ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វីដេអូស្តែងៗ រថយន្តក្រុងមួយគ្រឿងជ្រុលចង្កូតធ្លាក់ចូលប្រលាយទឹក បណ្តាលឲ្យអ្នកដំណើរ២១នាក់ស្លាប់ និង១៥នាក់រងរបួស

    BY autoadmin July 9, 2020
    វីដេអូស្តែងៗ រថយន្តក្រុងមួយគ្រឿងជ្រុលចង្កូតធ្លាក់ចូលប្រលាយទឹក បណ្តាលឲ្យអ្នកដំណើរ២១នាក់ស្លាប់ និង១៥នាក់រងរបួស

    ចិន៖ យ៉ាងហោចណាស់មានមនុស្សចំនួន២១នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍រថយន្តក្រុងបើកជ្រុលចង្កូតរហូតត្រូវធ្លាក់ចូលទៅប្រលាយទឹកមួយកន្លែងនៅក្នុងខេត្ត Guizhou ភាគខាងត្បូងនៃប្រទេសចិន ។ បើយោងតាមសារព័ត៌មាន shanghaiist បានរាយការណ៍ថា ក្រៅតែមានអ្នកស្លាប់នៅនឹងកន្លែងកើតហេតុ មានអ្នកដំណើរចំនួន ១៥ នាក់ផ្សេងទៀតបានរងនូវរបួសធ្ងន់និងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ។ ប្រភពខាងលើបានបន្តថា អ្នកដំណើរមួយចំនួននៅក្នុងរថយន្តក្រុងនោះគឺជាក្រុមសិស្សសាលាដែលទើបត្រលប់មកពីធ្វើការប្រលងថ្នាក់ជាតិដើម្បីចូលរៀនសាកលវិទ្យាល័យរដ្ឋចិនកាលពីពេលព្រឹក ហើយក្នុងចំណោមជនរងគ្រោះទាំងអស់នោះមានសិស្សសាលាចំនួន ១ នាក់បានស្លាប់ និង ៣ ផ្សេងទៀតរងរបួសធ្ងន់។

    បើតាមការបញ្ជាក់របស់អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា គេបានប្រើប្រាស់ក្រុមអ្នកជួយសង្គ្រោះចំនួន ១០០ នាក់ ដើម្បីធ្វើអន្តរាគមន៍ជួយសង្គ្រោះជនរងគ្រោះ ហើយចំពោះទំហំនៃការខូចវិញគឺរថយន្តត្រូវរងនូវការខូចខាតនៅផ្នែកខាងមុខ ហើយរនាំងនៅលើដងផ្លូវមួយចំនួនក៏ត្រូវខូចខាតដែរ ព្រោះរថយន្តក្រុងបានបើកបុកពេញមួយទំហឹងមុននឹងធ្លាក់ចូលទៅក្នុងទឹក៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ shanghaiist

    Share This Post: