- SOMATEY
- ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៌មាន នាថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគសរុបប្រមាណ ៣.៥១៧.១៩៨ ដុល្លារអាម៉េរិក ពីសប្បុរសជនចំនួន ២៤១.៨៣២ នាក់។ នេះបើតាមការបញ្ជាក់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈបណ្ដាញសង្គមផ្លូវការរបស់លោកជំទាវ។ យុទ្ធនាការនេះដែលបានប្រកាសបើកកាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ
June 6, 2025 - ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៌មាន នាថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ២០២៥ ម្សិលមិញនេះបានឱ្យដឹងថា ឯកឧត្តម បណ្ឌិត សាន់តូ ដារម៉ូស៊ូម៉ារតូ(Santo Darmosumarto) ឯកអគ្គរដ្ឋទូត នៃ សាធារណរដ្ឋឥណ្ឌូណេស៊ី ប្រចាំកម្ពុជាបានថ្លែងថា ដើម្បីពង្រឹងទំនាក់ទំនងលើវិស័យពាណិជ្ជកម្មកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀតនោះប្រទេសឥណ្ឌូណេស៊ី នឹងធ្វើយ៉ាងណាឱ្យមានការនាំចេញផលិតផលរបស់កម្ពុជាកាន់តែច្រើនទៅកាន់ប្រទេសឥណ្ឌូណេស៊ី ព្រមជាមួយគ្នា នឹងធ្វើយ៉ាងណាណែនាំឱ្យពលរដ្ឋឥណ្ឌូណេស៊ីបានស្គាល់នូវផលិតផល របស់កម្ពុជា ដែលជាមធ្យោបាយមួយអាចនាំផលិតផលកម្ពុជាទៅកាន់ប្រទេសឥណ្ឌូណេស៊ីបន្ថែមទៀត។ ការថ្លែងបញ្ជាក់របស់ឯកអគ្គរដ្ឋទូតប្រទេសឥណ្ឌូណេស៊ីបែបនេះធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន និង ការធ្វើបទបង្ហាញស្តីពីគោលនយោបាយនៃទំនាក់ទំនងការទូតរវាងកម្ពុជា និងប្រទេសឥណ្ឌូណេស៊ី នាថ្ងៃទី០៤ ខែ មិថុនា ឆ្នាំ ២០២៥
June 6, 2025 - សិល្បៈ
កាលពីថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២៥ ម្សិលមិញនេះ ស្រីពី បវរកញ្ញា Cosmo Cambodia 2025 និង ប៊ី សុធារី ជើងឯករង Miss Cosmo Cambodia 2025 បានចាប់ដៃគ្នាដើរបង្អួតសម្រស់នៅលើឆាកអន្តរជាតិ នោះគឺ Miss Cosmo Vietnam 2025។ ក្នុងនោះ បវរកញ្ញាដ៏ស្រស់ស្អាត និងមានសមត្ថភាពទាំងពីរ បានបង្ហាញខ្លួនក្នុងឈុតរ៉ូបពណ៌ទឹកប៊ិច ភ្លឺផ្លេកយ៉ាងស្រស់ស្អាត បូកជាមួយនឹងរូបរាងយ៉ាងសមឥតខ្ចោះ ព្រមទាំងការដើរប្រកបដោយថាមពល ទាក់ទាញសំឡេងស្រែកហ៊ោស្វាគមន៍យ៉ាងកក់ក្តៅពីអ្នកគាំទ្រនៅលើឆាអន្តរជាតិ នោះគឺ
June 5, 2025 - ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៌មាន នាថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ស្របពេលនៃការបន្តស្វែងរកដំណោះស្រាយផ្លូវច្បាប់នៅតុលាការICJ រាជរដ្ឋាភិបាលនៅតែប្តេជ្ញាចិត្តបន្តការសន្ទនា និងច្រកការទូត។ កម្ពុជានឹងបន្តចូលរួមរកដំណោះស្រាយតាមរយៈក្របខ័ណ្ឌទ្វេភាគី ដែលមានស្រាប់ ហើយនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនៃគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោល ព្រំដែនគោក (JBC) នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥នេះ។ សេចក្តីថ្លៃងការណ៍ដដៃល បានបន្តថា តំបន់រសើបចំនួនបួន គឺ តំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតា មាន់តូច
June 5, 2025 - ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៌មាន នាថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាលាពុទ្ធិកបឋមសិក្សា សាលាទទួលភ្ញៀវ ខ្លោងទ្វារ និងសមិទ្ធផលនានា នៅវត្តចំប៉ាចារ៍ ក្នុងភូមិសំពៅលូន ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី លើកឡើងអំពីភាពអង់់អាចក្លាហានរបស់កងកម្លាំងប្រដាប់អាវុធ ដែលឈរជើងនៅជួរមុខនៅតាមបន្ទាត់ព្រំដែន ដែលមានគោលជំហរ និងបេសកកម្មច្បាស់លាស់ ប៉ុន្តែពួកគាត់ ត្រូវការភាពកក់ក្តៅពីប្រជាពលរដ្ឋនៅសមរភូមិខាងក្រោយពីគ្រប់ទិសទី ពិសេសចុះសួរសុខទុក្ខដោយផ្ទាល់ ដោយដាក់បេះដូង ដាក់ដើមទ្រូងដើម្បីការពារ ក្នុងការការពារអធិបតេយ្យភាពទឹកដី។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានរម្លឹកនូវប្រសាសន៍សម្តេចតេជោថា «ខឿនការពារជាតិ
