ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកវិទ្យាសាស្ដ្ររាប់រយនាក់អះអាងថា ជំងឺកូវីដ១៩ គឺអាចឆ្លងតាមខ្យល់ ហើយ WHO គួរតែពិនិត្យអនុសាស្ដ្រខ្លួនឯងឡើងវិញ

    BY autoadmin July 6, 2020
    អ្នកវិទ្យាសាស្ដ្ររាប់រយនាក់អះអាងថា ជំងឺកូវីដ១៩ គឺអាចឆ្លងតាមខ្យល់ ហើយ WHO គួរតែពិនិត្យអនុសាស្ដ្រខ្លួនឯងឡើងវិញ

    យោងតាមការចុះផ្សាយរបស់ការសែត New York Times កាលពីថ្ងៃសៅរ៍ ចុះផ្សាយបន្ដដោយសារព័ត៌មាន រ៉យទ័រ នៅថ្ងៃច័ន្ទ ទី០៦ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកវិទ្យាសាស្ត្ររាប់រយអ្នកមានភស្តុតាងដែលអះអាងថាជំងឺ COVID-19 គឺជាជំងឺឆ្លងតាមខ្យល់ (airborne) ហើយសំណូមពរឱ្យអង្គការសុខភាព​ពិភពលោក (WHO) ពិនិត្យអនុសាស្ដ្រមុនៗរបស់ខ្លួនឡើងវិញ។

    គួរឱ្យដឹងដែរថា អង្គការសុខភាពពិភពលោកយល់ថាជំងឺ COVID-19 រាលដាលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ តាមរយៈតំណក់តូចៗចេញពីច្រមុះ ឬមាត់ ដែលត្រូវបានបញ្ចេញមកនៅពេលអ្នកឆ្លងជំងឺនេះបានក្អក កណ្តាស់ ឬនិយាយខ្លាំងៗ។ ប៉ុន្ដែយ៉ាងណានៅក្នុងលិខិតចំហដែលផ្ញើទៅកាន់ WHO ដោយមានអ្នកវិទ្យាសាស្ដ្រប្រមាណ ២៣៩នាក់ បានរួមមតិគ្នានិយាយថា COVID-19 ជាជំងឺឆ្លងតាមខ្យល់។

    អ្នកវិទ្យាសាស្ដ្រទាំងនោះក៏គ្រោងនឹងបោះពុម្ភផ្សាយការរកឃើញរបស់ពួកគេ នៅក្នុងទិនានុប្បវត្តិវិទ្យាសាស្ត្រនៅសប្តាហ៍ក្រោយ ប៉ុន្តែពួកគេចង់ឱ្យ WHO ពិនិត្យឡើងវិញរាល់អនុសាស្ត្ររបស់ខ្លួន ដែលថាជំងឺ COVID-19 មិនអាចឆ្លងតាមខ្យល់។ យ៉ាងណាក៏ដោយ WHO នៅមិនទាន់ឆ្លើយតបមកកាន់រ៉យទ័រ តាមការសុំបញ្ជាក់នោះទេ។ ហើយ WHO ក៏ធញលាប់និយាយដដែលៗដែរថា គ្មាភស្តុតាងដែលជំងឺ COVID-19 ជាជំងឺឆ្លងតាមខ្យល់៕

    អត្ថបទ៖ លីដា
    ប្រភព៖ រ៉យទ័រ

    Share This Post: