 17, 2025 - ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៌មាន នាពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ នេះ បានឱ្យដឹងថា ស្ថានភាពច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី(គីឡូ១៣) ស្រុកសំពៅលូន ខេត្តបាត់ដំបង ពេលព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ៨:៣០ មុនពេលបើកកន្លះម៉ោង មានសភាពធម្មតា៕ ប្រភព៖ ក្រសួងព័ត៌មាន
June 17, 2025 - ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៌មាន កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ នេះ បានឱ្យដឹងថា មន្រ្តីក្រសួងការងារ និងមន្ទីរការងារខេត្តបាត់ដំបង បានរង់ចាំស្វាគមន៍ប្រជាពលរដ្ឋ និងពលករខ្មែរដែលត្រឡប់វិញតាមច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀងខេត្តបាត់ដំបង ដើម្បី ផ្តល់ព័ត៌មានស្តីពីព័ត៌មានការងារក្នុងស្រុក និងក៏មានមន្រ្តីសម្ភាសន៍ការងារផ្ទាល់នៅមាត់ច្រកតែម្តង នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥។ លោក មាស ដារ៉ា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបាត់ដំបងបានផ្តល់បទសម្ភាសន៍ខណៈលោកប្រចាំការនៅច្រកព្រំដែនបានឱ្យដឹងថា ក្រុមការងារក្រសួង ,មន្ទីរការងារ, មន្រ្តីបសស ,គ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈបបទាំង៣ ,មជ្ឈមណ្ឌលការងារជាដើម បានប្រចាំការនៅមាត់ច្រកទ្វារតែម្តង ដើម្បីត្រៀមទទួលពលករខ្មែរ ។ លោកបានបញ្ជាក់ថាមន្រ្តីបានធ្វើការផ្សព្វផ្សាយ និងសម្ភាសន៍ផ្តល់ការងារជូនដល់ពលករធ្វើភ្លាមៗតែម្តង បើសិនបងប្អូនចង់ទៅភ្លាម
June 17, 2025 - ព័ត៌មានជាតិ
នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ នេះ យោងតាម ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ «ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ ទើបរាយការណ៍មកថា នៅថ្ងៃចន្ទ ទី ១៦ មិថុនា ២០២៥ វេលាម៉ោង ១១:៣០នាទីព្រឹក នៅទីក្រុងឡាអេ (ត្រូវនឹងម៉ោង ៤:៣០នាទី ល្ងាចនៅរាជធានីភ្នំពេញ) លិខិតផ្លូវការរបស់កម្ពុជាទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ត្រូវបានលោកជំទាវ ស្រេង
June 16, 2025 - ព័ត៌មានជាតិ
នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ នេះ យោងតាម ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានធ្វើពិធីគោរពទង់ជាតិ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហៀង ស៊ីថា ស្នងការរង តំណាងដ៏ខ្ពង់ខ្ពស់លោក ឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ និងគណៈស្នងការ ដែលមានកម្លាំងនគរបាលចូលរួមគោរពទង់ជាតិសរុប ៣៧២នាក់ ។ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានរៀបចំកម្លាំងកងអន្តរាគមន៍ចំនួន២កង ដើម្បីត្រៀមទ្រោលសភាពការណ៍សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ តាមបណ្ដោយខ្សែបន្ទាត់ព្រំដែន។ លោកឧត្តមសេនីយ៍ត្រី ហៀង ស៊ីថា បានមានប្រសាសន៍ថា ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានបែងចែកកម្លាំងទៅតាមតំបន់សមស្របនឹងស្ថានភាពនីមួយៗ ដើម្បីឆ្លើយតបបានយ៉ាងរហ័ស
June 16, 2025 - ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៌មាន នាថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា គិតត្រឹមម៉ោង ៨:០០នាទីព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ នេះ មន្រ្តីជំនាញរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទៅដល់ទីតាំងច្រកព្រំដែនកម្ពុជា-ថៃនីមួយៗ និងកំពុងប្រចាំការដើម្បីរង់ចាំទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃវិញ។ តាមរយៈ ការចុះផ្ទាល់របស់មន្រ្តីជំនាញខាងលើនេះ គឺដើម្បីផ្ដល់ព័ត៌មានទាក់ទងនឹងការចុះឈ្មោះទទួលបានការងារថ្មី និងការចុះឈ្មោះចូលរៀនវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃ ជូនបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរ ដែលបានវិលត្រឡប់ពីប្រទេសថៃមកមាតុភូមិកម្ពុជាវិញ។ គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងការចុះផ្តល់ព័ត៌មានទាក់ទងការចុះឈ្មោះទទួលបានការងារថ្មី និងការចុះឈ្មោះចូលរៀនវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃនេះផងដែរ ក្រសួងការងារ
June 16, 2025 - ព័ត៌មានជាតិ
នៅព្រឹកថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៥ នេះ យោងតាម ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្នើឱ្យពលរដ្ឋខ្មែរ ពិសេសពលករ គួរវិលត្រឡប់មកស្រុកកំណើតវិញ ដើម្បីកុំឱ្យគេប្រមាថ ខណៈដែរ ការរើសអើងជាតិសាសន៍នៅក្នុងប្រទេសថៃ កំពុងឡើងកម្ដៅ។ បច្ចុប្បន្ន នៅប្រទេសកម្ពុជាមានការងារជាច្រើន កំពុងត្រូវការកម្លាំងពលកម្ម។ ការគូសបញ្ជាក់របស់សម្តេចតេជោ បានធ្វើឡើងនៅក្នុងការអញ្ជើញថ្លែងសារពិសេសជូនជនរួមជាតិ ក្នុងសម័យប្រជុំពេញអង្គលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥ ថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ
June 16, 2025 - ព័ត៌មានជាតិ
នាពីថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០២៥ នេះ ក្រសួងព័ត៌មាន បានឱ្យដឹងថា អភិបាលខេត្តកោះកុង មានតម្រូវការបុគ្គលិក-កម្មករប្រមាណ ២.៧០០នាក់ ប្រាក់ឈ្នួលទទួលចាប់ពី ៣០០ដុល្លារអាម៉េរិក និងមានការលើកទឹកចិត្តផ្សេងទៀត ដែលស្ថិតនៅភូមិនាងកុក ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ព័ត៌មានបន្ថែមទំនាក់ទំនងលេខទូរស័ព្ទ៖ ០១០ ២៣៦ ៦៥៥/០៩៦ ៩១៩១ ៩៩៨ បើតាមការចេញផ្សាយរបស់រដ្ឋបាលខេត្តកោះកុង។ ប្រភព៖ ក្រសួងព័ត៌មាន
June 14, 2025









