ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គិតមកទល់ពេលនេះមានពលរដ្ឋយ៉ាងហោចណាស់ ៥០នាក់បានស្លាប់ ដោយសារភ្លៀងធ្លាក់ខ្លាំងនៅជប៉ុន៤ថ្ងៃជាប់ៗគ្នា

    BY autoadmin July 7, 2020
    គិតមកទល់ពេលនេះមានពលរដ្ឋយ៉ាងហោចណាស់ ៥០នាក់បានស្លាប់ ដោយសារភ្លៀងធ្លាក់ខ្លាំងនៅជប៉ុន៤ថ្ងៃជាប់ៗគ្នា

    គិតមកទល់ពេលនេះភ្លៀងធ្លាក់នៅតំបន់ Kyushu ប្រទេសជប៉ុន បានបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ៥០នាក់ស្លាប់ ដោយសារតែទឹកជំនន់ និងការបាក់ដី ខណៈរដ្ឋាភិបាលបានចេញសេចក្ដីព្រមានកម្រិតខ្ពស់ នៅពេលដែលទន្លេ Chikugo នៅក្នុងខេត្ត Oita បានជន់ហូរហៀ។ នៅក្នុងខេត្ត Kumamoto មានមនុស្សចំនួន ៤៩នាក់បានស្លាប់ និងមនុស្ស ១១នាក់ទៀតកំពុងបាត់ខ្លួន ហើយក៏មានស្ត្រីម្នាក់នៅខេត្ត Fukuoka ត្រូវបានគេអះអាងថា បានស្លាប់ផងដែរ។

    មានលោកយាយអាយុ ៨៧ឆ្នាំម្នាក់ នៅទីក្រុង Omuta ខេត្ត Fukuoka ត្រូវបានគេរកឃើញនៅឯផ្ទះដែលលិចទឹករបស់គាត់កាលពីយប់ថ្ងៃច័ន្ទ ហើយត្រូវបានគេបញ្ជាក់ថាបានស្លាប់នៅឯមន្ទីរពេទ្យ។ នៅក្រុង Omuta មានមនុស្សប្រហែល ២០០នាក់ ត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលជម្លៀសចំនួន ២ គិតត្រឹមព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីទឹកជំនន់បានកើនឡើងនៅតំបន់នោះ។ រដ្ឋាភិបាលតំបន់បានស្នើដល់រដ្ឋាភិបាលកណ្តាល ដើម្បីបញ្ជូនកងកម្លាំងបន្ថែមសម្រាប់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនេះ។

    ទន្ទឹមនឹងនេះទីភ្នាក់ងារឧតុនិយមបានចេញសេចក្តីប្រកាសអាសន្នកម្រិតខ្ពស់បំផុតរបស់ខ្លួន សម្រាប់តំបន់មួយចំនួននៃខេត្ត Fukuoka, Nagasaki និង Saga កាលពីថ្ងៃច័ន្ទ ដោយជំរុញឱ្យប្រជាជនចាត់វិធានការដែលអាចធ្វើបានទាំងអស់ដើម្បីការពារអាយុជីវិតរបស់ពួកគេ។ ចំណែកប្រជាជនជាង ១.២២ លាននាក់ នៅ Kyushu ក៏ត្រូវបានគេស្នើសុំឱ្យជម្លៀសចេញផងដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Japan Times

    Share This Post: