- SOMATEY
- ព័ត៌មានជាតិ
យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នាថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ឆ្លើយតបទៅនឹងការបំពារបំពានរបស់ភាគីថៃដែលតែងតែគំរាមកម្ពុជាដោយវិធានការបិទច្រកព្រំដែន គំរាមផ្ដាច់អគ្គិសនី អ៊ីនធឺណេត និងវិធានការសេដ្ឋកិច្ចបិទការដោះដូរពាណិជ្ជកម្មមួយចំនួនទៀតនោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសកំដរលេងជាមួយថៃ ដើម្បីការពារមុខមាត់ជាតិ។ ក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជកម្ពុជា នៅសណ្ឋាគារ សុខាសៀមរាប នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានអះអាងថា កម្ពុជាមិនមែនជាអ្នករករឿងថៃមុនទេ កម្ពុជាចង់ឱ្យភាគីទាំងពីរមានទំនាក់ទំនងល្អ ព្រំដែនបើកដំណើរធម្មតា។ ផ្ទុយទៅវិញ បើថៃនៅតែបន្តរំលោភបំពានមកលើកម្ពុជា កម្ពុជានឹងឆ្លើយតបដោយមិនមានការរួញរានោះឡើយ។ សម្ដេចធិបតី
June 23, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នាថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការរៀបចំឯកសារដើម្បីបញ្ជូនទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ពាក់ព័ន្ធករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី នៅទីស្តីការក្រសួង។ កិច្ចប្រជុំបានធ្វើការពិភាក្សាពាក់ព័ន្ធករណីជំលោះព្រំដែនជាមួយប្រទេសថៃ នៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី។ កិច្ចប្រជុំក៏បានពិនិត្យ និងពិភាក្សាផងដែរ អំពីបច្ចុប្បន្នភាពការងាររបស់គណៈកម្មការដែលបាននិងកំពុងបន្តអនុវត្ត ព្រមទាំងយុទ្ធសាស្រ្ត និងផែនការការងារ ដើម្បីសម្រេចគោលដៅសំខាន់ៗ
June 23, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នាថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ការរម្លឹកខួប «ទិវាអូឡាំពិក-Olympic Day» គឺជាការដាស់តឿនប្រជាពលរដ្ឋ ក៏ដូចជាមនុស្សជាតិលើផែនដីនេះឱ្យចងចាំនូវគុណបំណាច់របស់ចលនាអូឡាំពិក ដោយចលនាអូឡាំពិកបានកសាងនូវពិភពលោកមួយដ៏ល្អ និងប្រកបដោយសន្តិភាព។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅក្រោយបញ្ចប់ការរៀបចំ ទិវាអូឡាំពិក និងវេទិកាអត្តពលិកជាតិ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ឯកឧត្តម វ៉ាត់
June 23, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នាថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើការណែនាំដល់ពលរដ្ឋខ្មែរចៀសវាងការធ្វើដំណើរទៅប្រទេសថៃក្នុងករណីមិនមានការចាំបាច់បំផុត។ នេះបើយោងតាមសេចក្តីជូនដំណឹងនាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥នេះ។ តាមអ្នកនាំពាក្យខាងលើ បានបញ្ជាក់ថា ការជូនដំណឹងនេះ បានធ្វើឡើងដោយផ្អែកលើស្ថានការណ៍តានតឹងក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ជាមួយគ្នានោះ ក្រសួងក៏បានណែនាំដល់ពលរដ្ឋ និងពលករខ្មែរទាំងអស់ ដែលកំពុងមានវត្តមាននៅប្រទេសថៃ ប្រុងប្រយ័ត្នខ្ពស់ យកចិត្តទុកដាក់តាមដានព័ត៌មានពីប្រភពផ្លូវការឱ្យបានជាប់លាប់ និងចៀសវាងការធ្វើដំណើរទៅកាន់ទីកន្លែងប្រឈមនឹងគ្រោះថ្នាក់នានាដូចជាការប្រមូលផ្តុំធ្វើបាតុកម្មគ្រប់ប្រភេទ។ តាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ក្នុងករណីប្រជាពលរដ្ឋ និងពលករខ្មែរគ្រប់ប្រភេទ មានតម្រូវការជំនួយបន្ទាន់ សូមទាក់ទង ស្ថានទូត ឬស្ថានអគ្គកុងស៊ុលកម្ពុជានៅប្រទេសថៃ តាមរយៈលេខទូរស័ព្ទខាងក្រោម៖
June 23, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នាថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញនាំយកអំណោយសម្ភារៈ គ្រឿងឧបភោគ បរិភោគ សាកសួរសុខទុក្ខកងទ័ពនៅសមរភូមិទិសយោធភូមិភាគទី៤ ដែលកំពុងឈរជើងការពារបូរណៈភាពទឹកដី។ លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្រ្តី ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ដែលបានលះបង់កម្លាំងចិត្ត និងមានឆន្ទះមុះមុតឈរជើងការពារដែនអធិបតេយ្យរបស់កម្ពុជាប្រកបដោយភក្តីភាព
June 21, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នាថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា ខ្មែរយើងធ្លាប់កំសត់ពេកហើយ ធ្លាប់បែកបាក់គ្នាអស់ចិត្តហើយ។ ប្រទេសយើងធ្លាប់ធ្លាក់ដល់ចំណុចទាបបំផុតក្នុងប្រវត្តិសាស្ត្ររួចហើយ។ យើងក៏ធ្លាប់ត្រូវគេមើលងាយគ្រប់គ្រាន់ហើយដែរ។ ឯកឧត្តម អ្នកនាំពាក្យ បានបន្តថា ដូច្នេះ នេះជាពេលវេលាល្អណាស់ដែលខ្មែរត្រូវរួមគ្នាជាធ្លុងមួយនៅពីក្រោយថ្នាក់ដឹកនាំនិងកងទ័ពដើម្បីផ្លាស់ប្តូររូបភាពប្រទេសយើងនៅក្នុងក្រសែភ្នែកនិងផ្នត់គំនិតរបស់បរទេស។ តាមរយៈសារក្នុងបណ្តាញសង្គមការងារ នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥នេះ មន្តហរីជាន់ខ្ពស់ខាងលើ បានកូសរំលេចថា រឿងអ្វីផ្សេងយើងអាចជជែកគ្នាបាននិងចាំជជែកពេលក្រោយ តែកាលៈទេសៈនេះ ខ្មែរត្រូវរួមកម្លាំងកាយ ចិត្ត បញ្ញា
June 21, 2025 - ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយពី ក្រសួងមហាផ្ទៃ នាថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ រួមនឹងក្រុមការងារ ខេត្ត ក្រុង និងក្រុមការងារចម្រុះនៃមន្ទីរ និងក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តបានចុះសម្របសម្រួលជូនដល់បងប្អូនពលករដែលត្រឡប់មកពីប្រទេសថៃ នៅច្រកទ្វាព្រំដែនអន្តរជាតិប៉ោយប៉ែត នៅថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ២០២៥។ អាជ្ញាធរខេត្ត ក្រុមការងារចម្រុះ និងមន្ទីរការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ បានយកចិត្តទុកដាក់ទទួលស្វាគមន៍បងប្អូនពលករយ៉ាងកក់ក្តៅ នៅទីតាំងមណ្ឌលសំចត បណ្ដោះអាសន្ន និងប្រឹក្សាយោបល់អំពីឱកាសការងារជូនដល់បងប្អូនពលករដែលត្រឡប់មកពីប្រទេសថៃ ដើម្បីមានឱកាសទទួលបានការងារប្រកបរបរចញ្ចឹមជីវិតនៅស្រុកកំណេីត។
June 21, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន កាលពីថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៥ បានឱ្យដឹងថា ឯកឧត្តម ហែម វណ្ណឌី បានបង្ហាញការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការជំរុញវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន.) ក្នុងតំបន់ នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២១ (AMMSTI-21) ដែលប្រទេសឥណ្ឌូនេស៊ីធ្វើជាម្ចាស់ផ្ទះរៀបចំ។ កិច្ចប្រជុំបានអនុម័តផែនការសកម្មភាពអាស៊ានស្តីពីវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២៦-២០៣៥ (APASTI) ដែលជាក្របខ័ណ្ឌរួមសម្រាប់ពន្លឿនសមាហរណកម្ម ភាពប្រកួតប្រជែង និងនិរន្តរភាពរបស់អាស៊ាន តាមរយៈនវានុវត្តន៍។ ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តម
June 21, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយពី អាជ្ញាធរជាតិអប្សរា នាថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៥ បានឱ្យដឹងថា លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា៖ ការកសាងប្រាសាទ Siha Nakhon នៅក្នុងវត្ត Phu Man Fah មានទីតាំងនៅខេត្តបុរីរម្យ ប្រទេសថៃ ដោយចម្លងប្លង់ប្រាសាទអង្គរវត្តគឺជាការបំពានលើអត្តសញ្ញាណនិងព្រលឹងវប្បធម៌ជាតិខ្មែរ។ នៅក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៤០របស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានលើកយកការសាងសង់ប្រាសាទ Siha Nakhon នៅក្នុងវត្ត Phu Man Fah
June 21, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នាថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៥ បានឱ្យដឹងថា ប្រជាពលរដ្ឋដែលមានជីវភាពលំបាកចំនួន១ ២០៦គ្រួសារ រស់នៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ បានទទួលអំណោយជាស្បៀង ថវិកា និងបណ្ណមូលនិធិសង្គមសុខាភិបាល (ប.ស.ស)ពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ។ នេះជាលើកទី២ ហើយដែលលោកជំទាវបណ្ឌិត បានអញ្ជើញសួរសុខទុក្ខនិងផ្តល់អំណោយជូនប្រជាពលរដ្ឋនៅទីនេះ។លោកជំទាវបណ្ឌិត បានថ្លែងរំលឹកថា កន្លងមកលោកយាយ លោកតាដែលមានវត្តមាននៅទីនេះ ក៏ធ្លាប់បានរៀបចំឱ្យមានដំណើរទៅកម្សាន្តនៅភ្នំគូលែនខេត្តសៀមរាបរួចម្ដងរួចមកហើយ ។លោកជំទាវ នឹងស្នើសុំទៅសម្ដេចនាយករដ្ឋមន្ត្រី
June 20, 2025









