- SOMATEY
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ នេះ ចេញនូវសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៨នាក់ និងអ្នកជាសះស្បើយ ៣នាក់ ព្រមទាំងអ្នកបាត់បង់ជីវិត គ្មាន។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៩,៣៦៣នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៦,២៩១នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕ ប្រភព៖ ក្រសួងសុខាភិបាល
May 21, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា អមដំណើរដោយលោក ឃិន ញ៉ាណ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ និងសហការី នៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ បានចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនដល់គ្រួសារងាយរងគ្រោះបំផុត ដែលមានចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយក្រីក្រ និងអ្នកមានជំងឺរ៉ាំរ៉ៃ ចំនួន២០គ្រួសារ នៅតាមខ្នងផ្ទះ ដែលរស់នៅសង្កាត់សំរោង និងសង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ លោកជំទាវ ពុំ
May 21, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ជាថ្មីម្តងទៀតបានអំពាវនាវដល់បងប្អូនជនរួមជាតិ សូមចូលរួមគាំទ្រយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីជួយសង្គ្រោះជីវិតកុមារកម្ពុជា។ តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិតបង្ហោះរូបថតកុមារ ដែលកំពុងទទួលការព្យាបាល នៅក្នុងមន្ទីរពេទ្យគុន្ធបុប្ផាជាមួយនឹងខ្លឹមសារដូច្នេះថា «កុមារទាំងអស់នេះ កំពុងតស៊ូជាមួយនឹងជំងឺកាចសាហាវ ក្រុមគ្រូពេទ្យបានប្រឹងប្រែងជារៀងរាល់ថ្ងៃ ដើម្បីជួយសង្គ្រោះជីវិតកុមារទាំងអស់នេះ។ ពួកគាត់រង់ចាំការផ្តល់កំលាំងចិត្ត និងការស្រលាញ់ពីលោកតា លោកយាយ
May 21, 2025 - ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៌មាន នាថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំគ្រប់ភាគីពាក់ព័ន្ធ ត្រូវពិនិត្យ និងសិក្សាឱ្យបានច្បាស់លាស់ ចៀសវាងការបូមខ្សាច់ ខុសកន្លែង ឬខុសបច្ចេកទេស ធ្វើឱ្យបាក់ដី ឬបាក់ច្រាំងទន្លេជាដើម។ ការណែនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញជាអធិបតីសម្ពោធបើកឱ្យដំណើរជាផ្លូវការ «រោងចក្រផលិតស៊ីម៉ង់ត៍ របស់ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក» ស្ថិតនៅខេត្តកំពង់ស្ពឺ
May 20, 2025 - សិល្បៈ
យោងតាម ក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ម្សិលមិញនេះ បានឱ្យដឹងថា នៅទីស្តីការក្រសួង ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកាយរឹទិ្ធជាតិកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសច្ចាប្រណិធាន និងបំពាក់កន្សែងជូនលោកស្រី ឱក សុគន្ធកញ្ញា និងប្រកាសទូតសុច្ឆន្ទៈ នៃកាយរឹទិ្ធជាតិកម្ពុជា ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំកាយរឹទិ្ធជាតិកម្ពុជា និងក្រុមការងារពាក់ព័ន្ធក្រោមឱវាទ។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្តៅដល់លោកស្រី ឱក
May 20, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ នេះ ចេញនូវសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ២នាក់ និងអ្នកជាសះស្បើយ ២នាក់ ព្រមទាំងអ្នកបាត់បង់ជីវិត គ្មាន។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៩,៣៥៥នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៦,២៨៨នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕ ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
May 20, 2025 - ព័ត៌មានជាតិ
យោងតាម ក្រសួងទេសចរណ៍ បានឱ្យដឹងថា ការរៀបចំពិធីបើកជាផ្លូវការ «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥» នឹងចាប់ផ្តើមនៅថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។ ក្នុងនោះ សេចក្តីប្រកាសបានបន្ថែមថា ក្រសួងទេសចរណ៍ មានកិត្តិយសសូមជម្រាបជូនសាធារណជន សមាគមទេសចរណ៍ ប្រតិបត្តិករ ទេសចរណ៍ ផ្នែកឯកជន អ្នកសារព័ត៌មាន ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងភាគីពាក់ព័ន្ធនានា ឱ្យបានជ្រាបថា ដោយទទួលបានគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងទេសចរណ៍ សហការជាមួយស្ថានទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ នឹងរៀបចំពិធីបើកជាផ្លូវការ «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥» នាថ្ងៃទី២៣
May 20, 2025 - ព័ត៌មានជាតិ
យោងតាម ក្រសួងព៍ត៌មាន បានឱ្យដឹងថា ថ្ងៃអង្គារស្អែកនេះ គឺថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥។ ថ្ងៃទី ២០ ខែឧសភាគឺជា «ទិវាជាតិនៃការចងចាំ» និងជាទិវាបុណ្យជាតិផ្លូវការដែលត្រូវបានកំណត់ដោយ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈអនុក្រឹត្យលេខ១៩ អនក្រ.បក ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ សម្រាប់ជាការរំឭក ដល់ជនរងគ្រោះនិងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែល កើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ ១៩៧៥ ដល់ ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។ ប៉ុន្តែគួររំលឹកថា រដ្ឋសភានៃសាធារណរដ្ឋប្រជាមានិតកម្ពុជាបានអនុម័តយក ថ្ងៃទី២០ ខែឧសភា ជា «ទិវាចងកំហឹង»
May 20, 2025 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាម ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកាយរឹទិ្ធជាតិកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសច្ចាប្រណិធាន និងបំពាក់កន្សែងជូនលោកស្រី ឱក សុគន្ធកញ្ញា និងប្រកាសទូតសុច្ឆន្ទៈ នៃកាយរឹទិ្ធជាតិកម្ពុជា ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំកាយរឹទិ្ធជាតិកម្ពុជា និងក្រុមការងារពាក់ព័ន្ធក្រោមឱវាទ។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្តៅដល់លោកស្រី ឱក
May 19, 2025 - ព័ត៌មានជាតិ
តាមរយៈសេចក្ដីជូនដំណឹងរបស់ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា ខាងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នឹងពិនិត្យ ព្យាបាលជំងឺ បាតភ្នែក ដោយបានធ្វើការសហការជាមួយក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី ចាប់ពីថ្ងៃទី២៦ រហូតដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។ ក្នុងនោះ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានបន្ថែមថា មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានកិត្តិយសសូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ព្រមទាំងប្រជាពលរដ្ឋ ទាំងអស់ឱ្យបានជ្រាបថា ផ្នែកចក្ខុរោគនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការ ជាមួយក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលីនឹងផ្តល់ជូន ការពិនិត្យ និងព្យាបាលជំងឺ បាតភ្នែក ចាប់ពីថ្ងៃទី២៦ រហូតដល់ថ្ងៃទី២៨ ខែឧសភា
May 19, 2025









