- SOMATEY
- ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៌មាន នៅវិមានព្រឹទ្ធសភា នៅព្រឹក ថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ នេះ បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោក អាគីរ៉ា ដូដាតេ (Akira DODATE) នាយកប្រតិបត្តិសាជីវកម្មទេសចរជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា
May 14, 2025 - សិល្បៈ
មនុស្សជាច្រើនប្រាកដជាបានជ្រាបរួចមកហើយ អំពីការចេញបទចម្រៀងថ្មីរបស់ តារាចម្រៀង និងរ៉េប ដ៏មានកេរ្តិ៍ឈ្មោះមិនត្រឹមតែនៅកម្ពុជា តែនៅលើពិភពលោក វណ្ណដា ដែលកាលពីយប់ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៥ នេះ លោកបានទម្លាក់ MV នៃបទចម្រៀងថ្មី “សុវណ្ណភូមិ” នៅលើ YouTube និង Facebook ជាដើម ។ ស្របពេលដែល វីដេអូចម្រៀងដ៏អស្ចារ្យនេះបានចេញផ្សាយភ្លាម មិនថាសិល្បកររួមអាជីព អ្នកគាំទ្រ ឬអ្នកនិយមលេងអ៊ីនធើណិត សុទ្ធតែបង្ហាញពីការពេញចិត្ត សាទរ និងមោទនភាពគ្រប់ៗគ្នា ព្រោះបទ សុវណ្ណភូមិ វាមិនត្រឹមតែបង្ហាញពីទីកន្លែងនោះទេ
May 14, 2025 - ព័ត៌មានជាតិ
យោងតាមការបង្ហោះនៅលើហ្វេសប៊ុកផេករបស់ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អមដោយ ឯកឧត្តម លោកជំទាវលោក លោកស្រី គណៈកម្មាធិការសាខា អនុសាខាក្រុងបាត់ដំបង ក្រុមកាកបាទក្រហមសង្កាត់ អ្នកស្មគ្រ័ចិត្តនិងយុវជនកាកបាទក្រហមកម្ពុជា បានអញ្ជើញចុះប្រគល់ផ្ទះ មនុស្សធម៌ ១ខ្នងលេខរៀងទី ១៧ ជាអំណោយរបស់ សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់ក្រុមគ្រួសារ យុវជនគ្រុឌ សុវណ្ណារ៉ា អាយុ១៩ ឆ្នាំជាសិស្ស នៃវិទ្យាល័យហ្វារពន្លឺសិល្បៈដែលមានជីវភាពក្រីក្រ និងប្រលងសញ្ញាបត្រមធ្យមសិក្សាទទួលបាននិទ្ទេសA ឆ្នាំ២០២៤
May 14, 2025 - សិល្បៈ
កាលពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅនេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ ជូនដល់សាធារណៈជន ដោយក្នុងនោះសេចក្តីបញ្ចាក់បង្ហាញថា ស្ថានភាពនៃការចម្លងវីរុសកូវីដ-១៩ គឺនៅតែមានបន្តនៅឡើយ។ ស្របគ្នានេះ នៅព្រឹកថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៥ នេះស្រាប់តែតារាចម្រៀង ខេម ក៏បានបង្ហោះសារមួយនៅលើគណនី ហ្វេសប៊ុកផេកផ្លូវការរបស់លោក ដែលនាំឱ្យអ្នកតាមដាន និងហ្វេនៗមានការព្រួយបារម្ភគ្រប់ៗគ្នា ក្រោយពេលដែលលោកសារភាពថា ខ្លួនបាន និងកំពុងឆ្លងវីរុសកូវីដ-១៩។ ក្នុងនោះ តារាចម្រៀង ខេម បានបង្ហោះថា “សូមបងប្អូនប្រុងប្រយត្ន័ កូវីដវាមកវិញហើយ
May 13, 2025 - ព័ត៌មានជាតិ
យោងតាមផេកផ្លូវការនៃ ក្រសួងមហាផ្ទៃ នៅថ្ងៃអង្គារ ទី១៣ ខែឧសភា ឆ្នាំ២០២៥ នេះបានឱ្យដឹងថា ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានផ្តល់លូជំហានដំបូង១៥០កង់ ដេីម្បីកាយដាក់តាមប្រព័ន្ធប្រលាយលូរំដោះទឹកបញ្ចៀស ជំនន់ទឹកភ្លៀងនៅពេលដែលមានភ្លៀងធ្លាក់ ពិសេសនៅក្នុងរដូវវស្សា ក្រោយក្រុងប៉ោយប៉ែតរងនូវការជន់លិចដោយសារទឹកភ្លៀង។ ជាមួយគ្នា នោះឯកឧត្តម អ៊ុំ រាត្រី ក៏បានបញ្ជាក់ថា ចំពោះមូលហេតុដែលបណ្ដាលឱ្យទឹកភ្លៀង មានការហូរលិចលេីដងផ្លូវ និងប៉ះពាល់ទៅដល់ផ្ទះសំបែងបងប្អូនប្រជាពលរដ្ឋ ក្នុងក្រុងប៉ោយប៉ែតកាលពីពេលកន្លងទៅ ដោយសារតែបញ្ហាស្ទះប្រព័ន្ធលូ មួយវិញទៀតបងប្អូនប្រជាពលរដ្ឋរៀបចំទុកដាក់សំរាមមិនបានត្រឹមត្រូវ ជាហេតុធ្វេីឱ្យសំរាមបិទមុខទឹក។ ឯកឧត្តម ក៏បានបញ្ជក់ថា ហើយក្រុមការងារខេត្ត និងក្រុង ក៏ដូចជាជំនាញពាក់ព័ន្ធ
May 13, 2025 - ព័ត៌មានជាតិ
យោងតាម ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ក្នុងគម្រោងការដ្ឋានបុកជញ្ជាំងបេតុង (សុីផាយ) កំណាត់ប្រឡាយលូប្រាំ ជម្រៅ១២ម៉ែត្រហូរមកស្ថានីយ៌បូម លូ៥ សង្កាត់ស្ទឹងមានជ័យ៣ មានប្រវែងជាង២៧០ម៉ែត្រ (សម្រេចបាន១០០%) ។ ដោយបានគោលការណ៍ពីរាជរដ្ឋាភិបាល និងមានការចូលរួមពីប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងប្រឡាយលូប្រាំ មកស្ថានីយ៌បូមលូ៥ និងដើម្បីអភិវឌ្ឍន៍លើកកម្ពស់សោភ័ណភាព តំបន់មូលដ្ឋានសង្កាត់ស្ទឹងមានជ័យ៣ ភូមិដំណាក់ធំ៥ ព្រមទាំងរំដោះជំនន់ទឹកភ្លៀងក្នុងភូមិសាស្រ្ត ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ តំបន់ឌួងងៀប ១និង២ ជាពិសេសប្រឡាយលូប្រាំ នៃរាជធានីភ្នំពេញ ។ គិតត្រឹមថ្ងៃទី១៣ ខែឧសភា
May 13, 2025 - ព័ត៌មានជាតិ
តាមការចុះផ្សាយពីផេកផ្លូវការរបស់ សម្តេចក្រឡាហោម ស ខេង នៅថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ២០២៥ នេះ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកព្រះស្ដេច នាពិធីបើកការដ្ឋានស្ថាបនាផ្លូវកៅស៊ូប្រភេទ DBST ប្រវែង ១៨,៣៤០ម៉ែត្រ ស្ថិតនៅភូមិព្រីង ឃុំក្រាំងស្វាយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានឆ្លៀតណែនាំប្រជាពលរដ្ឋ ចូលរួមអប់រំកូនចៅរបស់ខ្លួន កុំឱ្យក្លាយជាក្មេងទំនើង។ នាឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត បានផ្តល់អនុសាសន៍ដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមអប់រំកូនចៅរបស់ខ្លួនកុំឱ្យក្លាយជាក្មេងទំនើង ដោយពុំអាចចាត់ទុកការងារករណីនេះថា ជាសមត្ថកិច្ចផ្ដាច់មុខរបស់អាជ្ញាធរ និងកងកម្លាំងនគរបាលនោះឡើយ ពោល គឺមានពលរដ្ឋចូលរួមទន្ទឹមគ្នានឹងកិច្ចខិតខំប្រឹងប្រែងរបស់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ទើបអាចកាត់បន្ថយ និងទប់ស្កាត់កុំឱ្យមានក្មេងទំនើងនៅតាមមូលដ្ឋានបាន។ ជាមួយគ្នានេះ
May 13, 2025 - ព័ត៌មានជាតិ
នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការណែនាំដល់ប្រជាពលរដ្ឋ ឱ្យបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩។ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនឱ្យបានជ្រាបថា ស្ថានភាព នៃការចម្លងវីរុសកូវីដ-១៩ នៅតែបន្តមាននៅឡើយ ហើយចុងក្រោយនេះគឺពពួកអូមីក្រុង ដែលបានបំប្លែងខ្លួនជា បន្តបន្ទាប់ ជាពិសេសពពួកអូមីក្រុងបំប្លែងថ្មីប្រភេទជេអ៊ុន១ (JN.1) ដែលរកឃើញដំបូង ក្នុងខែសីហា ឆ្នាំ២០២៣ ហើយបានក្លាយរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងតំបន់ជាច្រើននៅទូទាំងពិភពលោក។ បច្ចុប្បន្នអង្គការសុខភាព ពិភពលោក បានចាត់ថ្នាក់ថាជា វីរុសស្ថិតក្នុងវ៉ារ្យង់ចំណាប់អារម្មណ៍ ដោយសារតែការរីករាលដាលយ៉ាងឆាប់រហ័ស និងលក្ខណៈជីវសាស្ត្ររបស់វា។ ត្រឹមពាក់កណ្តាលខែមីនា ឆ្នាំ២០២៥ អូមីក្រុងបំប្លែងថ្មីប្រភេទជេអ៊ុន១ (JN.1) ត្រូវបានរកឃើញមានជាង១៥ភាគរយនៃករណីជំងឺកូវីដ-១៩ ដែលបានរកឃើញនៅទូទាំងពិភពលោក។
May 13, 2025 - ព័ត៌មានជាតិ
យោងតាម អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ជួសជុលរចនាសម្ពន្ធទបង្ហូរទឹក នៅទិសខាងលិចនៃប្រាសាទនាគព័ន្ធដោយជោគជ័យ។ លោក អ៊ិច ស្រេង បុគ្គលិកបច្ចេកទេស នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរាឱ្យដឹងថា រចនាសម្ពន្ធរបស់ទបង្ហូរទឹកនៅទិសខាងលិចនៃប្រាសាទនាគព័ន្ធ បានប្រែក្លាយពីការខូចខាតទៅជាមានភាពរឹងមាំ និងមានសោភ័ណភាពឡើងវិញ។ រចនាសម្ពន្ធទបង្ហូរទឹករបស់ប្រាសាទនាគព័ន្ធ បានរងការខូចខាតជាច្រើនកន្លែងដោយសារតែកត្តាអាយុកាល ទឹកហូរច្រោះ និងរុក្ខជាតិដុះចាក់ឬសចូលសំណង់។ លោក អ៊ិច ស្រេង បញ្ជាក់ទៀតថា ក្រុមការងារជំនាញនៃអាជ្ញាធរជាតិអប្សរា ធ្លាប់បានជួសជុលរចនាសម្ពន្ធទបង្ហូរទឹករបស់ប្រាសាទនាគព័ន្ធ ចំនួន២ទីតាំងរួចមកមកហើយ។ ទី១ គឺរចនាសម្ពន្ធទបង្ហូរទឹកនៅទិសខាងកើត និងទី២រចនាសម្ពន្ធទបង្ហូរទឹកនៅទិសខាងជើង។ ក្រុមអ្នកជំនាញរំពឹងថា បន្ទាប់ពីការជួសជុលរចនាសម្ពន្ធទបង្ហូរទឹករបស់ប្រាសាទនាគព័ន្ធ ដែលធ្លាប់តែរងហានិភ័យ
May 12, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កោតសរសើរ និងចូលរួមអបអរសាទរក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ដែលទទួលបានជើងឯករង ពាន AFC CHALLENGE LEAGUE។ គួររំលឹកផងដែរថា ក្លឹបព្រះខ័នរាជស្វាយរៀង ជាក្លឹបតំណាងឱ្យប្រទេសកម្ពុជាប្រកួតក្នុងពាន AFC CHALLENGE LEAGUE ដោយបានធ្វើការប្រកួតជម្រុះជាច្រើនដំណាក់កាល និងឈ្នះជាបន្តបន្ទាប់ជាមួយនឹងបណ្ដាក្លឹបបាល់ទាត់ផ្សេងៗទៀត នៅក្នុងតំបន់មុននឹងឈានមកដល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ ដែលនេះ គឺជាមោទកភាពសម្រាប់ប្រទេសកម្ពុជា លើវិស័យកីឡាបាល់ទាត់ បើទោះជាមិនទទួលបានលទ្ធផលវិជ្ជមាន នៃការប្រកួតវគ្គផ្តាច់ព្រ័ត្រកាលពីម្សិលមិញក៏ដោយ។ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី
May 12, 2025









