SOMATEY
  • ព័ត៌មានជាតិ

    យោងតាម ក្រសួងព័ត៌មាន​ នៅថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន​ ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទាក់ទងនឹងដំណោះស្រាយបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងថៃ ដោយប្រើប្រាស់យន្តការទ្វេភាគី យន្តការច្បាប់អន្តរជាតិ និងយុទ្ធសាស្រ្តការពារខ្លួនក្នុងករណីចាំបាច់ និងសូមគាំទ្រផងដែរនូវប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលគាំទ្រឱ្យរាជរដ្ឋាភិបាលប្រទេសទាំងពីរនាំយកបញ្ហាព្រំដែនទៅដោះស្រាយនៅតុលាការអន្តរជាតិ ដោយមិនចាំបាច់ឱ្យកម្ពុជាប្តឹង។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា នេះគឺជាចំណាត់ការប្រកបដោយភាពចាស់ទុំខាងនយោបាយ នៃអ្នកដឹកនាំកម្ពុជា

    June 2, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ខ្យល់មូសុងនិរតីជាមួយសម្ពាធទាបដែលគ្របដណ្តប់ លើឈូងសមុទ្រថៃ អាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង មានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា ដែលកម្ពុជាអាចនឹងមានភ្លៀងគ្របដណ្តប់ពី១៥ ទៅ២៥% ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥៖ ១-តំបន់វាលទំនាប៖ សីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៧°C។ ខ្យល់ បក់មកពីទិសនិរតីនិងអាគ្នេយ៍មានល្បឿនមធ្យម៤ម៉ែត្រ វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប

    June 2, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២៥ នេះបានចុះផ្សាយថា វិទ្យាស្ថានពហុបច្ចេកទេសអង្គរ ខេត្តសៀមរាប បានប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន២,៤០០កន្លែង សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងមានប្រាក់ឧបត្ថម្ភចំនួន២៨ម៉ឺនរៀលក្នុងមួយខែថែមទៀត។ អាហារូបករណ៍ទាំង២,៤០០កន្លែងនេះ ត្រូវបានបែងចែកទៅតាមមុខជំនាញដែលសុទ្ធតែមានតម្រូវការខ្ពស់ក្នុងទីផ្សារ រួមមាន៖ (១).ជំនាញបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន ៤៨០នាក់ (២).ជំនាញដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ ៤៨០នាក់ (៣).ជំនាញថែទាំនិងជួសជុលរថយន្ត ៤២០នាក់ (៤).ជំនាញធុរកិច្ចភេសជ្ជៈ ៣០០នាក់ (៥).ជំនាញផលិតនំ ៣០០នាក់ (៦).ជំនាញការងារកំបោរ ១៨០នាក់ (៧).ជំនាញដំឡើងនិងថែទាំកាមេរ៉ាសុវត្ថិភាព ១២០នាក់ (៨).ជំនាញសេវាកម្មកុំព្យូទ័រ

    May 31, 2025
  • ព័ត៌មានជាតិ

    នៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៥ នេះ ក្រសួងព័ត៌មាន បានឱ្យដឹងថា កាលពីទី២៨ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ អញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែង និងសំណេះសំណាលជាមួយសិស្ស និស្សិតដែលកំពុងសិក្សាជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ចចំនួន ២០នាក់ និងជាពិសេសការសំណេះសំណាលជាមួយសហគមន៍គោកមានទីនៅ «ទឹកធ្លាក់ជ្រាវ» ដែលជាតំបន់ទេសចរណ៍ដ៏មានសក្តានុពល និងជាទីទេសចរណ៍មួយ មានទឹកធ្លាក់កម្ពស់រហូតដល់ ១៥០ម៉ែត្រ អមជាមួយសម្រស់ធម្មជាតិព្រៃភ្នំស្ថិតនៅតំបន់ភ្នំឱរ៉ាល់ និងមានសត្វព្រៃជាច្រើនប្រភេទ បានត្រៀមខ្លួនរួចរង់ចាំទេសចរជាតិ អន្តរជាតិទៅកម្សាន្តគយគន់ទស្សនាទេសភាពព្រៃភ្នំ ស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធនារដូវកាលបៃតង។ សូមជម្រាបជូនថា «ទឹកធ្លាក់ជ្រាវ»

    May 31, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២៥ នេះបានចុះផ្សាយថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ការកសាងផ្លូវតាមបណ្តោយព្រំដែនជាមួយប្រទេសជិតខាង មានអត្ថប្រយោជន៍ដែលអាចផ្តល់ឱកាសឱ្យ ប្រជាពលរដ្ឋបានទៅដល់តំបន់ព្រំដែន ដែលពីមុនមកយើងមិនធ្លាប់បានទៅដល់ ជាពិសេសគឺនឹង ធ្វើឱ្យមានកំណើនសេដ្ឋកិច្ច និងការវិនិយោគនៅតំបន់ព្រំដែនផងដែរ។ ក្នុងពិធីជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ ប្រមាណ១៦០០នាក់ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នៅព្រឹកថ្ងៃសៅរ៍ទី៣១ ខែឧសភា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការកសាងផ្លូវតាមបណ្តោយព្រំដែន គឺជាវិធីសាស្រ្តដ៏ល្អបំផុតដើម្បីអភិវឌ្ឍន៍តំបន់ព្រំដែន និងដើម្បី ការពារបូរណភាពទឹកដីរបស់យើង

