- SOMATEY
- ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៌មាន នាថ្ងៃ ១៩ ខែឧសភា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា មជ្ឈមណ្ឌលកម្ពុជា៤.០ បានអំពាវនាវអោយ សមត្ថកិច្ចរបស់រាជរដ្ឋាភិបាល អាណាព្យាបាល គណៈគ្រប់គ្រងសាលា និងគ្រូបង្រៀន ដើម្បីចូលរួមប្រយុទ្ធប្រឆាំងអំពើរុកកួនឆាឆៅ មកលើកុមារ និងយុវជន ដែលជាធនធានមនុស្សសម្រាប់សង្គមជាតិ។ ការអំពាវនាវនេះបានធ្វើឡើង បន្ទាប់ពីមានរបាយការណ៍ពីការសិក្សារបស់អង្គការសុខភាពពិភពលោក ដែលបានបង្ហាញ ទិន្នន័យពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ ថា មានការកើនឡើងទាក់ទងនឹង ការគំរាមកំហែងតាមអ៊ីនធើណេតដែល ក្មេងប្រុសបានជួបប្រទះបានកើនឡើងពី ១១ភាគរយទៅ ១៤ភាគរយនិងក្មេងស្រីពី ៧ភាគរយទៅ ៩ភាគរយ។ ការក្រើនរំលឹកនេះ បានធ្វើឡើង ដើម្បីការពារកុមារពីហានិភ័យតាមអ៊ីនធឺណិត
May 19, 2025 - ព័ត៌មានជាតិ
យោងតាម មូលនិធិគន្ធបុប្ផាកម្ពុជា បានឱ្យដឹងថា ក្រោមការផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃ មូលនិធិគន្ធបុប្ផាកម្ពុជា, មូលនិធិនឹងរៀបចំ យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ រយៈពេល ១ ខែពេញ ដែលនឹងចាប់ផ្ដើមពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដោយ លោកជំទាវបណ្ឌិត នឹងផ្ដល់កិត្តិយសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកយុទ្ធនាការនេះ នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។ គួររំលឹកផងដែរថា យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ជាយុទ្ធនាការប្រចាំឆ្នាំដ៏សំខាន់មួយរបស់មូលនិធិគន្ធបុប្ផាកម្ពុជា
May 19, 2025 - ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៌មាន នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិការស្ថានីវិទ្យុ និងទូរទស្សបាយ័ន បានដឹកនាំក្រុមវេជ្ជៈសាស្ត្រសម្តេចតេជោ ចុះពិនិត្យព្យាបាលជម្ងឺដោយមិនគិតថ្លៃ ដល់កងទ័ព គ្រួសារកងទ័ព ប្រជាពលរដ្ឋ និងកុមារា កុមារី ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នៅទីបញ្ជាការវរសេនាតូចអន្តរាគមន៍២៨៣ កងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ប្រមាណ ២២៤៩នាក់ ។ លោកជំទាវ អគ្គនាយិការ អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងបាននាំយក ថវិកា រទះជនពិការ ឃីតសម្រាប់ចាស់ៗជរា
May 19, 2025 - ព័ត៌មានជាតិ
យោងតាម ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៥ នេះបានចេញសេចក្តីប្រកាស ជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ប្រជាពលរដ្ឋអាយុចាប់ពី១២ឆ្នាំឡើង ដើម្បីបង្ការជាមុនសំដៅ ធានាភាពស៊ាំសហគមន៍ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅឆ្នាំ២០២៥នេះ។ ក្នុងនោះ ក្រសួងសុខាភិបាល បានណែនាំថ្នាក់ដឹកនាំមន្ទីរពេទ្យជាតិ និងប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី ខេត្ត ទាំងអស់ត្រូវជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ប្រជាពលរដ្ឋអាយុចាប់ពី១២ឆ្នាំឡើង ដើម្បីបង្ការជាមុនសំដៅ ធានាភាពស៊ាំសហគមន៍ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅឆ្នាំ២០២៥ បន្ទាប់ពីរកឃើញមានការឆ្លងដោយកន្លែងនៃជំងឺកូវីដ-១៩ ថ្មី (JN.1 lineages) (Covid-19 Omicron) កន្លងមកនេះ។ នេះបើយោងតាមការលិខិតរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១៨
May 19, 2025 - ព័ត៌មានជាតិ
នាថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៥ នេះ យោងតាម គណនីហ្វេសប៊ុកផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះផ្សព្វផ្សាយពីផលប៉ះពាល់នៃការប្រើប្រាស់សារធាតុញៀន អេឡិចត្រូនិច(វ៉េប) និងបញ្ហាក្មេងទំនើង ដល់សិស្សានុសិស្ស នៅសាលាអនុវិទ្យាល័យព្រែកព្នៅ។ ដោយអនុវត្តតាមទិសដៅការងាររបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកព្នៅ នៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ចុះផ្សព្វផ្សាយពីគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព (ផលប៉ះពាល់នៃការប្រើប្រាស់សារធាតុញៀន អេឡិចត្រូនិច( វ៉េប) និងបញ្ហាក្មេងទំនើង) ដល់សិស្សានុសិស្ស៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
May 17, 2025 - ព័ត៌មានជាតិកម្ពុជា-អាម៉េរិក រឹតចំណងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងការពារជាតិ ក្នុងជំនួបនៅវ៉ាស៊ីនតោន
រដ្ឋធានីវ៉ាស៊ីនតោន៖ នាព្រឹកថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥ (ម៉ោងនៅក្នុងតំបន់) ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដោយ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, ឯកឧត្តម កុយ គួង ឯកអគ្គរាជទូតកម្ពុជា ប្រចាំសហរដ្ឋអាម៉េរិក និងប្រទេសម៉ិចស៊ិចកូ និង ឯកឧត្តមឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្រ្ត អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជានាយក នាយកដ្ឋានទាក់ទងអន្តរជាតិ នៃក្រសួងការពារជាតិ បានជួបសម្តែងការគួរសម
May 17, 2025 - ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៌មាន នាថ្ងៃទី ១៧ ខែឧសភាព ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២៤ ខ្សែផ្លូវស្ថិតក្រោមដែនសមត្ថកិច្ចក្រសួងសាធារណការ និង ដឹកជញ្ជូន មានចំនួន ៨៥៤ខ្សែ ប្រវែង ២០ ៣០៧គីឡូម៉ែត្រ។ ក្នុងនោះ ក្រសួងព័ត៌មាន បានបញ្ជាក់ថា ខ្សែផ្លូវស្ថិតក្រោមដែនសមត្ថកិច្ចក្រសួងសាធារណការ និង ដឹកជញ្ជូន ដែលគិតត្រឹមឆ្នាំ ២០២៤ នោះរួមមាន៖ ផ្លូវជាតិ ផ្លូវខេត្ត ចំនួន ៨៥៤ខ្សែ មានប្រវែង ២០ ៣០៧ គីឡូម៉ែត្រ
May 17, 2025 - ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៌មាន នាថ្ងៃទី ១៧ ខែឧសភាព ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាកម្ពស់៣ជាន់ ស្មើ១៨បន្ទប់ និងសមិទ្ធផលនានា នៅក្នុងវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ដែលជាចំណងដៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ស្របគ្នានេះ ហ្វេសប៊ុកផ្លូវការបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្ថែមថា
May 17, 2025 - ព័ត៌មានជាតិ
យោងតាម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ នាថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ម្ចាស់រថយន្តដែលបង្កគ្រោះថ្នាក់នៅលើផ្លូវនរោត្តម បណ្តាលឱ្យជនរងគ្រោះម្នាក់បាត់បង់ជីវិត និងរបួសធ្ងន់ ស្រាល ៥នាក់ បានរៀបចំនីតិវិធីបញ្ជូនទៅតុលាការនាព្រឹកនេះ និងត្រូវបណ្តេញចេញពីក្របខ័ណ។ ស្របគ្នានេះឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានថ្លែងថា “ខ្ញុំបាទ សូមគោរពជូនមហាជនមេត្តាជូនជ្រាបថា ប៉ុន្មានថ្ងៃនេះមានការជជែកវែកញែកច្រើនតាមបណ្ដាញសង្គម លើករណីគ្រោះថ្នាក់ចរាចរណ៌ កាលពីរសៀលថ្ងៃ ទី១៥ ០៥ ២៥ មុខក្រសួងមហាផ្ទៃ ធ្វើឱ្យមានអ្នករបួសធ្ងន់ស្រាលនិងបាត់បង់ជីវិតមនុស្ស ដែលបង្ករឡើងដោយ នគរបាល រាជធានីម្នាក់
May 17, 2025 - ព័ត៌មានជាតិ
យោងតាម ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់-ទទួលឧបករណ៍អេឡិចត្រូនិក សរុបចំនួន ៣ ៤២៣ គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាល ជូនដល់អង្គភាពសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការបម្រើសេវាសុខាភិបាលកាន់តែរហ័ស និងមានប្រសិទ្ធភាព។ ស្ថិតក្នុងបរិយាកាសដ៏ឱឡារិកនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានថ្លែងថា ឧបករណ៍អេឡិចត្រូនិចទាំងនេះគឺសម្រាប់ប្រើប្រាស់ជាពហុបំណង និងពហុមុខងារ ដើម្បីជួយសម្រួលដល់ការងារបម្រើសេវាសុខាភិលនៅតាមមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រព័ន្ធសុខាភិបាល តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា ក្នុងការធ្វើទំនើបកម្មប្រព័ន្ធព័ត៌មានសុខាភិបាល ដែលឆ្លើយតបនឹងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា
May 16, 2025









