SOMATEY
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៍មាន នាពីថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២៥ បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបស្វាគមន៍ព្រះតេជគុណ ស៊ុច ឬលោកឪ ស៊ុច នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ខណៈដែលលោកឪ ស៊ុច បាននិមន្តមកដល់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃម្សិលមិញ​ ហើយសម្តេចធិបតីបានស្វាគមន៍យ៉ាងកក់ក្តៅ​ និងសង្ឃឹមថាព្រះអង្គនឹងជួយដល់ប្រជាជនកម្ពុជា​ លើវិថីនៃការអប់រំតាមព្រះធម៌នៃមាគាព្រះពុទ្ធសាសនារបស់កម្ពុជា៕ ប្រភព៖ ក្រសួងព័ត៍មាន

    July 4, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៍មាន នាពីថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២៥ បានឱ្យដឹងថា នាល្ងាចថ្ងៃព្រហស្បតិ៍ ទី៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមជាមួយ លោកស្រី Bridgette L. Walker ភារធារីរបស់ស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជា បានអញ្ជើញជាសហធិបតីក្នុងការប្រារព្ធពិធីអបអរសាទរខួបលើកទី ២៤៩ នៃទិវាឯករាជ្យជាតិរបស់សហរដ្ឋអាម៉េរិក ៤កក្កដា និងខួបលើកទី ៧៥ នៃចំណងទំនាក់ទំនងការទូតកម្ពុជា-អាម៉េរិក (១៩៥០ – ២០២៥)

    July 4, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៍មាន នាពីថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២៥ បានឱ្យដឹងថា លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នាថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានធ្វើការស្រាយបំភ្លឺការពិតជុំវិញឧបទ្ទវហេតុនៃការប៉ះទង្គិចសម្តីគ្នារវាងទាហានថៃ និងកងកម្លាំងកម្ពុជាកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។ ថ្នាក់ដឹកនាំក្រសួងខាងលើ បានបញ្ជាក់ថា កម្ពុជាសូមធ្វើការគូសបញ្ជាក់ថា៖ ការអនុវត្តគោលការណ៍ម៉ឺងម៉ាត់របស់កងទ័ពកម្ពុជា គឺធានាថាមិនមានការប្រព្រឹត្តិនូវសកម្មភាពអ្វីដែលខុសប្រក្រតី ដោយមិនបានឆ្លងកាត់ការឯកភាពគ្នាជាមុន ពិសេសប្រាសចាកខុសពីខ្លឹមសារនៃកិច្ចព្រមព្រៀងរបស់ភាគីទាំងសងខាង។ តាមកិច្ចព្រមព្រៀង ប្រាសាទតាមាន់ធំត្រូវបិទការឡើងនៅវេលាម៉ោង ១៥:០០នាទីរសៀល។ ជាអកុសលនៅថ្ងៃនោះ វេលាម៉ោង១៥:១៥នាទី ក្រោយប្រាសាទតាមាន់ធំត្រូវបិទការឡើង

    July 3, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងការបរទេស នាពីថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២៥ បានឱ្យដឹងថា ប្រទេសជប៉ុន ផ្តល់ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់ចំនួន ៤៤២.០០០.០០០ យ៉េន (ប្រមាណ ២.៩៤៧.០០០ ដុល្លារអាមេរិក) សម្រាប់ អនុវត្តគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស។ ក្នុងនោះ ជំនួយឥតសំណងនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏រឹងមាំរបស់ជប៉ុន ក្នុងការជំរុញការ អភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ខណៈពេលដែលពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ ទ្វេភាគីក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ជប៉ុន៕ ប្រភព៖ ក្រសួងការបរទេស

    July 3, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នាពីថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២៥ បានឱ្យដឹងថា សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានសម្តែងការអបអរសាទរ ខួបលើកទី៧៤ ព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិកអង្គការយូណេស្កូ ( ៣ កក្កដា ១៩៥១ ~ ៣ កក្កដា ២០២៥ )។ តាមរយៈឆាណែលតេឡេក្រាមរបស់សម្តេចធិបតីបានឱ្យដឹងថា ចាប់តាំងពីកម្ពុជាបានចូលជាសមាជិករបស់អង្គការយូណេស្កូ កម្ពុជាបានចុះបញ្ជីនូវសម្បតិ្តបេតិកភណ្ឌរូបី ចំនួន ៤, សម្បតិ្តបេតិកភណ្ឌអរូបី ចំនួន៧

    July 3, 2025
  • ព័ត៌មានជាតិ

    យោងតាមការផ្សព្វផ្សាយរបស់ ក្រសួងព័ត៍មាន នាពីថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គ្រោងដឹកនាំក្រុមហ៊ុនធំៗនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ(PPSEZ) តំបន់សេដ្ឋកិច្ចពិសេសចេជាង(Zhejiang) សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា(TAFTAC) និងរោងចក្រ Spot Tech ចុះមូលដ្ឋាន ដើម្បីចុះទៅសម្ភាសន៍ជ្រើសរើសកម្លាំងពលកម្មនៅតាមភូមិ ស្រុកក្នុងខេត្តចំនួន៥ ចាប់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥នេះតទៅ។ ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានថ្លែងថា មន្រ្តីជំនាញនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានរៀបចំគម្រោងរួចរាល់ហើយ ដើម្បីដឹកនាំក្រុមហ៊ុនធំៗដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ(PPSEZ) តំបន់សេដ្ឋកិច្ចពិសេសចេជាង(Zhejiang)

    July 2, 2025
  • ព័ត៌មានជាតិ

    យោងតាមការផ្សព្វផ្សាយរបស់ ក្រសួងព័ត៍មាន នាពីថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា នៅខេត្តសៀមរាប អាជ្ញាធរជាតិអប្សរាបាននិងកំពុងជួសជុលពង្រឹងតួប៉មលេខ១៣​នៃប្រាសាទឥដ្ឋ លើភ្នំបាខែងអស់រយៈពេល២ខែមកហើយ។ អាជ្ញាធរជាតិអប្សរាបានឱ្យដឹងនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥នេះថា ក្រុមការងារ​នាយកដ្ឋានអភិរក្សប្រាសាទ និង​បុរាណ​វិទ្យានៃអាជ្ញាធរជាតិអប្សរា បាននឹងកំពុង​ជួសជុសពង្រឹងតួប៉មប្រាសាទឥដ្ឋ លេខ១៣ឬG13 នៅលើភ្នំបាខែង ដើម្បីឱ្យរចនា​សម្ព័ន្ធនៃប្រាសាទឥដ្ឋ មានកម្ពស់ជាង១០ម៉ែត្រមួយនេះ បានរឹងមាំឡើងវិញ។ លោកស្រី ឈុន រតនា មន្ត្រីនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរ​ជាតិអប្សរាបាន​អធិប្បាយ​អំពី​ការងារមួយនេះថា ដោយពិនិត្យឃើញស្ថានភាព​គ្រោះថ្នាក់នៃតួប៉មG13 មានតាំងពីខឿន ជញ្ជាំងខាងក្នុង​និងខាង​ក្រៅ រហូត ដល់ផ្នែកដំបូល បើទោះបីធ្លាប់មានការទល់ទ្រដោយអង្គការWMFពីមុនមកក៏ដោយ នៅតែប្រឈម​និង​ហានិភ័យខ្ពស់

    July 2, 2025
  • ព័ត៌មានជាតិ

    យោងតាមការចេញសេចក្តីប្រកាសរបស់ National Employment Agency កាលពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា នឹងមានវេទិកាការងារ និងឱកាសកម្មសិក្សាការងារ នៅក្នុងបរិវេណសាលាស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ជាមួយនឹងឱកាសការងារដល់ទៅ ៧,៦១៩កន្លែង។ ក្នុងនោះ National Employment Agency បានបន្ថែមថា បងប្អូនពលករដែលទើបត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារ សូមត្រៀម CV និងឯកសារ មកជួបផ្ទាល់ជាមួយតំណាងក្រុមហ៊ុនធំៗ ទាំង ៥ ដែលផ្ដល់ឱកាសការងារចំនួន ៧,៦១៩ កន្លែង ក្នុងវេទិកាការងារ និងឱកាសកម្មសិក្សាការងារ

    July 2, 2025
  • ព័ត៌មានជាតិ

    យោងតាមការផ្សព្វផ្សាយរបស់ នាយកដ្ឋានព័ត៍មាន នាពីថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ នេះ ឯកឧត្តម ឡរ៉ន ម៉ុង (Lawrence Wong) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី និងលោកជំទាវ បានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា ដើម្បីបំពេញទស្សនកិច្ចណែនាំខ្លួន តបតាមការអញ្ជើញរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ក្នុងឱកាសដំណើរបំពេញទស្សនកិច្ចនេះ ឯកឧត្តម ឡរ៉ន ម៉ុង នឹងមានព្រះរាជសាវនាការជាមួយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

    July 2, 2025
  • ព័ត៌មានជាតិ

    យោងតាមការចេញសេចក្តីប្រកាសរបស់ រដ្ឋបាលព្រៃឈើ កាលពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា លោក ទ្រី ស៊ីថេង ជាបុគ្គលិករបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) មិនមែនជា មន្ត្រីរដ្ឋបាលព្រៃឈើ ឬមន្ត្រីជាប់កិច្ចសន្យាបម្រើការងារក្នុងអង្គភាពរដ្ឋបាលព្រៃឈើនោះឡើយ។ ក្នុងនោះ រដ្ឋបាលព្រៃឈើ បានបន្ថែមថា ថ្មីៗនេះ មានបណ្តាញសារព័ត៌មានជាច្រើន បានសរសេរមាតិកាពាក់ព័ន្ធនឹងដំរីឈ្មោះ ឡាក់គី ដែលគួរ ឱ្យអាណិត ក្រោយពីអ្នកមើលថែ (ហ្ម) ត្រូវបានលាឈប់ពីការងារ។ ករណីនេះ រដ្ឋបាលព្រៃឈើសូមធ្វើការជម្រាប ជូនសាធារណជនជ្រាបថា លោក ទ្រី

    July 2, 2025