- SOMATEY
- ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៌មាន នាពីថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការសម្របសម្រួល និងដោះស្រាយក្នុងករណីមានពលករខ្មែរវិលត្រឡប់ពីប្រទេសថៃវិញក្នុងទ្រង់ទ្រាយធំដោយមូលហេតុណាមួយ។ យោងតាមបណ្តាញសង្គមហ្វេសប៊ុករបស់សម្ដេចនាយករដ្ឋមន្ត្រីនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ក្រសួង-ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងរដ្ឋបាលខេត្តជាប់ព្រំដែនថៃទាំង៧ បានត្រៀមខ្លួនរួចជាស្រេចក្នុងការសម្របសម្រួលការឆ្លងកាត់ព្រំដែន ការស្នាក់នៅ ហូបចុកបណ្ដោះអាសន្ន សម្រាប់បងប្អូនពលករនៅតំបន់ព្រំដែន។ ទន្ទឹមនឹងនេះ ក្រសួងការពារជាតិ កងទ័ពជើងគោក និងសាលារាជធានីភ្នំពេញ ក៏បានត្រៀមរថយន្តសម្រាប់ដឹកជញ្ជូនពលករពីព្រំដែនត្រឡប់ទៅស្រុកកំណើតវិញផងដែរ។ លើសពីនេះ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
June 14, 2025 - ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៌មាន នាពីថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ អាចពិចារណាឱកាសការងារជាច្រើននៅក្នុងខេត្តក្រចេះ នាពេលបច្ចុប្បន្ននេះ ដោយមានក្រុមហ៊ុន រោងចក្រ និងសហគ្រាសនានាកំពុងត្រូវការបុគ្គលិកសរុបចំនួន ៦២៧៦នាក់។ យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា ក្រុមហ៊ុនដែលកំពុងត្រូវការបុគ្គលិកច្រើនជាងគេរួមមាន៖ * ក្រុមហ៊ុន ប៊ិញហ្វឿកក្រចេះរ៉ាប់ប៊ើរ២ ត្រូវការបុគ្គលិកចំនួន ២៩០៦នាក់។ * ក្រុមហ៊ុន អ៊ីសធើន រ៉ាប់ប៊ើរ(ខេមបូឌា) ត្រូវការបុគ្គលិកចំនួន ២២១០នាក់។ * ក្រុមហ៊ុន សុវណ្ណវទ្ធី ខូលអិលធីឌី ត្រូវការបុគ្គលិកចំនួន
June 14, 2025 - ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៌មាន កាលពីថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-ថៃ (JBC) ចាប់ផ្តើមបើកកិច្ចប្រជុំនៅម៉ោង ១១:៤០ នាទី ខណៈមុននេះ មានកិច្ចប្រជុំចង្អៀតមួយ រវាងភាគីទាំងពីរកម្ពុជា-ថៃ។ សមាសភាពគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-ថៃ (JBC) ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ជាប្រធាន។ រដ្ឋាភិបាលថៃ បានចាត់តាំង លោក Prasas Prasasvinitchai ទីប្រឹក្សាក្រសួងការបរទេស ទទួលបន្ទុកកិច្ចការព្រំដែន ជាប្រធានគណៈប្រតិភូ
June 14, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្ពាធទាបដែលគ្របដណ្ដប់លើសមុទ្រចិនខាងត្បូងបានវិវត្តទៅជាព្យុះទី១ ដែលមានឈ្មោះថា វូតទីព នឹងមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា ដែលកម្ពុជាអាចនឹងមានភ្លៀងគ្របដណ្តប់ពី២៥ ទៅ ៣៥%។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥៖ ១-តំបន់វាលទំនាប៖ សីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៥°C។ ខ្យល់បក់មកពីទិសនិរតីនិងអាគ្នេយ៍មានល្បឿនមធ្យម៤ម៉ែត្រ វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម
