៥បទរបស់ ឱក សុគន្ធកញ្ញា រាំសប្បាយមិនចាញ់បទ PANAMA នោះទេ
- May 13, 2018
នារាត្រីថ្ងៃ១២ ខែឧសភា ឆ្នាំ២០១៨នេះ បងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើនកុះករបាននាំគ្នាសម្រុកមកកោះពេជ្រ ដើម្បីមកទស្សនាព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏ធំអស្ចារ្យ GANZBERG GOLD MEDAL CONCERT 2018 ដែលបានរៀបចំឡើង ដោយក្រុមហ៊ុនស្រាបៀរ GANZBERG ដើម្បីអបអរសាទរឈ្នះមេដាយមាសលំដាប់ថ្នាក់ពិភពលោកឆ្នាំ២០១៨ ពីស្ថាប័នកំពូល MONDE SELECTION។ ការប្រគុំតន្ត្រីដ៏អស្ចារ្យនេះមានការចូលរួមយ៉ាងច្រើនពីសំណាក់តារាចម្រៀងប្រុសស្រីល្បីឈ្មោះប្រចាំផលិតកម្មរស្មីហង្សមាស ហើយវត្តមានរបស់កញ្ញា ឱក សុគន្ធកញ្ញា នារាត្រីនេះបានឡើងបកស្រាយចម្រៀងចំនួន៥បទជាប់គ្នាមានទាំងចង្វាក់រ៉ូមែនទិក និងចង្វាក់ញាក់កន្ត្រាក់អារម្មណ៍ ធ្វើឲ្យអ្នកចូលរួមទស្សនារាំលេងយ៉ាងសប្បាយរីករាយ មិនចាញ់បទចម្រៀងដ៏ល្បី PANAMA នោះទេ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនស្រាបៀរ GANZBERG បានឈ្នះមេដាយមាសលំដាប់ថ្នាក់ពិភពលោកចំនួន២ឆ្នាំជាប់គ្នា ពីស្ថាប័នកំពូល MONDE SELECTION ហើយដើម្បីអបអរចំពោះការឈ្នះមេដាយមាសនេះផងដែរ ក្រុមហ៊ុនក៏បានរៀបចំព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏ធំអស្ចារ្យ ជាមួយវត្តមានតារាល្បីៗនៅក្នុងស្រុក និងតារាចម្រៀងលំដាប់ថ្នាក់ពិភពលោកគឺលោក Matteo ម្ចាស់បទ PANAMA៕
- Share This Post:











