- SOMATEY
- ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ National Employment Agency នាពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ឱកាសការងារបន្ថែម ចំនួន ១ ០០៦ កន្លែង នៅក្រុមហ៊ុនជប៉ុន Minibea Cambodia សម្រាប់បម្រើការងារនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ បន្ថែមពីនេះ អត្ថប្រយោជន៍ការងារមានដូចជា _ ប្រាក់ខែគោលចំនួន ២០៨ ដុល្លារ _ ប្រាក់ធ្វើការទៀងទាត់ ១២ ដុល្លារ _ ប្រាក់ឧបត្ថម្ភថ្លៃធ្វើដំណើរ ៧ ដុល្លារ _
June 30, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៍មាន នាពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ នៅបរិវេណរូបសំណាកត្រីសេះសមុទ្របាញ់ទឹកខេត្តកំពត បានរៀបចំព្រឹត្តិការណ៍ “រត់កម្សាន្តដើម្បីភាពញញឹមរបស់ទារក និងកុមារនៅកម្ពុជា” ក្នុងបំណងគៀរគរប្រមូលថវិកាបរិច្ចាគជូនទៅមូលនិធិគន្ធបុប្ផា។ ព្រឹត្តិការណ៍ដ៏ធំចុងក្រោយនេះ បានប្រព្រឹត្តទៅដោយជោគជ័យ ដោយមានអ្នកចូលរួមប្រមាណជាង ១ពាន់នាក់ ខណៈដែលយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ ប្រមូលថវិកាបានជាង ៥លានដុល្លាអាមេរិក។ លោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានប្រតិបត្តិក្រុមប្រឹក្សាបរធនបាល នៃមូលនិធិគន្ធបុប្ផាកម្ពុជាបានបញ្ជាក់ថា ការរត់ដើម្បីភាពញញឹមរបស់ទារក
June 30, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៍មាន នាពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូធុរកិច្ចម៉ាឡេស៊ី ដឹកនាំដោយ Dato’ Sri Dr. Ricky Yaw ប្រធានសមាគមធុរកិច្ចម៉ាឡេស៊ី-កម្ពុជា ដើម្បីពីភាក្សាអំពីឱកាសវិនិយោគ និងការពង្រឹងភាពជាដៃគូធុរកិច្ចរវាងប្រទេសទាំងពីរ។ គណៈប្រតិភូរួមមានតំណាងមកពីសមាគមធុរកិច្ចម៉ាឡេស៊ីចំនួ២០ ក្នុងវិស័យចម្រុះ ដូចជាសំណង់ គ្រឿងម៉ាស៊ីន គ្រឿងសង្ហារិម បច្ចេកវិទ្យា
June 30, 2025 - ព័ត៌មានជាតិ
តាកែវ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៍មាន នាពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៥ បានឱ្យដឹងថា នៅក្នុងឱកាសអញ្ជើញចូលរួមប្រារព្ធមីទិញថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃសៅរ៍ទី ២៨ ខែមិថុនាឆ្នាំ ២០២៥ នេះ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ បានធ្វើការអំពាវនាវដល់បងប្អូនជាពលរដ្ឋក្នុងខេត្តតាកែវ សូមគាំទ្រការដឹកនាំនិងការដោះស្រាយរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធទៅនឹងបញ្ហាព្រំដែនជាមួយប្រទេសថៃ។ ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត បានថ្លែងបន្តថា ប្រជាពលរដ្ឋខេត្តតាកែវទាំងអស់ត្រូវរួមសាមគ្គីជុំវិញរាជរដ្ឋាភិបាល ផ្សារភ្ជាប់ និងផ្ដល់ការគាំទ្រដល់កងកម្លាំងប្រដាប់អាវុធ ដើម្បីពង្រឹងខឿនការពារជាតិ របស់ប្រជាជនឱ្យកាន់តែរឹងមាំនិងត្រូវនាំគ្នាសម្ដែងនូវការគោរពចំពោះវីរភាព របស់កងទ័ព និងកងនគរបាលដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនជាមួយប្រទេសជិតខាង ប្រកបដោយជំហរលះបង់ និងការប្ដេជ្ញាចិត្តយ៉ាងមោះមុតបំផុត។ ឯកឧត្តម ជា
June 28, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៍មាន នាពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៥ បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់បងប្អូនជនរួមជាតិទាំងមូល រួមសាមគ្គីជុំវិញរាជរដ្ឋាភិបាល ផ្សារភ្ជាប់ និងផ្ដល់ការគាំទ្រដល់កងកម្លាំងប្រដាប់អាវុធ ដើម្បីពង្រឹងខឿនការពារជាតិរបស់ប្រជាជនឱ្យកាន់តែរឹងមាំឡើង។ ថ្លែងក្នុងពិធីមីទ្ទីងរំឭកខួបទី ៧៤ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.០៦.១៩៥១-២៨.០៦.២០២៥) នាព្រឹក ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចតេជោមានប្រសាសន៍ថា ប្រទេសកម្ពុជាដ៏កម្សត់នេះ ធ្លាប់បានទទួលរងការឈ្លានពានពីបរទេស សង្គ្រាម និងអំពើប្រល័យពូជសាសន៍ ត្រូវគេហ៊ុមព័ទ្ធ និងឯកោ និងត្រូវគេប្រមាថមើលងាយពីអតីតកាល។
June 28, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៍មាន នាពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៥ បានឱ្យដឹងថា មានពួកក្រុមអគតិ និងជ្រុលនិយម ឆ្លៀតឱកាសបង្កើតការភាន់ច្រលំ ឬបង្កប់ចេតនាទុច្ចរិតផ្សេងៗ បានចិញ្ចឹមចិត្តបង្កើតការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដោយបន្លំជាផេកផ្លូវការរបស់សម្តេចបវធិបតីនាយករដ្ឋមន្ត្រី ក្នុងនោះ ការបន្លំជាផេកផ្លូវការរបស់សម្តេចបវធិបតីនាយករដ្ឋមន្ត្រី គឺតាមរយៈ៖ ១/ ការផុសដោយធ្វើជារូបភាព ហើយផុសក្នុងក្រុមផ្សេងៗរបស់បណ្តាញសង្គមហ្វេសប៊ុក ២/ កាត់តរូបគណនីរបស់សម្តេចបវធិបតី ដោយសរសេរសារក្លែងក្លាយ ភ្ជាប់នឹងរូបភាព តែចំនុចដែលខុស គឺគ្មានបញ្ចេញម៉ោង បើផុសចេញពីផេកពិត គឺនឹងមានការបង្ហាញម៉ោង ឬថ្ងៃផុស (ដូចជូនភ្ជាប់ក្នុងរូបភាព) ៣/ ការផុសចេញពីផេកផ្លូវការ គឺតែងមានតំណភ្ជាប់ទាំងអស់ (Link)
June 28, 2025 - ព័ត៌មានជាតិ
បាត់ដំបង ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៍មាន នាពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៥ បានឱ្យដឹងថា នាល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ព្រមទាំង ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីកាត់ខ្សែបូបើកដំណើរការជាផ្លូវការនូវព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៥ ដែលពិធីនេះធ្វើឡើងនៅបរិវេណខាងមុខអគារសាលាខេត្តចាស់។ មានប្រសាសន៍ក្នុងឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្តម សុខ លូ បានបញ្ជាក់ថា គោលបំណងសំខាន់នៃការរៀបចំព្រឹត្តិការណ៍ផ្លែឈើនេះ គឺដើម្បីរៀបចំឱ្យបងប្អូនអ្នកដាំបន្លែផ្លែឈើនិងដំណាំផ្សេងៗបានយកមកតាំងបង្ហាញ
June 28, 2025 - ព័ត៌មានជាតិ
បាត់ដំបង ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៍មាន នាពីថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៥ បានឱ្យដឹងថា ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពទូទៅ និងសំណេះសំណាលជាមួយបងប្អូនពលករខ្មែរវិលត្រឡប់ចូលប្រទេស និងធ្វើដំណើរទៅស្រុកកំណើតវិញ។ ឯកឧត្តម សុខ លូ ក៏បានរៀបចំរថយន្តរបស់រដ្ឋបាលខេត្តសម្រាប់ដឹកបងប្អូនពលករ ទៅតាមបណ្តាខេត្តផ្សេងៗដើម្បីត្រលប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ៕ ប្រភព៖ ក្រសួងព័ត៍មាន
June 27, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៍មាន កាលពីថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៥ បានឱ្យដឹងថា អាជ្ញាធរខេត្តបាត់ដំបងឱ្យដឹងថាក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី២៥ និង២៦ខែមិថុនាឆ្នាំ២០២៥ ចំនួនប្រជាពលរដ្ឋឆ្លងដែនចូលទឹកដីកម្ពុជាតាមច្រកព្រំដែនខេត្តបាត់ដំបងមានចំនួន២៩៤៩ នាក់ ក្នុងនោះស្រ្តី១៣៨៣នាក់ និងកុមារចំនួន៥៤នាក់ ។ លោក សឿម ប៊ុនរិទ្ធអភិបាលរងខេត្តបាត់ដំបង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបងបានផ្តល់របាយការណ៍បន្ថែមថាក្នុងចំនួនប្រជាពលរដ្ឋខ្មែរត្រឡប់ចូលប្រទេសវិញតាមច្រកទ្វារព្រំដែនខេត្តបាត់ដំបងជិត៣ពាន់នាក់ខាងលើនេះ មានពលករខ្មែរចំនួន១៧២៧នាក់ ក្នុងនោះស្រ្តី៧៧៥នាក់ ។ របាយការណ៍បញ្ជាក់លម្អិតថានៅថ្ងៃទី២៥ខែមិថុនា មានប្រជាពលរដ្ឋឆ្លងចូលកម្ពុជា ១.២៨០នាក់, ស្រី ៥៩៧នាក់, កុមារ ០៨នាក់, ក្នុងនោះពលករចំនួន ៧៧២នាក់, ស្រី ៣២៩នាក់
June 27, 2025 - ព័ត៌មានជាតិ
ព្រៃវែង ៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តព្រៃវែង កាលពីថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៥ បានឱ្យដឹងថា សហគមន៍តាសីសាមគ្គីខេត្តព្រៃវែង កំពុងត្រូវការបុគ្គលិក ១០០នាក់ (មិនចេះសោះក៏អាចធ្វើបាន) ជាពិសេសសម្រាប់ពលករដែលទើបមកពីប្រទេសថៃ។ ក្នុងនោះ មន្ទីរព័ត៌មានខេត្តព្រៃវែង បានបន្ថែមថា ឱកាសពិសេស សហគមន៍តាសីសាមគ្គី យើងខ្ញុំ ត្រូវការបុគ្គលិកចំនួន ១០០នាក់ (មិនចេះសោះក៏អាចធ្វើបាន) ជាពិសេសសម្រាប់ពលករដែលទើបមកពីប្រទេសថៃ ត្រូវបានផ្តល់អាទិភាព ដែលមានទីតាំងស្ថិតនៅភូមិជាខ្លាង ឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ អត្ថប្រយោជន៍ដែលទទួលបាន: -បានទទួលការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសកសិកម្មនិងការគ្រប់គ្រងកសិដ្ឋាន -ទទួលប្រាក់បៀវត្សរហូតដល់ 500
June 27, 2025









