SOMATEY
  • ព័ត៌មានជាតិ

    យោងតាម ក្រសួងទេសចរណ៍ កាលពីថ្ងៃទី ៤ ខែ មិថុនា ឆ្នាំ ២០២៥ កន្លងទៅបាន​ឱ្យ​ដឹងថា ព្រឹត្តិការណ៍បុណ្យ «សាទរដែននិរតី» ជាលើកទីមួយ ប្រចាំខេត្តកោះកុង នឹងប្រព្រឹត្តទៅនាពេលខាងមុខនេះហើយ។ ក្នុងនោះ ក្រសួងទេសចរណ៍ បានបន្ថែមថា ខេត្តកោះកុង ជាខេត្តមួយ ក្នុងចំណោមរាជធានី ខេត្តទាំង២៥ ដែលសម្បូរទៅដោយ សម្បត្តិធនធានធម្មជាតិ តំបន់រមណីយដ្ឋានធម្មជាតិដ៏សម្បូរបែប ដើម្បីឱ្យមានភាពទាក់ទាញអ្នកទេសចរកើនឡើងបន្ថែមទៀត។ លើសពីនេះ ខេត្តកោះកុង ក្រោមការដឹកនាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានរៀបចំព្រឹត្តិការណ៍បុណ្យ«សាទរដែននិរតី» ជាលើកទីមួយ

    June 5, 2025
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាម កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ នាថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ២០២៥ នេះបាន​ឱ្យ​ដឹងថា កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ត្រី ជុយ សីហា មេបញ្ជាការរង យោធភូមិភាគទី៤ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលរួមមាន អង្ករ គ្រឿងឧបភោគបរិភោគ និងថវិកាសម្រាប់ទ្រទ្រង់ការងាររបស់សាលា យោធាចារ្យ និងគ្រូគ្រប់គ្រងនៅក្នុងសាលាពលទាហានទី៤ យោធភូមិភាគទី៤។

    June 5, 2025
  • ព័ត៌មានជាតិ

    យោងតាម ក្រសួងទេសចរណ៍ នាថ្ងៃទី 5 ខែ មិថុនា ឆ្នាំ ២០២៥ នេះបាន​ឱ្យ​ដឹងថា ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមពិព័រណ៌ទេសចរណ៍អន្តរជាតិលើកទី៤០ (The 40th Seoul International Travel Fair) និងកម្មវិធីពាក់ព័ន្ធផ្សេងៗ នៅរដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េដែលមានការចូលរួមពីប្រទេសជាង៤០ ស្តង់ពិព័រណ៌ចំនួន៥០០ អ្នកលក់ចំនួន៧៥០ ក្រុមហ៊ុន និងអ្នកទិញចំនួន៨០០ក្រុមហ៊ុន។ ក្នុងឱកាសដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់នេះ ឯកឧត្តមរដ្ឋមន្រ្តី បានអនុញ្ញាតជូនលោកជំទាវ

    June 5, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ខ្យល់មូសុងនិរតីជាមួយសម្ពាធទាបដែលគ្របដណ្តប់ លើឈូងសមុទ្រថៃ អាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង មានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា ដែលកម្ពុជាអាចនឹងមានភ្លៀងគ្របដណ្តប់ពី៣០ ទៅ ៣៥%។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥៖ ១-តំបន់វាលទំនាប៖ សីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៧°C។ ខ្យល់ បក់មកពីទិសនិរតីនិងអាគ្នេយ៍មានល្បឿនមធ្យម៤ម៉ែត្រវិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ

    June 5, 2025
  • ព័ត៌មានជាតិ

    យោងតាម នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ នាថ្ងៃទី ៤ ខែ មិថុនា ឆ្នាំ ២០២៥ នេះបាន​ឱ្យ​ដឹងថា កាលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង២៣៖៣៤នាទី នៅចំណុចភូមិព្រៃភ្លាំង ឃុំដំរីពូន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង មានករណីឃាតកម្មកើតឡើងបង្កដោយជនសង្ស័យម្នាក់ឈ្មោះ ខុន ហ៊ុយ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ដោយបានធ្វើសកម្មភាពប្រើប្រាស់អាវុធខ្លីបាញ់ទៅលើជនរងគ្រោះឈ្មោះ ហ៊ួ ឡុង ភេទប្រុស អាយុ៣៩ឆ្នា ជនជាតិខ្មែរ បណ្តាល​ឱ្យ​បាត់បង់ជីវិតនៅកន្លែងកើតហេតុ។ ក្រោយពីមានហេតុការណ៍ខាងលើ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង

    June 4, 2025
  • ព័ត៌មានជាតិ

    យោងតាមក្រសួងព័ត៌មាន នាថ្ងៃទី ៤ ខែ មិថុនា ឆ្នាំ ២០២៥ នេះបាន​ឱ្យ​ដឹងថា នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ – បន្ទាប់ពី​ដឹកនាំ​កិច្ចប្រជុំ​ក្រុមប្រឹក្សាជាតិ​ដើម្បី​ស្ត្រី សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ក្រុមឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ បាន​ប្រកាស​ពី​ការសម្រេចចិត្ត​ដ៏​មាន​អត្ថន័យ​ក្នុងនាម​ជា​មេគ្រួសារ ក្នុងការ​បរិច្ចាគ​ដី​ផ្ទាល់ខ្លួន​ទំហំ ២ហិកតា សម្រាប់​សាងសង់​អន្ទេវាសិកដ្ឋាន​ជូន​និស្សិត​ជា​ស្ត្រី​ក្រីក្រ​មកពី​បណ្តា​ខេត្ត ដែល​កំពុង​បន្ត​ការសិក្សា​នៅ​រាជធានីភ្នំពេញ។ ការសម្រេចចិត្ត​នេះ ធ្វើឡើង​បន្ទាប់ពី​សម្តេចតេជោ​បាន​ពិភាក្សា​ជាមួយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជា​ភរិយា និង​កូនស្រី។ អំណោយ​ដី​ដ៏​ថ្លៃថ្លា​នេះ ស្ថិតនៅ​តំបន់​ជ្រោយចង្វារ ដែល​កន្លងមក​សម្តេចតេជោ​បាន​ទិញ​ក្នុងតម្លៃ​ជាង ១០លាន​ដុល្លារ​អាមេរិក

    June 4, 2025
  • ព័ត៌មានជាតិ

    មុននេះបន្តិច យោងតាមហ្វេសប៊ុកផេកផ្លូវការ របស់ មន្ទីរពេទ្យ ហ្លួង ម៉ែ បានបង្ហោះសេចក្តីប្រកាសអំពី ការជ្រេីសរេីសបុគ្គលិកជាប់កិច្ចសន្យាដល់ទៅ ១១នាក់។ ជាមួយគ្នានេះ មន្ទីរពេទ្យ ហ្លួង ម៉ែ បានបន្ថែមថា មន្ទីរពេទ្យ ត្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ចំនួន ១១នាក់ តាមមុខជំនាញ/ឯកទេស ដូចខាងក្រោម៖ ១-វេជ្ជ.ឯកទេស សង្គ្រោះបន្ទាន់ សណ្តំ និងប្រពោធនកម្ម ៨នាក់ ២-វេជ្ជ.ឯកទេស វេជ្ជសាស្ត្រទូទៅ ១នាក់ ៣-វេជ្ជ.ឯកទេស ជំងឺបេះដូង និងសសៃឈាម ២នាក់ បេក្ខជន បេក្ខនារី

    June 4, 2025
  • ព័ត៌មានជាតិ

    យោងតាមក្រសួងមហាផ្ទៃ នាថ្ងៃទី ៤ ខែ មិថុនា ឆ្នាំ ២០២៥ នេះបាន​ឱ្យ​ដឹងថា នៅពេលដែលរដូវវស្សាបានឈានចូលមកដល់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បាននឹកឃើញភ្លាមដល់សុខទុក្ខកងកម្លាំងនគរបាលជាតិតាមរាជធានី-ខេត្ត ដែលត្រូវបំពេញតួនាទីភារកិច្ចក្រោមដំណក់ទឹកភ្លៀងទាំងយប់ទាំងថ្ងៃ។ ក្នុងឱកាសដឹកនាំកិច្ចប្រជុំជាមួយអគ្គស្នងការ និងស្នងការដ្ឋាននគរបាលរាជធានីខេត្ត កាលពីសប្ដាហ៍ មុន ឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី បានសម្រេចផ្តល់អាវភ្លៀងជូនស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត សរុបចំនួន២.៦០០អាវ ក្នុងនោះស្នងការរាជធានីទទួលបាន ២០០អាវ និងខេត្តនីមួយៗទទួលបាន ១០០អាវ។ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ ឱ្យដឹងថាមកដល់ពេលនេះ អាវភ្លៀងដែលឯកឧត្តមអភិសន្តិបណ្ឌិតសម្រេចផ្ដល់ជូននោះ

    June 4, 2025
  • ព័ត៌មានជាតិ

    យោងតាមក្រសួងព័ត៌មាន នាថ្ងៃទី ៤ ខែ មិថុនា ឆ្នាំ ២០២៥ នេះបាន​ឱ្យ​ដឹងថា នៅរាត្រីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ យន្តហោះដំបូងគេរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates Airline បានចុះចតដោយសុវត្ថិភាពនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ (SAI) ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់សម្រាប់វិស័យអាកាសចរណ៍ និងទេសចរណ៍កម្ពុជា។ ការទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះជើងហោះហើរដំបូងនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល រួមជាមួយអាជ្ញាធរខេត្តសៀមរាប និងថ្នាក់ដឹកនាំពាក់ព័ន្ធជាច្រើនរូបទៀត។ ជើងហោះហើរជាប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates Airline នេះ នឹងដំណើរការហោះហើរ ០៣ជើង ក្នុងមួយសប្ដាហ៍ ដោយហោះចេញពីទីក្រុងឌូបៃ

    June 4, 2025
  • ព័ត៌មានជាតិ

    ថ្មីៗនេះ មានដំណឹងដ៏ក្រៀមក្រំមួយកើតឡើង នោះគឺមរណភាពរបស់ លោកព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន ដែលសូម្បីតែ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បង្ហាញពីភាពសោកស្ដាយ និងបានចូលរួមរំលែកទុក្ខក្រុមគ្រួសារ របស់លោកព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន ផងដែរ។ ក្នុងនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ការបាត់បង់ លោកព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន គឺជាការបាត់បង់ស្វាមី ដែលប្រកបដោយសង្គហធម៌ ដ៏ឧត្តុង្គឧត្តមចំពោះភរិយា និងជាការបាត់បង់ឪពុក ឪពុកក្មេក និងជីតា ប្រកបដោយព្រហ្មវិហារធម៌ចំពោះ កូនៗ ចៅៗ

    June 4, 2025