GANZBERG យកមេដាយមាសលំដាប់ថ្នាក់ពិភពលោក ដែលឈ្នះ ២ឆ្នាំជាប់គ្នា ពីស្ថាប័នកំពូល MONDE SELECTION មកដាក់បង្ហាញក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រីរបស់ខ្លួន
- May 14, 2018
ក្រុមហ៊ុនស្រាបៀរ GANZBERG បានយកមេដាយមាសលំដាប់ថ្នាក់ពិភពលោកចំនួន២ មេដាយមាសដែលខ្លួនបានឈ្នះ ពីស្ថាប័នកំពូល MONDE SELECTION មកដាក់បង្ហាញជូនសាធារណៈជន នៅក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រី GANZBERG GOLD MEDAL CONCERT កាលពីយប់ថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅដោយមានការចូលរួមពីសំណាក់តារាចម្រៀងល្បីៗប្រចាំផលិតកម្មហង្សមាស និង កំពូលតារាចម្រៀងលំដាប់ថ្នាក់ពិភពលោក គឺលោក Matteo ម្ចាស់បទ PANAMA បង្កអោយមានបរិយាកាសសប្បាយរីករាយយ៉ាងខ្លាំង។
នៅក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏ធំសម្បើមនេះគេសង្កេតឃើញថាមានទស្សនិករាប់ម៉ឺននាក់បានចូលរួមទស្សនាយ៉ាងច្រើនកុះករ មិនចាញ់ព្រឹត្តិការណ៍ប្រគុំតន្ត្រី GANZBERG UBER COUNTDOWN FESTIVAL ប៉ុន្មាននោះទេ។ ភាពសប្បាយរីករាយដោយមានវត្តមានតារាចម្រៀងលំដាប់ថ្នាក់ពិភពលោក Matteo ម្ចាស់បទ PANAMA បានធ្វើអោយដក់ជាប់ក្នុងអារម្មណ៍របស់ទស្សនិកជនយ៉ាងខ្លាំង ដោយពួកគាត់នៅឈរចាំមើលព្រឹត្តិការណ៍ប្រគុំតន្ត្រីនេះ តាំងពីដើមរហូតដល់ចប់កម្មវិធីតែម្តង។ គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយឡើយដែលក្រុមហ៊ុនស្រាបៀរ GANZBERG បាននាំយកតារាចម្រៀងលំដាប់ថ្នាក់ពិភពលោក មកច្រៀងនៅលើឆាកប្រគុំតន្ត្រីរបស់ខ្លួននោះឡើយ ដោយគេធ្លាប់បានជួបម្ចាស់បទ Watch Me គឺលោក Silento និង តារាចម្រៀងថៃកូនកាត់អាល្លឺម៉ង់ គឺកញ្ញា jannine weigel ជាដើម៕
- Share This Post:











