បើកឆាកតន្ត្រី GANZBERG ភ្លាម ជីដេវីដ និង ទេព បូព្រឹក្ស បើកម៉ូតូតូចឡើងឡូយ !
- May 12, 2018
នារាត្រីថ្ងៃទី១២ ខែឧសភា នេះ គេសង្កេតឃើញបងប្អូនប្រជាពលរដ្ឋជាច្រើននាំគ្នាសម្រុកទៅកាន់កោះពេជ្រ ចូលរួមទស្សនាការប្រគុំតន្ត្រីដ៏អស្ចារ្យ GANZBERG MEDAL TOUR CONCERT 2018 ដែលរៀបចំឡើងដោយក្រុមហ៊ុនស្រាបៀរ GANZBERG។ គ្រាន់តែវត្តមានកំពូលតារាចម្រៀងដ៏ល្បីឈ្មោះលោក ជីដេវីត និងកញ្ញា ទេព បូព្រឹក្ស បង្ហាញវត្តមាននៅលើឆាកតន្ត្រីភ្លាម បកស្រាយចម្រៀងមួយអស់ដៃ ធ្វើឲ្យបងប្អូនអ្នកចូលរួមទស្សនាសប្បាយរីករាយយ៉ាងខ្លាំង។
គួរបញ្ជាក់ផងដែរថា នៅយប់នេះដែរ លោក Matteo ម្ចាស់បទ PANAMA នឹងច្រៀងផ្ទាល់នៅលើឆាកប្រគុំតន្ត្រី GANZBERG GOLD MEDAL CONCERT ដែលប្រព្រឹត្តិទៅនៅមុខសាលមហោស្រពកោះពេជ្រ ក្នុងនោះក៏មានតារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មហង្សមាស ចូលរួមយ៉ាងច្រើនផងដែរ ដូចជា លោក G-Devith កញ្ញា ទេព បូព្រឹក្ស កញ្ញា ឪក សុគន្ធកញ្ញា កញ្ញា សួស វីហ្សា និង លោក ឆន សុវណ្ណរាជ៕
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង



















