ខ្មែរណូត

ស្វែងរក

  • កីឡា

    លោក Pep Guardiola មិនប្រាកដអំពីអនាគតរបស់ Aguero នៅក្នុងក្លឹបមេឃខៀវ Manchester City

    BY Khmernote Media May 12, 2018
    លោក Pep Guardiola មិនប្រាកដអំពីអនាគតរបស់ Aguero នៅក្នុងក្លឹបមេឃខៀវ Manchester City

    លោក Pep Guardiola ដែលជាគ្រូបង្វឹករបស់ក្លឹបមេឃខៀវ Manchester City បានបង្ហាញគោលជំហរបស់លោកថា៖ លោកជឿជាក់ថាខ្សែប្រយុទ្ធ Sergio Aguero នឹងបន្ដស្នាក់នៅជាមួយនឹងក្លឹបនៅក្នុងរដូវកាលក្រោយ ប៉ុន្ដែលោកមិនអាចប្រាកដថា Aguero ចង់ធ្វើយ៉ាងណាទេ។

    យោងតាមសារពត៌មានជាច្រើនបានចុះផ្សាយអោយដឹងថា៖ ក្លឹប Atletico Madrid កំពុងទាក់ទងខ្សែប្រយុទ្ធ Sergio Aguero ត្រលប់ទៅកាន់ទឹកដី Madrid វិញហើយគ្រោងនឹងចុះហត្ថលេខាទិញខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះនៅក្នុងពេលបញ្ចប់រដូវកាលខាងមុខដើម្បីទុកជំនួសដំណែងខ្សែប្រយុទ្ធ Antoine Griezmann ដែលគេរំពឹងទុកថានឹងចាកចេញពី AT Madrid ទៅកាន់ Barcelona នៅក្នុងរដូវកាលក្រោយ។

    នៅចុងរដូវកាលនេះលោក Pep Guardiola បានទទួចថាខ្សែប្រយុទ្ធ Aguero នឹងមិនចាកចេញពីក្លឹបទេនៅក្នុងពេលបញ្ចប់រដូវកាលនេះ ប៉ុន្ដែមកដល់ពេលនេះគ្រប់យ៉ាងបើជាផ្ទុយស្រលះពីអ្វីដែលលោករំពឹងទុកទៅវិញ។

    លោក Pep បាននិយាយថា៖ លោកគិតថាវានឹងមិនអាចកើតឡើងទេ បំណងប្រាថ្នារបស់លោកគឺមិនចង់អោយរឿងនឹងកើតឡើង ប៉ុន្ដែលោកមិនអាចដឹងមុនហើយក៏មិនអាចរារាំងបានដែរ។ លោកអាចនិយាយ 1000 ដងថា Aguero នឹងនៅទីនេះបន្ដរហូតដល់ការសម្រេចចិត្តចុងក្រោយរបស់ Aguero ទើបវាជាការពិត។ 

    បុត្រ

    ប្រភព៖ Goal

    Share This Post:
    MPO4D jitutoto mpo4d Mpoplay