- SOMATEY
- ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ខ្យល់មូសុងនិរតីជាមួយសម្ពាធទាបដែលគ្របដណ្តប់ លើឈូងសមុទ្រថៃ អាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង មានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២៥៖ ១-តំបន់វាលទំនាប៖ សីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៧°C។ ខ្យល់ បក់មកពីទិសនិរតីនិងអាគ្នេយ៍មានល្បឿនមធ្យម៣ម៉ែត្រ វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ
May 27, 2025 - ព័ត៌មានជាតិ
យោងតាម ក្រសួងទេសចរណ៍ នាថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ក្រសួងទេសចរណ៍ នឹងរៀបចំពិធីបុណ្យផ្សោតមេគង្គ និងព្រឹត្តិការណ៍អុំទូកកៃយ៉ាក លើកទី១ នៅខេត្តស្ទឹងត្រែង។ ក្នុងនោះ ក្រសួងទេសចរណ៍ បានចេញសេចក្តីប្រកាសថា សូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា និង សាធារណជនទាំងអស់ជ្រាបថា ក្រសួងទេសចរណ៍ រួមសហការជាមួយរដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំ “ពិធីបុណ្យ ផ្សោតមេគង្គ និងព្រឹត្តិការណ៍អុំទូកកៃយ៉ាក លើកទី១” មានរយៈពេល ៣ថ្ងៃ
May 26, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតបានដឹកនាំសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ចុះពិនិត្យ និងព្យាបាលជំងឺជូនដល់ក្មួយៗកុមារកំព្រា ជនចាស់ជរា និងបុគ្គលិកក្នុងសមាគមជនឥតទីពឹង (មណ្ឌលមែកឈើ) និងអង្គការសង្រ្គោះជនអស់សង្ឃឹម ស្ថិតនៅភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥។ ដោយក្នុងនោះ ក្រុមគ្រូពេទ្យឯកទេសរោគកុមាររបស់សមាគមបានពិនិត្យ និងសន្និដ្ឋានថាកុមារ សែន សុបញ្ញា ភេទប្រុស អាយុ ៨ឆ្នាំ អាចនឹងមានជំងឺគ្រុនឈាមធ្ងន់ធ្ងរ
May 26, 2025 - ព័ត៌មានជាតិ
យោងតាម គណនីហ្វេសប៊ុកអ្នកសារព័ត៌មានក្នុងស្រុក លោក ស៊ន សុភក្រ្ត បានឱ្យដឹងថា នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ សពកងទ័ពមួកខៀវកម្ពុជាចំនួន ២រូប គឺសព ដួង ម៉ាហ្គាលី និងសពលោក ផាត មុន្នី ដែលបានពលីអំឡុងពេលបំពេញបេសកកម្មក្នុងទីក្រុង Malakal នៅសាធារណរដ្ឋស៊ូដង់ខាងត្បូងនឹងដឹកត្រូវមកដល់មាតុភូមិវិញ តាមជើងហោះហើរដែលរៀបចំដោយអង្គការសហប្រជាជាតិ។ នេះបើតាមមន្ត្រីជាន់ខ្ពស់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News មុននេះបន្តិច។ គួរឱ្យដឹងថា សពយោធិនមួកខៀវកម្ពុជាទាំង២រូប បានពលី កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅម៉ាឡាកាល់ ប្រទេសស៊ូដង់ខាងត្បួង
May 26, 2025 - ព័ត៌មានជាតិ
យោងតាម អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរាបានជួសជុលអគារដែលមានអាយុកាលជាង១០០ឆ្នាំ ដែលមានទីតាំងនៅផ្នែកពាយ័ព្យនៃប្រាសាទបាយ័ន ឱ្យមានសោភ័ណភាពឡើងវិញ ព្រមទាំងមានគម្រោងប្រើប្រាស់ជាថ្មី ដើម្បីបម្រើឱ្យផ្នែកវិស័យទេសចរណ៍ និងការសិក្សាស្រាវជ្រាវជុំវិញកិច្ចការអភិរក្សអង្គរ នៅពេលឆាប់ៗ។ ឯកឧត្តម ឡុង កុសល អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា អគារនេះ គឺជាឃ្លាំងនៃអភិរក្សដ្ឋានទី១ ដែលបានកសាងឡើងតាំងពីសម័យបារាំងនោះ មានលក្ខណៈជារោង សម្រាប់បម្រើឱ្យការងារជួសជុសប្រាសាទបុរាណនានានៅក្នុងតំបន់អង្គរ។ ដោយអគារនេះ មានលក្ខណៈតូចមិនអាចពង្រីកបាន ព្រោះប៉ះពាល់ដល់ប្រាសាទ និងមិនអាចទ្រទ្រង់ការងារអភិរក្សដែលមានទំហំធំ ទើបអ្នកគ្រប់គ្រងពេលនោះ បានសម្រេចចិត្តប្តូរមកកសាងអគារអភិរក្សដ្ឋានថ្មីដែលមានទីតាំងនៅក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ទល់មុខវត្តព្រះឥន្ទកោសីយរហូតដល់សព្វថ្ងៃ។ ឯកឧត្តម ឡុង កុសល បញ្ជាក់ទៀតថា ការប្រើប្រាស់អគារអភិរក្សទី១ឡើងវិញ
May 26, 2025 - ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៌មាន បានឱ្យដឹងថា ចាប់តាំងពីមន្ទីរពេទ្យគន្ធបុប្ផា ចាប់ផ្តើមដំណើរការឡើងវិញនៅឆ្នាំ១៩៩២, មន្ទីរពេទ្យនេះបានទទួលការពិនិត្យ និងព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅ កុមារ និងស្រ្តីមានផ្ទៃពោះចំនួនប្រមាណ ២៣ លានករណី, បានទទួលកុមារមកសម្រាកព្យាបាលធ្ងន់ធ្ងរប្រមាណ ២,៨ លាននាក់ និងសម្រាលកូនជូនស្រ្តីមានផ្ទៃពោះចំនួនប្រមាណ ៤១ម៉ឺននាក់។ ដើម្បីចូលរួមគាំទ្រ យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥, សូមបរិច្ចាគតាមរយៈគណនីរបស់មូលនិធិគន្ធបុប្ផាកម្ពុជា នៅធនាគារអេស៊ីលីដា លេខ ០០០១-០៣៤១២៧៣៨១៣ សម្រាប់ប្រាក់រៀល និង ០០០១-០៣៤១២៧៣៨២៤ សម្រាប់ប្រាក់ដុល្លារអាម៉េរិក ឬតាមរយៈ QR Code ដូចមានក្នុងរូបភាពខាងក្រោម។ សម្រាប់ព័ត៌មានបន្ថែម,
May 26, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ នេះ ចេញនូវសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៦នាក់ ខណៈអ្នកជាសះស្បើយ គ្មាន ព្រមទាំងអ្នកបាត់បង់ជីវិត គ្មាន។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៩,៣៨៤នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៦,២៩១នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕ ប្រភព៖ ក្រសួងសុខាភិបាល
May 24, 2025 - ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៌មាន បានឱ្យដឹងថា ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ Soccer League បានចូលរួមចំណែកពង្រីកផ្សព្វផ្សាយវិស័យបាល់ទាត់ នៅព្រះរាជាណាចក្រកម្ពុជា និងបង្កើនភាពរីករាយដល់ស្រទាប់យុវជនតាមរយៈការចូលរួមប្រកួតប្រជែងគ្នា នេះជាប្រសាសន៍របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណ:កម្មការរៀបចំ ការប្រកួតបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៨ ឆ្នាំ២០២៥ អញ្ជើញជាអធិបតី ក្នុងពិពិធីចាប់ពូលការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៨ ឆ្នាំ២០២៥។ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា តំណាងឯកឧត្ដម ហ៊ុន ម៉ានី
May 24, 2025 - សិល្បៈ
មុននេះបន្តិច យោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកផេក Flow Rap.Tv បានឱ្យដឹងថា គណនី IG “Swing the sword” បានធ្វើការទាក់ទងមក វណ្ណដា ដោយផ្ទាល់ថា លោកចង់សហការណ៍ផលិត music ជាមួយវណ្ណដា ព្រោះលោកមើលឃើញថា បទចម្រៀងវណ្ណដា មានភាពលេចធ្លោ និងមានភាពឆ្នៃប្រឌិត។ គួររំលឹកផងដែរថា ម្ចាស់គណនីនេះគឺជា main producer របស់ 21 savage ដែលជាម្ចាស់បទ alot, redrum, ricflair drip, bank account
May 23, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ នេះ ចេញនូវសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៧នាក់ ខណៈអ្នកជាសះស្បើយ គ្មាន ព្រមទាំងអ្នកបាត់បង់ជីវិត គ្មាន។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៩,៣៧៨នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៦,២៩១នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕ ប្រភព៖ ក្រសួងសុខាភិបាល
May 23, 2025









