SOMATEY
  • ព័ត៌មានជាតិ

    យោងតាម ក្រសួងព័ត៌មាន នាថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ ២០២៥ នេះបាន​ឱ្យ​ដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ជូនប្រជាពលរដ្ឋ ក្នុងពិធីសម្ពោធអគារសិក្សា អគារទីចាត់ការ អគារសយនដ្ឋាន អគារពិសោធន៍ និង សមិទ្ធផលនានាក្នុងវិស័យអប់រំខេត្តរតនគិរី ។ ឆ្លៀតក្នុង​ឱកាសនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងថា ការយកជម្លោះ​ព្រំដែន​កម្ពុជា-ថៃ ទៅ ICJ មិនមែនជាការបញ្ឆេះសង្គ្រាមទេ តែជាការរំលត់​បញ្ហា។ បន្ថែមពីនេះ សម្តេចមហាបវរធិបតី

    June 7, 2025
  • ព័ត៌មានជាតិ

    យោងតាម ក្រសួងព័ត៌មាន នាថ្ងៃទី 7 ខែ មិថុនា ឆ្នាំ ២០២៥ នេះបាន​ឱ្យ​ដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ជូនប្រជាពលរដ្ឋ ក្នុងពិធីសម្ពោធអគារសិក្សា អគារទីចាត់ការ អគារសយនដ្ឋាន អគារពិសោធន៍ និង សមិទ្ធផលនានាក្នុងវិស័យអប់រំខេត្តរតនគិរី នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥នេះ ថា ប្រជាពលរដ្ឋទូទាំងប្រទេស និងជនជាតិដើមភាគតិច ត្រូវបានរាជរដ្ឋាភិបាលគោរពផ្ដល់សិទ្ធិ និងសេរីភាព ជំនឿសាសនាពេញលេញ មិនមានការរើសអើងពណ៌សម្បុរឡើយ។ ការរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងការរស់នៅមានការប្រែប្រួល បច្ចុប្បន្នទាំងប្រជាពលរដ្ឋទូទៅ

    June 7, 2025
  • ព័ត៌មានជាតិ

    ក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា, មូលនិធិគន្ធបុប្ផាកម្ពុជា មានរៀបចំយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ រយៈពេល១ខែពេញ ចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ។ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ជាយុទ្ធនាការប្រចាំឆ្នាំដ៏សំខាន់មួយរបស់មូលនិធិគន្ធបុប្ផាកម្ពុជា រៀបចំឡើងដើម្បីចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនា និងបំផុសស្មារតី «ខ្មែរជួយខ្មែរ» ក៏ដូចជាការរម្លឹកឱ្យមានការចូលរួមបរិច្ចាគ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា, ព្រមទាំងដើម្បីផ្សារភ្ជាប់ ក៏ដូចជាបង្កើនសកម្មភាពកាន់តែជិតស្និតជាមួយក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត ដែលបានបង្កើតគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា, ក្រុមហ៊ុន-សហគ្រាសដែលបានចុះអនុស្សរណៈយោគយល់គ្នា ជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា, ព្រមទាំងភាគីពាក់ព័ន្ធនានាក្នុ

    June 7, 2025
  • ព័ត៌មានជាតិ

    នាថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៥ នេះ ក្រសួងព័ត៌មាន បានធ្វើការផ្សាយផ្ទាល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើ​ប្រាស់ជាផ្លូវការ នូវសមិទ្ធផលទាំងឡាយ ក្នុងវិស័យអប់រំ នៅខេត្តរតនគិរី ដែលជាមរតករបស់សម្តេចតេជោ ហ៊ុន សែន។ ក្នុងនោះ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានមានស្រសាសន៍ថា អ្វីដែលយើងចង់បាននៅពេលនេះ គឺសុខសន្តិភាព និងការអភិវឌ្ឍ ហើយរាជរដ្ឋាភិបាល បាននិងកំពុងបន្តអភិវឌ្ឍន៍គ្រប់ទិសទីជាបន្តបន្ទាប់៕ ប្រភព៖ ក្រសួងព័ត៌មាន

    June 7, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ខ្យល់មូសុងនិរតីជាមួយសម្ពាធទាបដែលគ្របដណ្តប់ លើឈូងសមុទ្រថៃ អាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង មានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា ដែលកម្ពុជាអាចនឹងមានភ្លៀងគ្របដណ្តប់ពី២៥ ទៅ ៣៥%។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥៖ ១-តំបន់វាលទំនាប៖ សីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៦°C។ ខ្យល់ បក់មកពីទិសនិរតីនិងអាគ្នេយ៍មានល្បឿនមធ្យម៤ម៉ែត្រ វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប

    June 7, 2025
  • PR

    ABA ដែលជាធនាគារពាណិជ្ជធំជាងគេរបស់កម្ពុជា និងជាធនាគារចេញកាតឈានមុខមួយប្រចាំប្រទេស ប្រកាសអំពីកិច្ចសហការផ្តាច់មុខជាមួយសិល្បករឆ្នើមរបស់កម្ពុជាគឺលោក VannDa និងក្រុមហ៊ុន Visa ដែលជាស្ថាប័នទូទាត់សកលឈានមុខ ដើម្បីដាក់ដំណើរការកាតឥណពន្ធ ABA VannDa Visa រចនាពិសេស ជាមួយចំនួនមានកំណត់។ កាតរចនាពិសេសជាមួយវត្តមានសិល្បករខ្មែរដំបូងបង្អស់នៅលើកាតអន្ដរជាតិ បើកឲ្យអតិថិជនដែលស្រឡាញ់ពេញចិត្ត ធ្វើការកុម្មង់ សម្រាប់ប្រើប្រាស់ ក្នុងការទូទាត់ក្រៅប្រទេសយ៉ាងងាយស្រួល ជាមួយនិមិត្តរូប និងក្បាច់រចនាពិសេសដោយឡែក។ ដោយមានការសហការជាមួយសិល្បករខ្មែរដ៏មានទេពកោសល្យ កាតរចនាពិសេស មានចំនួនកំណត់នេះ ត្រូវបានសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់ និងគិតគូរលើគ្រប់ចំណុចទាំងអស់ ដើម្បីឆ្លុះ បញ្ចាំងពីស្នាដៃ សមត្ថភាព និងគំនិតច្នៃប្រឌិតរបស់ វណ្ណដា ជាមួយនឹងថាមពលរស់រវើកនៃ យុវជនខ្មែរសម័យថ្មី។ កាតនេះក៏បង្ហាញផងដែរ

