ខ្សែប្រយុទ្ធ Salah បង្ហាញគោលចំហចង់បន្ដស្នាក់នៅជាមួយនឹងក្លឹប Liverpool បន្ដទៀត
- May 11, 2018
ខ្សែប្រយុទ្ធ Mohamed Salah បានទទួចថារដូវកាលនេះគ្រាន់ជាការចាប់ផ្ដើមដំបូងរបស់លោកនៅឯ Liverpool តែប៉ុណ្ណោះ ទោះបីជាមានការអះអាងជាច្រើនថាគាត់នឹងចូលរួមជាមួយក្រុម Real Madrid ក៏ដោយនៅក្នុងរដូវកាលក្រោយ។

ខ្សែប្រយុទ្ធសញ្ជាតិអេស្ស៊ីបរូបនេះចង់បន្ដស្នាក់នៅជាមួយនឹងក្លឹបហង្សក្រហម Liverpool ក្នុងរយៈពេលជាច្រើនឆ្នាំទៀត ដោយមិនទាន់គិតអំពីរឿងចង់ចាកចេញពីក្លឹបហង្សក្រហម Liverpool ឡើយ។ នៅក្នុងរដូវកាលនេះ ខ្សែប្រយុទ្ធ Mohamed Salah បានសុតបញ្ចូលទីអោយក្លឹបហង្សក្រហម Liverpool គ្រប់ការប្រកួតដល់ទៅ 43 គ្រាប់ឯណោះ។ បន្ទាប់ពីខ្សែប្រយុទ្ធ Salah បង្ហាញទំរង់លេងល្អនៅក្នុងក្លឹបហង្សក្រហម Liverpool មានក្លឹបធំៗជាច្រើននៅក្នុងទ្វីបអឺរ៉ុបបង្ហាញចំណាប់អារម្មណ៍ចង់បាន Salah នៅក្នុងពេលបញ្ចប់រដូវកាលនេះរួមមានទាំងក្លឹបអធិរាជសរ Real Madrid ផងដែរ។
ខ្សែប្រយុទ្ធសញ្ជាតិអេស្ស៊ីបរូបនេះបានបង្ហាញគោលចំហក្នុងការបន្ដលេងអោយក្លឹបហង្សក្រហម Liverpool ជាច្រើនឆ្នាំទៀត។ នៅក្នុងរដូវកាលនេះខ្សែប្រយុទ្ធ Salah បានឈ្នះពានរង្វាន់ផ្ទាល់ខ្លួនដូចជា Best Player of Season, African Player of the Year, Premier League Player of the Month។

បុត្រ
ប្រភព៖ Goal
- Share This Post:






