BREAKING NEWS! លទ្ធផលតេស្ដរបស់ប្រធានាធិបតីប្រេស៊ីល Jair Bolsonaro បានចេញមកហើយ គឺគាត់ពិតជាបានឆ្លងជំងឺកូវីដ១៩ ពិតមែន
ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro បានតេស្តវិជ្ជមានជាមួយជំងឺ COVID-19 បន្ទាប់ពីបានធ្វើតេស្ដពីមុនៗមកចំនួន ៣ដង ប៉ុន្តែអវិជ្ជមាន។ មេដឹកនាំប្រេស៊ីលរូបនេះត្រូវបានគេធ្វើតេស្ដរកជំងឺ COVID-19 កាលពីថ្ងៃចន្ទ ដែលជាការធ្វើតេស្ដលើកទី៤ ដើម្បីរកមើលជំងឺ COVID-19 នៅពេលដែលគាត់បានចេញរោគសញ្ញាមិនស្រួល។ នៅយប់ថ្ងៃអង្គារនេះផ្ទាល់ គឺជាពេលវេលាដែលលទ្ធផលធ្វើតេស្ដត្រូវបង្ហាញ ហើយទីបំផុតគាត់បានឆ្លងជំងឺ COVID-19 ពិតមែន។

ម្សិលមិញគាត់ក៏បានថតកាំរស្មី X ដើម្បីមើលសួតរបស់គាត់ដែរ ប៉ុន្តែសួតរបស់គាត់នៅល្អទេ។ ស្របពេលដែលមិនទាន់ដឹងថាខ្លួនឆ្លងជំងឺ COVID-19 លោក Jair Bolsonaro បាននិយាយទៅកាន់អ្នកគាំទ្ររបស់គាត់ពីចម្ងាយថា៖«ខ្ញុំបានត្រលប់មកពីមន្ទីរពេទ្យ ឥឡូវនេះខ្ញុំបានធ្វើការពិនិត្យសួត សួតរបស់ខ្ញុំគឺល្អ យល់ទេ? ខ្ញុំបានតេស្ដរក COVID-19 យូរហើយ ប៉ុន្តែអ្វីគ្រប់យ៉ាងគឺនៅល្អ»។
គួរឱ្យដឹងដែរថា ប្រធានាធិបតីប្រេស៊ីលរូបនេះបានប្រឆាំងជាមួយបទបញ្ជានៃការរក្សាគម្លាត និងការពាក់ម៉ាស់ របស់តុលាការកំពូលតាំងពីដើមមក។ ជាពិសេសនៅពេលដែលគាត់ចូលរួមការតវ៉ា ដើម្បីប្រឆាំងការរក្សាគម្លាត បិទទ្វារប្រទេស និងការពាក់ម៉ាស់ គឺគាត់មិនដែលពាក់ម៉ាស់ម្ដងណានោះទេ។ គាត់បារម្ភពីការធ្លាក់ចុះនៃសេដ្ឋកិច្ចជាងសុខភាពនៅក្នុងប្រទេស ហើយធ្លាប់បាននិយាយថា COVID-19 គ្រាន់តែជាជំងឺផ្ដាសាយ ប៉ុន្តែទីបំផុតគាត់ឆ្លងជំងឺនេះខ្លួនឯង៕



អត្ថបទ៖ លីដា
ប្រភព៖ Business Insider