    June 7, 2025
  • ព័ត៌មានជាតិ

    យោងតាម ក្រសួងព័ត៌មាន នាថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ ២០២៥ នេះបាន​ឱ្យ​ដឹងថា ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នារសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានប្រកាសទាត់ចោលនូវការចោទប្រកាន់ផ្ទុយពីការពិត ថាកងទ័ពកម្ពុជានៅព្រំដែន បានរំលោភបំពានទៅលើអធិបតេយ្យភាពរបស់ប្រទេសថៃ។ ឯកឧត្តមបានលើកឡើងដូច្នេះ ឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មាន បន្ទាប់ពីមានករណីបាតុកម្មនៅមុខស្ថានទូតព្រះរាជា ណាចក្រកម្ពុជានៅទីក្រុងបាងកក នៅព្រឹកថ្ងៃទី០៦ មិថុនា ២០២៥ នេះ។ ឯកឧត្តមអ្នកនាំពាក្យ បានបន្ថែមថា៖ “ហេតុការណ៍ពិតប្រាកដ គឺនៅព្រលឹមថ្ងៃទី២៨ ខែឧសភា

    June 6, 2025
  • ព័ត៌មានជាតិ

    យោងតាម ក្រសួងព័ត៌មាន នាថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ ២០២៥ នេះបាន​ឱ្យ​ដឹងថា នាយឧត្តមសេនីយ៍ ទៀ សីហា បដិសេធសំណើរបស់ភាគីថៃ ដោយបញ្ជាក់ពីជំហរមិនអាចថយពីទីតាំងឡើយ ព្រោះទីតាំងស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ដែលបានឈរជើងជាអចិន្ត្រយ៍តាំងពីដើមរៀងមក។ ក្នុងនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ពីលទ្ធផល នៃជំនួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ដោយមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ “នៅរសៀលថ្ងៃទី0៥ ខែមិថុនា ឆ្នាំ២០២៥ ខ្ញុំបានជួបពិភាក្សាជាមួយឯកឧត្តម Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ

    June 6, 2025
  • សិល្បៈ

    ថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២៥ នេះ ត្រូវជាថ្ងៃចូលរោងជ័យ របស់តារាចម្រៀងដ៏ល្បីទាំងពីររូបគឺលោក ងួន ចាន់ដេវីត និងអ្នកនាង ទេព បូព្រឹក្ស ដែលអ្នកទាំងពីរក៏ទទួលបានការសាទរជាច្រើន ពីសំណាក់អ្នករួចអាជីពសិល្បៈ ក៏ដូចជាអ្នកគាំទ្រ។ ស្របគ្នានេះ លោក ងួន ចាន់ដេវីត និងអ្នកនាង ទេព បូព្រឹក្ស ក៏ចង់ចែករំលែកពេលវេលាដ៏មានន័យនេះជាមួយអ្នកគាំទ្រ ដូច្នេះហើយទើបធ្វើការផ្សាយផ្ទាល់នៅលើ គនណីហ្វេសប៊ុកផេកផ្លូវការ របស់អ្នកទាំងពីរ បង្ហាញពីតថភាពក្នុងពិធីតាំងពីចាប់ផ្តើម។ ក្រោយពេលធ្វើការផ្សាយផ្ទាល់ ក៏មានអ្នកគាំទ្រជាច្រើនចូលទស្សនា និងបញ្ចេញមតិអបអរសាទរគ្រប់គ្នា ជាពិសេសមនុស្សជាច្រើនក៏បានលាន់មាត់សរសើររោងជ័យរបស់តារាចម្រៀងល្បីរបស់កម្ពុជាទាំងពីររូបថា ស្រស់ស្អាតខ្លាំងដូចឋានសួគ៌៕

    June 6, 2025
  • ព័ត៌មានជាតិ

    នាថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ ២០២៥ នេះ ក្រសួងព័ត៌មាន បានចេញសេចក្តីប្រកាសមួយស្តីពីការចូលរួមសហការទប់ស្កាត់ និងបញ្ឈប់ការផ្សព្វផ្សាយពាណិជ្ជកម្មឱសថបុរាណ និងឱសថគ្រប់ប្រភេទដែលគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល។ ក្នុងនោះ ក្រសួងព័ត៌មាន បានបន្ថែមថា ក្រសួងព័ត៌មាន មានកិត្តិយសសូមជម្រាបជូនសាធារណជន ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកអនុវត្តសកម្មភាពក្នុងវិស័យ ព័ត៌មាន និងសោតទស្សន៍ទាំងអស់ជ្រាបថា កន្លងមកនេះមានការផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាព ឈ្មោះ LIVA BALANCE និងឱសថផ្សេងៗទៀត ដោយគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល

    June 6, 2025