កម្មករប្រមាណ ១,០០០ នៅឯរោងចក្រសាច់ជ្រូកមួយក្នុងប្រទេសប្រេស៊ីល បានតេស្ដវិជ្ជមានជាមួយកូវីដ១៩
យោងតាមការចុះផ្សាយរបស់ Bloomberg បានឱ្យដឹងថា កម្មកធ្វើការនៅរោងចក្រសាច់ជ្រូក JBS SA ច្រើនជាង ១,០០០នាក់ នៅក្នុងប្រទេសប្រេស៊ីល បានតេស្ដវិជ្ជមានជាមួយជំងឺ COVID-19 ។ យោងតាមឯកសារដែលបានចែករំលែកដោយព្រះរាជអាជ្ញាបានឱ្យដឹងថា ការធ្វើតេស្តទ្រង់ទ្រាយធំនៅឯរោងចក្រ JBS នៅតំបន់ជាយក្រុង Dourados ក្នុងរដ្ឋ Mato Grosso do Sul បានចាប់ផ្តើមចាប់តាំងពីថ្ងៃទី២៥ ខែឧសភា ក្នុងចំណោមបុគ្គលិកចំនួន ៤,១៣៤នាក់ ហើយរហូតដល់ថ្ងៃទី០១ ខែកក្កដា ពួកគេរកឃើញថាកម្មករ ១,០៧៥នាក់ បានតេស្ដវិជ្ជមាន។

នៅក្នុងតំបន់ជាយក្រុងដូចគ្នានេះដែរ មានរោងចក្របសុបក្សីមានកម្មរករ ១,៥០០នាក់ ដែលគ្រប់គ្រងដោយ BRF SA ក៏បានរាយការណ៍ពីការផ្ទុះឡើងនៃជំងឺ COVID-19 ពីបណ្ដាកម្មករផងដែរ។ យោងតាមតួលេខពីការិយាល័យអយ្យការបានបង្ហាញថា អង្គភាពនេះមានការឆ្លង ៨៥ករណី ត្រូវបានបញ្ជាក់ ក៏ប៉ុន្តែពេលនេះមានអ្នកជំងឺ ៧២ បានត្រឡប់មកធ្វើការវិញហើយ បន្ទាប់ពីជាសះស្បើយ។
ថ្វីបើរោងចក្រទាំង ២ មានករណីជំងឺ COVID-19 ផ្ទុះឡើងយ៉ាងណាក្ដី ពួកគេនៅតែប្រឈមនឹងការបើកទ្វារដដែល ហើយអំឡុងដែលកម្មរឈឺពួកគេបានជួលកម្មករបន្ថែម ដើម្បីមកជំនួសកន្លែងបុគ្គលិកមុន។ គួរឱ្យដឹងថានៅប្រើស៊ីលពេលនេះមានករណីជំងឺ COVID-19 ជាង ១.៥ លាននាក់ ហើយជាប្រទេសដែលមានការឆ្លងច្រើនបំផុតទី២ ក្នុងពិភពលោក៕


អត្ថបទ៖ លីដា
ប្រភព៖ Bloomberg