June 5, 2025 - ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៌មាន នាថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជាចាត់ទុកថា ក្នុងជម្លោះវិវាទតាមព្រំដែនរវាងកម្ពុជា-ថៃ តាមរយៈយន្តការដោះស្រាយទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ឬហៅកាត់ថា ICJ ជា កិច្ចខិតខំប្រឹងប្រែងមួយក្នុងចំណោមដំដោះស្រាយផ្សេងៗទៀតដែលយើងអាចធ្វើទៅបានរវាងប្រទេសទាំង២គឺកម្ពុជា និងថៃ ។កន្លងមកប្រទេសខ្លះក៏បានយកជម្រើសមួយនេះផងដែរ។ ថ្លែងប្រាប់បណ្តាញសារព័ត៌មាន ក្នុងសន្និសីទសារព័ត៌មាន ពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌូនេស៊ី នាថ្ងៃទី ៤ មិថុនានេះឯកឧត្តម សាន់តូ ដារម៉ូស៊ូម៉ារតូ (Santo Darmosumarto)ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា បានឱ្យដឹងថាការដែលកម្ពុជាចង់យករឿងជម្លោះវិវាទព្រំដែនទៅឱ្យតុលាការយុត្តិធម៌អន្តរជាតិគឺជាចំណោមយន្តការមួយអាចរកដំណោះស្រាយជម្លោះវិវាទនេះទៅបានផងដែរ។ទោះបីយ៉ាងណាយើងក៏ត្រូវឯកភាពរវាងប្រទេសទាំង២ជាមុនសិន។ ជាមួយគ្នានេះឯកឧត្តមបានធ្វើការចែករំលែក និងរំលឹកដែលប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ីមានជម្លោះវិវាទហើយបាននាំគ្នាទៅឱ្យតុលាការយុត្តិធម៌អន្តរជាតិកាត់ក្តី។ដោយក្នុងនេះឯកឧត្តមបានលើក ទឹកចិត្តឱ្យប្រទេសកម្ពុជា -ថៃ
June 5, 2025 - ព័ត៌មានជាតិ
យោងតាម នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នាថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា តាមបញ្ជាដឹកនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ ករណីផ្សព្វផ្សាយឆបោកប្រាក់លក់ម៉ូតូតាមបណ្ដាញទំនាក់ទំនងសង្គម។ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យ ០១រូប ឈ្មោះ ឈ.ណ.រ ភេទប្រុស។ តាមរយៈការស្រាវជ្រាវ សមត្ថកិច្ចកំណត់បានថា ជនសង្ស័យរូបនេះពិតបានទិញគណនីហ្វេសប៊ុក
June 5, 2025 - ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៌មាន នាថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ជូនវិវាទនៅតំបន់ដែលមានភាពរសើបចំនួនបួន គឺ តំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ទៅតុលាការICJ នៅទីក្រុងឡាអេ។ ក្នុងនោះ សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលកម្ពុជា បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយការបរទេសដែលចាក់ឫសក្នុង សន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រជាជាតិនានា ជាពិសេសជាមួយប្រទេសជិតខាង មានព្រំដែនរួម ដែលត្រូវបានបែងចែកឡើង តាំងពីអំឡុងសម័យអាណានិគមបារាំង។ ចាប់តាំងពីទទួលបានឯករាជ្យមក លើកលែងតែក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហមមួយប៉ុណ្ណោះ កម្ពុជាបានប្រកាន់ខ្ជាប់ជានិច្ចនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការប្រែក្លាយព្រំដែនរួមទាំងនេះទៅជាតំបន់ សន្តិភាព
June 5, 2025 - ព័ត៌មានជាតិ
យោងតាម ក្រសួងទេសចរណ៍ នាថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ក្នុងឱកាសដំណើរទស្សនកិច្ចចូលរួមពិព័រណ៌ទេសចរណ៍អន្តរជាតិលើកទី៤០ នៅទីក្រុងសេអ៊ូល ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងគណៈប្រតិភូជាន់ខ្ពស់ បានអញ្ជើញទទួលទានអាហារថ្ងៃត្រង់ និងពិភាក្សាការងារជាមួយលោក Kim Yong Jae និងក្រុមការងារពីបណ្តាញទូរទស្សន៍ SBS កូរ៉េ ។ ក្នុងឱកាសទទួលទានអាហារថ្ងៃត្រង់ និងជំនួបនេះគឺដើម្បីពិភាក្សា និងស្នើសុំអនុសាសន៍ដ៏ខ្ពង់ខ្ពស់ព្រមទាំងការគាំទ្ររបស់ ឯកឧត្តមរដ្ឋមន្រ្តី អំពីគម្រោងសហប្រតិបត្តិការជាមួយក្រសួងទេសចរណ៍លើវិស័យទេសចរណ៍ និងការវិនិយោគដ៏ធំរបស់ក្រុមហ៊ុននៅរាជធានីភ្នំពេញ
June 5, 2025 - ព័ត៌មានជាតិ
យោងតាម ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ នាថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ២០២៥ កន្លងទៅបានឱ្យដឹងថា សិប្បកម្មផលិតគ្រឿងសង្ហារឹម មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅចំណុចផ្ទះលេខ១០៩៤ តាមបណ្តោយផ្លូវ៣៧១ ក្រុម០១ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រោយពីទទួលបានព័ត៌មានខាងលើនេះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានបញ្ជាទៅសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យដែលប្រចាំការនៅតាមបណ្តាលគោលដៅឲ្យបញ្ចេញរថយន្តពន្លត់អគ្គិភ័យមកកាន់ទីតាំងកើតហេតុ
June 5, 2025









