ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ម៉ុងហ្គោលីបានបិទទ្វារតំបន់មួយចំនួន បន្ទាប់ពីមានការផ្ទុះឡើងនៃជំងឺប៉េស្ដ (bubonic plague)

    BY autoadmin July 3, 2020
    ម៉ុងហ្គោលីបានបិទទ្វារតំបន់មួយចំនួន បន្ទាប់ពីមានការផ្ទុះឡើងនៃជំងឺប៉េស្ដ (bubonic plague)

    អាជ្ញាធរម៉ុងហ្គោលីបានបិទទ្វារទីក្រុង Khovd និងតំបន់មួយនៅក្នុងខេត្ត Khovd ដែលមានឈ្មោះដូចគ្នា បន្ទាប់ពីមនុស្ស ២នាក់ បានធ្វើតេស្តវិជ្ជមានចំពោះជំងឺប៉េស្ដ bubonic plague។ ពួកគេត្រូវបានគេរាយការណ៍ថា បានឆ្លងជំងឺដែលអាចសម្លាប់មនុស្សបាននេះ ដោយសារការបរិភោគពពួកសត្វម៉្យាងហៅថា Marmot។ សេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីថ្ងៃពុធបានឱ្យដឹងថា ជនរងគ្រោះទាំងពីរមានម្នាក់ជាបុរសអាយុ ២៧ឆ្នាំ មិនស្គាល់ឈ្មោះ និងម្នាក់ទៀតជានារីវ័យក្មេង ដែលមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

    សត្វ Marmot

    មជ្ឈមណ្ឌលជាតិសម្រាប់ជំងឺសត្វរបស់ម៉ុងហ្គោលីបានឱ្យដឹងថា មានមនុស្សចំនួន ១៤៦នាក់ បានមានទំនាក់ទំនងផ្ទាល់ជាមួយអ្នកជំងឺទាំង ២ ខណៈមានមនុស្ស ៥០៤ នាក់ផ្សេងទៀតបានមានទំនាក់ទំនងបន្ទាប់បន្សំ ហើយពេលនេះពួកគែកំពុងផ្ដល់សំណាកដើម្បីពិនិត្យ។ គួរឱ្យដឹងដែរថា ជំងឺប៉េស្ត (bubonic plague) បានសម្លាប់មនុស្សប្រមាណ ៥០ លាននាក់ នៅអឺរ៉ុបកាលសតវត្សទី១៤ ហើយវានៅតែមាននៅលើពិភពលោកនេះដល់សព្វថ្ងៃ។ យោងតាមអង្គការសុខភាពពិភពលោក មានករណីឆ្លងចំនួន ៣,២៤៨ នៅទូទាំងពិភពលោក ក្នុងចន្លោះឆ្នាំ២០១០ និង ២០១៥ ក្នុងនោះមានអ្នកស្លាប់ចំនួន ៥៨៤នាក់៕

    អត្ថបទ៖ លីដា
    ប្រភព៖ RT

    Share This Post: