ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    នៅទីក្រុងតូក្យូទាំងអ្នកស្វែងរកការធ្វើតេស្ដ និងភាគរយវិជ្ជមានជាមួយជំងឺកូវីដ១៩ មានការកើនឡើងខ្ពស់ជាងមុន

    BY autoadmin July 2, 2020
    នៅទីក្រុងតូក្យូទាំងអ្នកស្វែងរកការធ្វើតេស្ដ និងភាគរយវិជ្ជមានជាមួយជំងឺកូវីដ១៩ មានការកើនឡើងខ្ពស់ជាងមុន

    ជប៉ុនហាក់មានការកើនឡើងនូវករណីថ្មីៗនៃជំងឺ COVID-19 ខណៈនៅទីក្រុងតូក្យូទាំងចំនួនមនុស្សដែលស្វែងរកការធ្វើតេស្តដោយបច្ចេកទេស PCR និងភាគរយនៃការធ្វើតេស្តវិជ្ជមានជាមួយជំងឺ COVID-19 កំពុងមានការកើនឡើងជាលំដាប់។ រដ្ឋាភិបាលក្រុងតូក្យូនិយាយថា ចំនួនមនុស្សដែលមកធ្វើតេស្ដកាលពីអំឡុងថ្ងៃទី២៥ ខែឧសភា គឺមានចំនួនតែ ៩២០នាក់ប៉ុណ្ណោះ ខណៈតួលេខនៅថ្ងៃទី១២ ខែមិថុនា បានកើនឡើងដល់ ២,១១៣នាក់។

    បើនិយាយពីភាគរយរបស់វាវិញ អត្រានៃលទ្ធផលតេស្តវិជ្ជមានមានប្រហែល ១% បន្ទាប់ពីពាក់កណ្តាលខែឧសភា ហើយក្រោយមកវាបានកើនឡើងដល់ប្រហែល ២% ដើមខែមិថុនា។ ប៉ុន្តែយ៉ាងណាចាប់តាំងពីថ្ងៃទី២៥ ខែមិថុនា មកដល់ពេលនេះ អត្រានៃភាពវិជ្ជមានបានកើនឡើងដល់ ៣% ឬអាចខ្ពស់ជាងនេះទៀត។ អ្វីដែលគួរឱ្យកត់សម្គាល់គឺនៅថ្ងៃអង្គារនេះ ទីក្រុងតូក្យូបានកើនឡើងនូវចំនួនភាគរយនៃអ្នកវិជ្ជមានជាមួយជំងឺ ដោយមានការកើនឡើងដល់ ៣.៤% ឯណោះ។

    គួរបន្ថែមដែរថា នៅថ្ងៃព្រហស្បតិ៍នេះផ្ទាល់ទីក្រុងតូក្យូក៏បានរកឃើញករណី COVID-19 ថ្មីជាទូទៅរហូតដល់ទៅ ១០៧ ករណី ដែលវាក៏ជាការកើនឡើងប្រចាំថ្ងៃខ្ពស់បំផុតផងដែរ ចាប់តាំងថ្ងៃទី២៥ ខែឧសភា នៅពេលដែលប្រទេសនេះបានបន្ធូរបន្ថយការរឹតត្បឹតឡើងវិញ៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: