ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឥណ្ឌូនេស៊ីប្រកាសថា ផ្សិតម្ជុលនាំចូលពីប្រទេសកូរ៉េខាងត្បូងមានផ្ទុកបាក់តេរីប៉ះពាល់សុខភាព តែផ្សិតម្ជុលនាំចូលពីប្រទេសផ្សេងៗអាចបរិភោគបាន

    BY autoadmin July 3, 2020
    ឥណ្ឌូនេស៊ីប្រកាសថា ផ្សិតម្ជុលនាំចូលពីប្រទេសកូរ៉េខាងត្បូងមានផ្ទុកបាក់តេរីប៉ះពាល់សុខភាព តែផ្សិតម្ជុលនាំចូលពីប្រទេសផ្សេងៗអាចបរិភោគបាន

    ឥណ្ឌូនេស៊ី៖ ក្រសួងកសិកម្មនៃប្រទេសឥណ្ឌូនេស៊ីបានប្រកាសថា ផ្សិតម្ជុលដែលមិនមែននាំចូលពីប្រទេសកូរ៉េខាងត្បូងគឺមានសុវត្ថិភាពគ្រប់គ្រាន់សម្រាប់ទទួលទាន។ សេចក្តីប្រកាសមួយនេះត្រូវបានធ្វើឡើងបន្ទាប់ពីពេលថ្មីៗនេះ ឥណ្ឌូនេស៊ីបានប្រកាសឲ្យពលរដ្ឋខ្លួនផ្អាកទទួលទានផ្សិតម្ជុលដែលកំពុងមានវត្តមាននៅលើទីផ្សារក្រោយគេបានរកឃើញថា ម្សិលម្ជុលមួយចំនួនមានផ្ទុកនូវសារធាតុគីមីយ៉ាងច្រើន។

    គួរម្លឹកជូនថា នាពេលកន្លងមកទីភ្នាក់ងារសុវត្ថិភាពចំណីអាហារឥណ្ឌូនេស៊ីបានរកឃើញថា ផ្សិតម្ជុលដែលជាផលិតផលនាំចូលពីក្រៅប្រទេសនិងកំពុងត្រូវបានគេដាក់លក់លើទីផ្សារក្នុងខេត្តចំនួន ២៤ នៃប្រទេសឥណ្ឌូនេស៊ីមានផ្ទុកនូវបាក់តេរី Listeria monocytogenes យ៉ាងច្រើន ដែលបាក់តេរីប្រភេទនេះអាចបង្កឲ្យមានជំងឺយ៉ាងធ្ងន់ធ្ងរចំពោះអ្នកទទួលទាន។

    ភ្លាមៗក្រោយការរកឃើញដូចខាងលើនេះអាជ្ញាធរឥណ្ឌូនេស៊ីបានអំពាវនាវឲ្យពលរដ្ឋដែលកំពុងរស់នៅក្នុងខេត្តទាំង ២៤ នោះ ឈប់ទទួលទានផ្សិតម្ជុលមួយរយៈសិនដើម្បីបង្កាការកើតមានជំងឺផ្សេងៗដោយយថាហេតុ។ យ៉ាងណាក្តី បន្ទាប់ពីបានធ្វើការស៊ើបអង្កេតនិងសិក្សាយ៉ាងល្អិតល្អន់ទើបឥណ្ឌូនេស៊ីបានរកឃើញថា ផ្សិតម្ជុលដែលមានផ្ទុកបាក់តេរីនោះគឺជាផ្សិតដែលត្រូវបានគេនាំចូលពីប្រទេសកូរ៉េខាងត្បូង ខណៈផ្សិតដែលនាំចូលពីប្រទេសផ្សេងទៀតគឺគ្មានបញ្ហានោះទេ។ ដូចនេះទើបក្រសួងកសិកម្មឥណ្ឌូនេស៊ីធ្វើសេចក្តីប្រកាសឡើងវិញថា ក្រៅតែពីផ្សិតម្ជុលនាំចូលពីប្រទេសកូរ៉េខាងត្បូងគឺមានសុវត្ថិភាព ១០០% សម្រាប់ទទួលទាន៕

      

    អត្ថបទ៖ ភក្តី

    ប្រភព៖ coconuts

    Share This Post: