- SOMATEY
- ព័ត៌មានជាតិ
យោងតាម រដ្ឋបាលខេត្តកំពត នាថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា កាលពីយប់ថ្ងៃទី០២ ខែមិថុនា និងថ្ងៃបន្ទាប់ មានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន បានធ្វើការផ្សព្វផ្សាយថា «អភិបាលរងស្រុកជុំគិរី លោក ហេង ងួនស៊្រុន បានលួចទៅរៀបការប្រពន្ធថ្មី ទាំងដែលមិនទាន់លែងលះជាមួយប្រពន្ធដើមដាច់ស្រេច ហើយគ្រួសារប្រពន្ធដើមតាមទាន់ឈ្លោះគ្នាផ្អើលឆោឡោពេញរោងការ។»។ ជុំវិញករណីនេះ តាមរយៈ រដ្ឋបាលខេត្តកំពត ដែលបានធ្វើការប្រកាសព័ត៌មាន នៅថ្ងៃទី០៣ ខែមិថុនា នោះបានបន្ថែមថា រដ្ឋបាលខេត្តកំពត បានចាត់ទុកថាអភិបាលរងស្រុកជុំគិរី ហេង ងួនស៊្រុន បានប្រព្រឹត្តអំពើធ្វើឱ្យប៉ះពាល់ទៅលើសេចក្តីថ្លៃថ្នូរ កិត្តិយសផ្ទាល់ខ្លួនផង និងអង្គភាពផង។
June 4, 2025 - ព័ត៌មានជាតិ
យោងតាមក្រសួងព័ត៌មាន នាថ្ងៃទី ៤ ខែ មិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា កងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម បានប្រកាសអំពីសេចក្តីជូនដំណឹង ស្តីពីផែនការហ្វឹកហ្វឺនបាញ់គ្រាប់ពិតលើផ្ទៃសមុទ្រ របស់មូលដ្ឋានសមុទ្ររាម ចន្លោះកោះពូលូវ៉ៃ និងកោះតាង ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣មិថុនា ខាងមុខនេះ។ ក្នុងនោះ កងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម បានបន្ថែមថា មូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ សូមជម្រាបជូនដំណឹងដល់ អាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុ បណ្តាស្ថាប័ន អង្គភាពពាក់ព័ន្ធ ប្រជាពលរដ្ឋ និងប្រជានេសាទ ទាំងអស់ ឲ្យបានជ្រាបថា៖ មូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ
June 4, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ខ្យល់មូសុងនិរតីជាមួយសម្ពាធទាបដែលគ្របដណ្តប់ លើឈូងសមុទ្រថៃ អាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង មានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា ដែលកម្ពុជាអាចនឹងមានភ្លៀងគ្របដណ្តប់ពី២០ ទៅ ៣០%។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥៖ ១-តំបន់វាលទំនាប៖ សីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៧°C។ ខ្យល់ បក់មកពីទិសនិរតីនិងអាគ្នេយ៍មានល្បឿនមធ្យម៤ម៉ែត្រ វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប
June 4, 2025 - ព័ត៌មានជាតិ
យោងតាម នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាល នៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នារិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ព្រមទាំងលោកវរសេនីយ៍ទោ ឈាង សុវិជ្ជា នាយរងការិយាល័យ បានដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ស្រាវជ្រាវចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាលួចសកម្ម និងមិនរាងចាល។ ជនសង្ស័យដែលកម្លាំងជំនាញចាប់ខ្លួនឈ្មោះ សួន បញ្ញារិទ្ធ អាយុ៤២ឆ្នាំ
June 3, 2025 - ព័ត៌មានជាតិ
បើយោងតាម ក្រសួងព័ត៌មាន នៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២៥នេះ សមត្ថកិច្ចក្រសួងមហាផ្ទៃបានបង្ក្រាបបទល្មើសព្រហ្មទណ្ឌចំនួន ៨៨៦លើក។ ចំនួននេះ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ បានថយចុះចំនួន២៦៦លើក។ ឆ្នាំ២០២៤ សមត្ថកិច្ច បង្ក្រាបបទល្មើសបានចំនួន១.១៥២លើក។ ក្នុងចំណោមបទល្មើសដែលបានថយចុះនៅក្នុងរយៈពេល៤ខែដើមឆ្នាំមកនេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានឱ្យដឹងថា បទល្មើសឧក្រិដ្ឋ បានថយចុះ ចំនួន២៩លើក និងបទល្មើសមជ្ឈិមបានថយចុះចំនួន២៣៧លើក។ អ្នកនាំពាក្យ បានឱ្យដឹងទៀតថា បទល្មើសថយចុះទាំងនោះ មានជាអាទិ៍ ករណីលួចមានស្ថានទម្ងន់ រំលោភសេពសន្ថវៈ
June 3, 2025 - ព័ត៌មានជាតិ
បើយោងតាម ក្រសួងព័ត៌មាន នៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ឯកឧត្តម ម៉ុង ឬទ្ធី សមាជិព្រឹទ្ធសភាបានស្មើឱ្យរាជរដ្ឋាភិបាលត្រួតពិនិត្យគុណភាពការនាំចូលជីគីមី ពូជផ្លែឈើ និងពូជសត្វពី ប្រទេសជិតខាង។ ការស្នើរបស់ឯកឧត្តម ម៉ុង ឬទ្ធី សមាជិកព្រឹទ្ធសភា បែបនេះ នៅក្នុងកិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥។ ឯកឧត្តម ម៉ុង ឬទ្ធី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ចំពោះខ្ញុំគិតថាការងារធ្វើកសិកម្មដាំដុះ ត្រូវការលក្ខខណ្ឌចំពោះមុខ គឺជី ទឹក ដីដែលមានជីវជាតិ
June 3, 2025 - ព័ត៌មានជាតិ
បើយោងតាម ក្រសួងព័ត៌មាន នៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា តាមការបញ្ជាក់ឲ្យដឹងពីលោក ឈឺន រិទ្ធ ចៅសង្កាត់អូរឫស្សី បានអោយដឹងថា គម្រោងស្ថាបនាផ្លូវខេត្តលេខ ៧៣ ដែលមានឈ្មោះថា “មហាវិថីសម្ដេចតេជោ ហ៊ុន សែន” មានប្រវែងជាង ៥ គីឡូម៉ែត្រ បច្ចុប្បន្ននេះសម្រេចការស្ថាបនា បានប្រមាណជា ៦៥%។ ផ្លូវ ១ខ្សែនេះ ជាផ្លូវក្រាលកៅស៊ូ ប្រភេទ AC កម្រាស់ ៧ សង់ទីម៉ែត្រ ជាប្រភេទផ្លូវភ្លោះ
June 3, 2025 - ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៌មាន នៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានថ្លែងនៅរសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ នេះថា បញ្ហាគ្រឿងញៀនគឺជាបញ្ហាសកល ដែលយើងទាំងអស់គ្នាមានកាតព្វកិច្ចក្នុងការចូលរួមដោះស្រាយនិងទទួលខុសត្រូវ និងទាមទារនូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធតាមគ្រប់រូបភាព ដោយមិនត្រូវសាចទឹកដាក់គ្នានោះឡើយ។ ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងបានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់កណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តស្ទឹងត្រែង និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ ក្នុងខេត្ត ដែលបានធ្វើឡើងនៅសាលាខេត្តស្ទឹងត្រែង។ ឯកឧត្តម អភិបាលខេត្តស្ទឹងត្រែងថ្លែងថាបច្ចុប្បន្ននេះ ក្រុមសង្គមងងឹតបានមានការវិវដ្តន៍ទាំងសម្ភារៈ មធ្យោបាយ និងគំនិតថ្មីៗ ដែលទាមទាឲ្យមន្ត្រីអនុវត្តច្បាប់ទាំងងស់ត្រូវតេមានរបត់ឲ្យលឿនជាងក្រុមពួកសង្គមងងឹតទាំងនេះ ហើយស្ថិតនៅក្នុងតួនាទីភារកិច្ចរបស់យើង
June 3, 2025 - ព័ត៌មានជាតិ
យោងតាម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្ដាលទី១ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចយកទូរសព្ទដៃ នៅតំបន់ដើរថ្មើរជើង Walk Street នៅចំណុចផ្លូវព្រស៊ីសុវត្ថិ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ។ ក្នុងនោះ ជនសង្ស័យមានឈ្មោះ រ៉ូ ស្រីម៉ៅ ភេទស្រីអាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។ បច្ចុប្បន្នជនសង្ស័យខាងលើ សមត្ថកិច្ចកំពុងកសាងសំំណុំរឿងចាត់ការតាមនីតិវិធី៕ ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស
June 2, 2025 - ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៌មាន នៅថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្តត់ផ្គង់កងទ័ពនៅព្រំដែន ប៉ុន្តែការជួយគាំទ្រពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន គ្រប់ទីកន្លែង គឺជាការផ្តល់កម្លាំងចិត្តដ៏ធំធេងដល់កងទ័ព។ ការបញ្ជាក់បែបនេះ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចអញ្ជើញថ្លែងជូនអង្គសមាជរដ្ឋសភា-ព្រឹទ្ធសភា លើបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥នេះ។ ជាមួយគ្នានេះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា នាថ្ងៃទី០១ ខែមិថុនា
June 2, 2025