    May 31, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២៥ នេះបានចុះផ្សាយថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា សម្ដេច និង នាយករដ្ឋមន្ត្រីជប៉ុន បានឯកភាពគ្នាជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយឱ្យបានកាន់តែស៊ីជម្រៅ សំដៅនាំមកនូវកំណើនសុខុមាលភាព វិបុលភាពរួមសម្រាប់ប្រជាជាតិ និងប្រជាជននៃប្រទេសទាំង២។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះ ក្នុងសន្និសីទសារព័ត៌មានស្ដីពីលទ្ធផលជំនួបទ្វេភាគីនៃនាយករដ្ឋមន្ត្រីទាំង២ នាល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥។ ក្នុងសន្និសីទនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា«កម្ពុជាបានត្រៀមខ្លួនក្នុងការរួមចំណែកដោះស្រាយតម្រូវការពលកម្មជំនាញនៅជប៉ុន តាមរយៈកម្មសិក្សាការី និងពលករជំនាញ

    May 31, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២៥ នេះបានចុះផ្សាយថា ក្រុមការងារចុះបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោសម្រាប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តតាកែវ គ្រោងចុះអនុវត្តចាប់​ពីថ្ងៃទី៣ ខែមិថុនាខាងមុខនេះ។នេះបើយោងតាមស្មារតីនៃ​កិច្ចប្រជុំស្តី​ពីការចុះ​ពិនិត្យ​ទីតាំង ប្រមូល​ទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះ​បង្គោល​ព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ ​នៅទីស្តីការក្រសួង​សាធារណការ និងដឹកជញ្ជូននៅទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ។ ក្នុងកិច្ចប្រជុំដែលដឹកនាំដោយឯកឧត្តម ម៉ក់ ស៊ីដេត អនុរដ្ឋលេខាធិការ បានពិនិត្យលទ្ធផលនៃការចុះពិនិត្យទីតាំង ប្រមូល​ទិន្នន័យ ផ្ទៀងផ្ទាត់​និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ ក្នុងភូមិសាស្រ្តខេត្តតាកែវ ។កិច្ច​ប្រជុំនេះដែរក្នុងគោលបំណងដើម្បី​ពិនិត្យ​លើផែនការសកម្មភាពចុះបោះបង្គោលព្រំដីតាមបណ្តោយ​ព្រែកជីកហ្វូណនតេជោសម្រាប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តតាកែវ ដោយចាប់ផ្តើមពីព្រំប្រទល់ខេត្តកណ្ដាលនិងខេត្តតាកែវ រហូតដល់ព្រំ​ប្រទល់​ខេត្តតាកែវនិងខេត្តកំពត ដែលគ្រោងបោះបង្គោលសរុប ចំនួន ៥៤៤បង្គោល។

    May 31, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នាពីថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៥ បានឱ្យដឹងថា គិតត្រឹមដំណាច់ខែឧសភា ឆ្នាំ២០២៥ នេះ វឌ្ឍនភាពការងារគម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ជាបួនគន្លង(ស្គន់-កំពង់ចាម) សម្រេចបាន ៥៥,៧៩%ហើយ។ នាថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង អញ្ជើញដឹកនាំមន្ត្រីជំនាញបច្ចេកទេស ពិនិត្យវឌ្ឍនភាពការងារគម្រោងពង្រីកនិងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម)ដោយមានការអញ្ជើញចូលរួមអមដំណើរពី ឯកឧត្តម លោក-លោកស្រី ជាមន្ត្រីបច្ចេកទេសជំនាញពាក់ព័ន្ធ តំណាងក្រុមហ៊ុនសាជីវកម្មស្ពាន

    May 30, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៥ នេះ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល បានឱ្យដឹងថា ពីស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា បានរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ១១នាក់ បន្ថែមទៀត។ តាមការសរុបស្ថានភាពជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល បានឱ្យដឹងថា សម្រាប់ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៥៖ -ករណីឆ្លងថ្មី ១១នាក់ -ករណីជាសះស្បើយ ៦នាក់ -ករណីស្លាប់ ០នាក់ សូមបងប្អូនបង្ការសុខភាព បង្ការការឆ្លងមេរោគ កូវីដ-១៩ (ពាក់ម៉ាស់

    May 30, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៥ បានឱ្យដឹងថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកជំទាវបណ្ឌិតសាស្ត្រាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងរៀបចំដែនដី បានអញ្ជើញដឹកនាំមន្ត្រីរាជការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្តាប់ការផ្តល់បទបង្ហាញ ស្តីពី “ការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ”។ គោលបំណងនៃការរៀបចំកិច្ចពិភាក្សាស្ដីពី “ការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម

    May 30, 2025