ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អភិបាលក្រុងសេអ៊ូលលោក​ Park Won-soon ត្រូវបានគេរកឃើញស្លាប់បាត់បង់ជីវិត ដោយមិនដឹងមូលហេតុ

    BY autoadmin July 10, 2020
    អភិបាលក្រុងសេអ៊ូលលោក​ Park Won-soon ត្រូវបានគេរកឃើញស្លាប់បាត់បង់ជីវិត ដោយមិនដឹងមូលហេតុ

    ប៉ូលីសកូរ៉េខាងត្បូងបានឱ្យដឹងថា អភិបាលក្រុងសេអ៊ូលលោក​ Park Won-soon ត្រូវបានគេរកឃើញថាបានស្លាប់។ ប៉ូលីសបាននិយាយថា លោកអភិបាលក្រុងមិនបានបង្ហាញខ្លួននៅក្នុងសាលាក្រុងទីក្រុងសេអ៊ូលទេកាលពីថ្ងៃព្រហស្បតិ៍ ដោយបាននិយាយថាគាត់មិនស្រួលខ្លួនទេ។ ប៉ុន្តែក្រោយមកគេបានដឹងច្បាស់ថា គាត់បានចាកចេញពីផ្ទះរបស់គាត់តាំងពីពេលព្រឹកថ្ងៃដដែលមកម៉្លេះ។ ប៉ូលីសនិយាយថា កូនស្រីរបស់គាត់បានប្រាប់ប៉ូលីសនៅពេលរសៀលម្សិលមិញថា នាងមិនអាចទាក់ទងលោកអភិបាលបានទេ ខណៈដែលទូរស័ព្ទរបស់គាត់ត្រូវបានបិទ។

    មន្ដ្រីប៉ូលីសនិងអ្នកពន្លត់អគ្គិភ័យ បានចាប់ផ្តើមស្វែងរកលោក Park Won-soon ហើយបានរកឃើញសាកសពរបស់គាត់ នៅក្នុងតំបន់ព្រៃមួយភ្លាមៗ បន្ទាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃព្រហស្បតិ៍។ ប៉ូលីសកំពុងតែសម្លឹងមើលជុំវិញការស្លាប់របស់គាត់ ហើយនិយាយថាពួកគេមិនបានរកឃើញអ្វីដែលអាចជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋនោះទេ។ បណ្តាញសារព័ត៌មានកូរ៉េខាងត្បូងរាយការណ៍ថា ស្ត្រីម្នាក់ដែលធ្លាប់ធ្វើការជាលេខាធិការរបស់លោក Park Won-soon បានដាក់ពាក្យបណ្តឹងពីការយាយីផ្លូវភេទប្រឆាំងនឹងគាត់។ ប៉ូលីសបាននិយាយថា ពួកគេបានទទួលពាក្យបណ្តឹងកាលពីថ្ងៃពុធ ប៉ុន្តែបានបដិសេធមិននិយាយលម្អិតទេ ដោយនិយាយថាការស៊ើបអង្កេតកំពុងដំណើរការនៅឡើយ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Bloomberg

    Share This Post: