- SOMATEY
- សិល្បៈ
(ម៉ិកស៊ិក ) ៖ មានរឿងមួយកើតឡើង សាងការរន្ធត់ចិត្តជាខ្លាំងសម្រាប់មនុស្សជាច្រើន ក្រោយពេលដែល Valeria Márquez វ័យ២៣ឆ្នាំដែលជាអ្នកផលិតមាតិកាសម្រស់ និងជាម្ចាស់ហាងកែសម្ផស្ស បានបាត់បង់ជីវិតភ្លាមៗ ក្រោយពេលដែលនាងត្រូវបានគេបា.ញ់ ក្នុងអំឡុងពេលផ្សាយផ្ទាល់នៅលើ TikTok ក្នុងហាងរបស់នាង និងចំពោះមុខអ្នកគាំទ្ររាប់ម៉ឺននាក់។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃអង្គារ៍ ទី១៣ ខែឧសភា ឆ្នាំ២០២៥ ក្នុងរដ្ឋ Jalisco នៃប្រទេសម៉ិកស៊ិក។ ក្នុងនោះ លោក Denis Rodríguez អ្នកនាំពាក្យការិយាល័យរដ្ឋអាជ្ញា នៃរដ្ឋ Jalisco បានផ្តល់ព័ត៌មានលម្អិតថ្មី អំពីរឿងនេះកាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែបាននិយាយថា ព្រះរាជអាជ្ញានៅតែកំពុងស៊ើបអង្កេតនៃការបាត់បង់ជិវិតរបស់តារាម៉ូដែល
May 16, 2025 - ព័ត៌មានជាតិ
ភ្នំពេញ៖ យោងតាម ក្រសួងព័ត៌មាន នាថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា គឺមិនមានគោលការណ៍លក់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង) ទៅឱ្យភាគីណាមួយឡើយ។ ក្នុងនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាលមិនមានគោលការណ៍លក់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង) ទៅឱ្យភាគីណាមួយឡើយ។ ការថ្លែងនេះធ្វើឡើងក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ នៃថ្ងៃកំណើតនគរបាលជាតិកម្ពុជា នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥។ សម្តេចធិបតីបានគូសបញ្ជាក់ថា ការរក្សាទុកអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង គឺដើម្បីធានាបាននូវជម្រើសបម្រុងក្នុងករណីដែលអាកាសយានដ្ឋានអន្តរជាតិថ្មីមានបញ្ហា។ លើសពីនេះ អាកាសយានដ្ឋានពោធិ៍ចិនតុងនឹងត្រូវបានរក្សាទុកជាទ្រព្យសម្បត្តិរដ្ឋ និងជាផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ។
May 16, 2025 - ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៌មាន នាថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ប្រមុខមហាផ្ទៃ និងសន្តិសុខ កម្ពុជា-ឡាវ បន្តប្តេជ្ញារួមគ្នាទប់ស្កាត់អំពើជួញដូរមនុស្ស និងគ្រឿងញៀននៅតាមខ្សែបន្ទាត់ព្រំដែន។ ក្នុងនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ បានអះអាងជាថ្មី អំពីការបន្តប្តេជ្ញាចិត្តរួមគ្នាសាមគ្គីទប់ស្កាត់អំពើជួញដូរមនុស្ស និងការជួញដូរគ្រឿងញៀននៅតាមខ្សែរបន្ទាត់ព្រំដែន ដើម្បីថែរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាជននៃប្រទេសទាំងពីរ។ ការអះអាងជាថ្មីនូវឆន្ទះពង្រឹងកិច្ចសហប្រតិបត្តិការនេះ បានធ្វើឡើង
May 16, 2025 - ព័ត៌មានជាតិ
យោងតាម ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ នេះ គម្រោងស្តារឡើងវិញនូវផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) កំពុងមានភាពមមាញឹកខ្លាំងក្នុងការដំណើរការសាងសង់ ដោយសម្រេចបានលទ្ធផលជារួម ៩៦,៨៤% ហើយគ្រោងរួចរាល់នាពេលឆាប់ៗនេះ។ ក្នុងនោះ លោក ផន រឹម បានបន្ថែមថា ផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) មានសភាពមមាញឹកយ៉ាងខ្លាំង ក្នុងឱកាសថ្ងៃឈប់សម្រាកព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រ ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី១៤ ខែឧសភា និងព្រះរាជបុណ្យពិធីច្រត់ព្រះនង្គ័ល
May 15, 2025 - ព័ត៌មានជាតិ
យោងតាម ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ជនណាដែលប្រើប្រាស់យានយន្ត ដោយគ្មានបណ្ណសម្គាល់រថយន្ត ឬគ្មានផ្លាកលេខសម្គាល់រថយន្ត ត្រូវពិន័យអន្តរការណ៍។ យោងតាមច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក មាត្រ៨២ ថ្មី បានចែងថា៖ ជនណាប្រើប្រាស់យានយន្តដោយគ្មានបណ្ណសម្គាល់រថយន្ត ឬគ្មានផ្លាកលេខសម្គាល់រថយន្ត ត្រូវពិន័យអន្តរការណ៍តាមការកំណត់នៃអនុក្រឹត្យ។ អំពើល្មើសខាងលើត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦(ប្រាំមួយ)ថ្ងៃទៅ១(មួយ)ខែ និង ពិន័យជាប្រាក់ពី៤០០ ០០០ (បួនសែន)រៀលទៅ១ ០០០ ០០០ (មួយលាន)រៀល ក្នុងករណីដែល ជនល្មើសធ្លាប់ទទួលរងនូវការពិន័យអន្តរការណ៍ម្តងរួចហើយ តែនៅបន្តប្រព្រឹត្តល្មើសទៀត ក្នុងកំលុងពេល៦
May 15, 2025 - ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៌មាន បានឱ្យដឹងថា អ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ផន រឹម បានគូសបញ្ជាក់ នារសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥នេះថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ដឹកនាំ ដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងចង្អុលបង្ហាញ និងផ្តល់ការណែនាំដ៏ខ្ពង់ខ្ពស់ដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានឯកឧត្តម ប៉េង ពោធិ៍នា ជារដ្ឋមន្ត្រី ពីសេវាសាធារណៈរបស់ក្រសួង ដោយត្រូវធ្វើយ៉ាងណាឱ្យកាន់តែកៀកខិត ផ្តល់ភាពងាយស្រួល ភាពសម្បូរបែប និងជម្រើសកាន់តែប្រសើរដល់ពលរដ្ឋ។ អ្នកនាំពាក្យខាងលើ បានបន្តថា
May 15, 2025 - ព័ត៌មានជាតិព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ស្តេចយាងជាព្រះរាជាធិបតី ព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅខេត្តកំពង់ឆ្នាំង
យោងតាម ក្រសួងព័ត៌មាន នាថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យ ស្តេចយាងជាព្រះរាជាធិបតី ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល នៅវាលព្រះស្រែ ក្នុងភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។ ព្រះរាជពិធីនេះ មានការយាង និមន្ត និងចូលរួមពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
May 15, 2025 - ព័ត៌មានជាតិ
កាលពីថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២៥ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងក្រសួងការពារជាតិ បានឱ្យដឹងថា យោធិនកម្ពុជាចំនួន ២រូប គឺកញ្ញា ដួង ម៉ាហ្គាលី និង លោក ផាត មុន្នី បានពលីក្នុងអំឡុងពេលបំពេញបេសកកម្ម ក្នុងទីក្រុង Malakal នៃកងអនុសេនាធំរាជអាវុធហត្ថ ប្រចាំនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង។ ក្នុងនោះ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានឱ្យដឹងថា៖ “ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន
May 15, 2025 - ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៌មាន នាថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជាបានគូសបញ្ជាក់ថា គុណភាពបច្ចេកទេសរបស់អត្តពលិកចំបាប់កម្ពុជា នៅតែអាចរក្សាបានក្នុងលក្ខណៈល្អប្រសើរដដែល ដោយមិនថមថយបច្ចេកទេសទេ មុនត្រៀមឆ្ពោះទៅចូលរួមប្រជែងមេដាយជូនជាតិ ក្នុងស៊ីហ្គេម នៅប្រទេសថៃ នាខែធ្នូ ឆ្នាំ២០២៥។ នេះជាការផ្តល់ខ្លឹមសារ ក្នុងបទសម្ភាសន៍ដោយឡែកមួយរបស់ឯកឧត្តម វ៉ាត់ ចំរើន កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ស្របពេលដែលក្រុមប្រតិភូអត្តពលិកកម្ពុជា
May 14, 2025 - សិល្បៈ
ថ្មីៗនេះ បើតាមគណនីរបស់លោក អ៊ឹម ជីវ៉ា បានបង្ហោះរូបភាព ប៉ុន្មានសន្លឹកដែលនាំអោយហ្វេនៗ ក៏ដូចជាបណ្ដាអ្នកនិយមលេងអ៊ីនធើណិត មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេលដែលដឹងថា នាយភូ ដែលជាតារាសម្តែងប្រុសល្បីឈ្មោះ និងស្រស់សង្ហា កំឡុងឆ្នាំ២០០០ ពេលនេះធ្លាក់ខ្លួនមើលសឹងមិនស្គាល់។ ជឿជាក់ថា មនុស្សជាច្រើនពិតជាបានស្គាល់រួចមកហើយ អំពីតារាសម្តែងប្រុស ឡុង វីរយុទ្ធ ដែលជាតារាសម្តែងឆ្នើមម្នាក់ក្នុងវិស័យភាពយន្តខ្មែរ ដែលរូបលោកមានទាំងសមត្ថភាព និងរូបសម្រស់។ តារាប្រុសរូបនេះធ្លាប់បានចូលរួមសម្តែងក្នុងរឿងជាច្រើនរួចមកហើយ ដែលមិនថាលោកដើរតួជា តួឯកដែលមានចរិតកាច ស្លូត ឆ្កួត ឬជាតួរងនោះទេ រូបលោកអាចសម្តែងបានទាំងអស់ ជាហេតុធ្វើឱ្យរូបលោកមានហ្វេនៗ ស្រលាញ់ចូលចិត្តច្រើន។ យ៉ាងណាមិញ ក្រោយពេលដែលលោកឡុង វីរយុទ្ធ
May 14, 2025