June 14, 2025 - ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៌មាន កាលពីថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៖ «មកដល់ពេលនេះបងប្អូនជនរួមជាតិ និងមិត្តភក្តិបរទេសប្រហែលជាអាចយល់បានហើយថា ហេតុអ្វីបានជាខ្ញុំសម្រេចចេញបញ្ជាឲ្យក្រសួងការបរទេស និងតំណាងកម្ពុជាយើងដែលចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ បោះឆ្នោតប្រឆាំងរុស្សុី ដែលវាយចូលប្រទេសអ៊ុយក្រែនកាលពីឆ្នាំ២០២២ ដែលធ្វើឲ្យប្រទេសជាច្រើនមានការភ្ញាក់ផ្អើលអំពីឥរិយាបទរបស់កម្ពុជា។ ខ្ញុំគិតថាថ្ងៃណាមួយ ថៃនឹងធ្វើសកម្មភាពដូចកាលពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ទៀតហើយ។ ពេលនេះភាពគឃ្លើនមិនគោរពច្បាប់បានបង្ហាញចេញមកហើយ។ ដូចនេះគេអាចពន្យល់បានហើយអំពីការគិតរបស់ខ្ញុំសម្រាប់ពិភពលោក ដែលគោរពច្បាប់ផង និងសម្រាប់អនាគតកម្ពុជា ជាមួយប្រទេសថៃផង។ កម្ពុជាអំពាវនាវដល់បណ្តារដ្ឋដែលអនុវត្តនយោបាយការបរទេសផ្អែកលើច្បាប់ លើកទឹកចិត្តដល់ភាគីទាំងពីរដោះស្រាយបញ្ហាដោយសន្តិវិធី និងគោរពតាមច្បាប់។ សំណូមពររបស់កម្ពុជា គឺស្នើសុំឲ្យបណ្តារដ្ឋ ដែលគោរពច្បាប់ លើកទឹកចិត្តភាគីថៃ
June 14, 2025 - ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៌មាន កាលពីថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា រឿងខ្មែរមិនត្រឹមតែជាមធ្យោបាយកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែជាឧបករណ៍សំខាន់សម្រាប់ថែរក្សា និងពង្រឹងវប្បធម៌ អរិយធម៌ ភាសា និងអត្តសញ្ញាណជាតិបានកាន់តែរឹងមាំបន្ថែមទៀត។ ការលើកទឹកចិត្តឲ្យមានការផលិតរឿងខ្មែរ និងមាតិការបស់ជាតិសំខាន់ៗនេះធ្វើឡើងក្នុងឱកាស ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីនៃកិច្ចប្រជុំជាមួយអ្នកគ្រប់គ្រង និងម្ចាស់ស្ថានីយទូរទស្សន៍ទាំងអស់នៅកម្ពុជា ស្តីពីការបញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្ត និងវីដេអូថៃគ្រប់ប្រភេទនៅលើកញ្ចក់ទូរទស្សន៍របស់ខ្លួន ។ កិច្ចប្រជុំនៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ ធ្វើឡើងបន្ទាប់ពី ក្រសួងព័ត៌មាន បានចេញលិខិតប្រាប់ដល់ម្ចាស់ស្ថានីយទូរទស្សន៍ទាំងអស់នៅកម្ពុជា បញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃគ្រប់ប្រភេទនៅលើកញ្ចក់ទូរទស្សន៍របស់ខ្លួន ចាប់ពីម៉ោង
June 14, 2025 - សិល្បៈ
មុននេះ ក្រសួងព័ត៌មាន និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញការប្រកាសមួយ ជម្រាបជាដំណឹងដល់ម្ចាស់ស្ថានីយទូរទស្សន៍ទាំងអស់ ចូលរួមបញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃគ្រប់ប្រភេទ លើកញ្ចក់ទូរទស្សន៍របស់ខ្លួន។ ចំណែកឯម្ចាស់ក្រុមហ៊ុនចែកចាយភាពយន្ត និងម្ចាស់រោងភាពយន្តទាំងអស់ ត្រូវចូលរួមបញ្ឈប់ការនាំចូល និងបញ្ឈប់ការចាក់បញ្ចាំងភាពយន្តថៃ នៅតាមរោងភាពយន្តរបស់ខ្លួន និងនៅតាមទីតាំងផ្សេងទៀតជាកំហិត ចាប់ពីម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៣មិថុនា នេះតទៅ ។ ក្នុងនោះ ការប្រកាសនេះ គឺក្រោយពេលប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឯកភាពលើការជូនយោបល់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា កាលពីយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅ ។ ភ្លាមៗទាក់ទងនឹងរឿងរ៉ាវនេះ លោក ឆាយ បូរ៉ា
June 13, 2025 - ព័ត៌មានជាតិ
ថ្ងៃ ១៣ ខែមិថុនា ឆ្នាំំ ២០២៥ នេះ គណនីហ្វេសប៊ុកលោកឧកញ៉ា ស្រី ចាន់ថន បានធ្វើការបង្ហោះសំណេរខ្លីមួយ អំពីការចូលរួមគាំទ្រ និងលើកកម្ពស់ផលិតផលក្នុងស្រុកនោះ រូបលោកបានសម្រេចិត្តបង្កើតផ្សារផលិតផលខ្មែរ នៅ 9NG។ ក្នុងនោះ លោកឧកញ៉ា ស្រី ចាន់ថន បានសរសេរថា “យើងនាំគ្នាចូលរួមគាំទ្រផលិតផលក្នុងស្រុក បងប្អូនដែលមានផលិតផលក្នុងស្រុកអាចទំនាក់ទំនងលេខខាងក្រោម ដើម្បីចូលរួមលើកកម្ពស់ផលិតផលក្នុងស្រុកជាមួយរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំបាទបានសម្រេចចិត្តបង្កើតផ្សារមួយគឺផ្សារ 《ផលិតផលខ្មែរ》 ដែលអាចដាក់លក់ផលិតផលវិចខ្ចប់ក្នុងស្រុកជាច្រើនមុខចំនួន ៣០០ ទៅ ៥០០ មុខ ។ ក្នុងតម្លៃសមរម្យដើម្បីអោយបងប្អូនអាជីវករលក់ដូរមកទិញក្នុងតំម្លៃសមរម្យ ងាយស្រួលបងប្អូនយកទៅលក់ និងចែកចាយបន្តទទួលបានក្នុងតម្លៃសមរម្យ។
June 13, 2025 - ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៌មាន កាលពីថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅ ឯកឧត្តម សោម ចំណាន រដ្ឋលេខាធិការ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាជាមួយលោកស្រី Kaori Nakamura-Osaka ជំនួយការអគ្គនាយក និងជានាយិកាប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការអន្តរជាតិខាងការងារ (ILO) អំឡុងពេលបំពេញបេសកកម្មចូលរួមសន្និសីទអន្ដរជាតិខាងការងារលើកទី១១៣ នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងហ្ស៊ឺណែវ។ ឯកឧត្តមរដ្ឋលេខាធិការ
June 13, 2025 - ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៌មាន នាថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ឯកឧត្ដម កែវ រតនៈ បានថ្លែងថា ពេលនេះ ម៉ោងនេះ ថ្ងៃនេះ កម្ពុជាពុំបានយកភ្លើងពីប្រទេសថៃ ចូលមកកាន់កម្ពុជានៅក្នុងបណ្តាញជាតិរបស់ប្រទេសទាំងពីរនោះទេ គឺសូន្យ បន្ទាប់ពីកម្ពុជាមានថាមពលអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ ។ ការថ្លែងរបស់ឯកឧត្ដម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលកម្ពុជានេះធ្វើឡើងបន្ទាប់ពី ក្រសួងការបរទេសថៃ បានព្រមានកាត់ផ្តាច់ចរន្តអគ្គិសនីដែលលក់ឲ្យកម្ពុជា បើកម្ពុជាមិនព្រមធ្វើតាមការចង់បានរបស់ភាគីថៃលើបញ្ហាព្រំដែន។ ឯកឧត្ដម កែវ រតនៈ អះអាងថា «ម៉ោងនេះ
June 12, 2025









