ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រទេសថៃចាប់ផ្ដើមបើកទ្វារទទួលភ្ញៀវអន្តរជាតិ ដែលស្វែងរកសេវាពេទ្យចាប់ពីចុងខែកក្កដានេះទៅ

    BY autoadmin July 7, 2020
    ប្រទេសថៃចាប់ផ្ដើមបើកទ្វារទទួលភ្ញៀវអន្តរជាតិ ដែលស្វែងរកសេវាពេទ្យចាប់ពីចុងខែកក្កដានេះទៅ

    នៅចុងខែកក្កដានេះថៃនឹងបើកទ្វារទទួលភ្ញៀវអន្តរជាតិ ដែលមកទទួលការវះកាត់នៅក្នុងប្រទេសរបស់ខ្លួន ហើយភាគច្រើនពួកគេគឺជាអ្នកស្វែងរកការវះកាត់ កែសម្ផស្ស និងបញ្ហាអសម្ថភាពមានកូន។ ដូច្នេះមានន័យថាអ្នកទេសចររហូតដល់ទៅ ១,៧០០នាក់ ដែលបានដាក់ពាក្យរួច នឹងត្រូវបានអនុញ្ញាតឱ្យចូលមកព្យាបាលក្នុងប្រទេសថៃ នៅក្រោមលក្ខខណ្ឌតឹងរ៉ឹង ប៉ុន្តែនឹងមានសេរីភាពក្នុងការធ្វើដំណើរកម្សាន្តក្នុងប្រទេសនេះ នៅពេលដែលពួកគេបានបញ្ចប់រយៈពេលធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ហើយរយៈពេលនេះក៏អាចនឹងស្របគ្នាជាមួយនឹងការព្យាបាលវេជ្ជសាស្ត្ររបស់ពួកគេ។

    ភ្ញៀវទេសចរដែលមានសិទ្ធិគឺទាល់តែអ្នកដែលចូលមកកាន់ប្រទេសថៃតាមផ្លូវអាកាស និងមានលិខិតបញ្ជាក់ពីស្ថានទូតថៃប៉ុណ្ណោះ ហើយគោលនយោបាយនេះគឺដើម្បីបំពេញគ្រោងការទទួលតែភ្ញៀវអ្នកមានរបស់ថៃ ដើម្បីបន្ធូរបន្ទុកការខាតបង់ក្នុងវិស័យទេសចរណ៍ដោយសារជំងឺ COVID-19 ។ យ៉ាងហោចណាស់មានមន្ទីរពេទ្យឯកជនចំនួន ៦២ នឹងត្រូវចូលរួមក្នុងកម្មវិធីនេះ។ បន្ទាប់ពីផុតការព្យាបាល ឬដាក់ដាច់ដោយឡែក ១៤ថ្ងៃ អ្នកទេសចរទាំងនោះអាចដើរលេងកម្សាន្តនៅប្រទេសថៃ ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០តទៅ។

    អ្នកទេសចរទាំងនោះនឹងត្រូវឆ្លងកាត់ការធ្វើតេស្តរកជំងឺ COVID-19 មុនពេលចាកចេញពីប្រទេសកំណើតរបស់ពួកគេ ហើយពេលមកដល់ប្រទេសថៃក៏ត្រូវតេស្ដម្ដងទៀត និងលើកទី ៣ មុនពេលពួកគេធ្វើដំណើរត្រឡប់ទៅប្រទេសកំណើតវិញ។ អ្នកដែលធ្វើតេស្តវិជ្ជមានសម្រាប់ជំងឺ COVID-19 នឹងត្រូវបានព្យាបាលនៅតាមតំបន់ដែលរៀបចំ ជាពិសេសនៅមន្ទីរពេទ្យឯកជន ហើយនឹងត្រូវចេញលុយថ្លៃពេទ្យដោយខ្លួនឯង៕

    អត្ថបទ៖ លីដា
    ប្រភព៖ The Thaiger

    Share This Post: