ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃក្លាយជាប្រទេសនៅអាស៊ីអាគ្នេយ៍ដំបូងគេ ដែលអនុញ្ញាឱ្យមានអាពាហ៍ពិពាហ៍សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា

    BY autoadmin July 11, 2020
    ថៃក្លាយជាប្រទេសនៅអាស៊ីអាគ្នេយ៍ដំបូងគេ ដែលអនុញ្ញាឱ្យមានអាពាហ៍ពិពាហ៍សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា

    ប្រទេសថៃនឹងក្លាយជាប្រទេសអាស៊ីអាគ្នេយ៍ដំបូងគេ ដែលអនុញ្ញាឱ្យមានអាពាហ៍ពិពាហ៍សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា បន្ទាប់ពីរដ្ឋាភិបាលបានអនុម័តសេចក្តីព្រាងច្បាប់មួយ ដែលឥឡូវនេះនឹងបញ្ជូនទៅសភាដើម្បីអនុម័តឱ្យក្លាយជាច្បាប់ពេញលេញ។ អ្នកនាំពាក្យរដ្ឋាភិបាលលោក Rachada Dhnadirek បាននិយាយថា៖ «នេះគឺជាជំហានសំខាន់សម្រាប់ប្រទេសថៃ ក្នុងការបង្កើតសមភាពសម្រាប់មនុស្សគ្រប់រូប និងធានាសិទ្ធិសម្រាប់គូស្វាមីភរិយាភេទដូចគ្នាដើម្បីចាប់ផ្តើមបង្កើតគ្រួសារ»។

    សេចក្តីព្រាងច្បាប់នេះនឹងអនុញ្ញាតឱ្យអ្នកស្រឡាញ់ភេទដូចគ្នា ទទួលយកកូនមកចិញ្ចឹម គ្រប់គ្រងទ្រព្យសម្បត្តិ និងបំណុលរួមគ្នា និងទទួលមរតកពីដៃគូរបស់ពួកគេ។ សេចក្តីព្រាងច្បាប់ក្នុងទំរង់បច្ចុប្បន្ននៅតែមិនទាន់ផ្តល់ឱ្យគូស្វាមីភរិយាទទួលបានប្រាក់សោធននិវត្តន៍របស់រដ្ឋាភិបាលរៀងៗខ្លួនទេ ប៉ុន្តែច្បាប់នេះអាចត្រូវបានអនុញ្ញាតិឱ្យមានឡើង បន្ទាប់ពីមានការធ្វើវិសោធនកម្មមួយចំនួននៅដំណាក់កាលក្រោយៗ។

    ទោះបីជាប្រទេសថៃមើលទៅដូចជាបើកទូលាយសម្រាប់សហគមន៍ LGBT ក៏ដោយ ក៏ច្បាប់របស់ប្រទេសនេះមានលក្ខណៈចម្រុះនៅក្នុងនោះ។ ការរើសអើងដោយផ្អែកលើនិន្នាការភេទ និងយេនឌ័រគឺខុសច្បាប់ ប៉ុន្តែអ្នកខ្លះនៅក្នុងសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នានិយាយថា ពួកគេមានបញ្ហាក្នុងការស្វែងរកការងារធ្វើនៅខាងក្រៅឧស្សាហកម្មទេសចរណ៍ ប្រព័ន្ធផ្សព្វផ្សាយ និងឧស្សាហកម្មកម្សាន្ត។ បច្ចុប្បន្នគូស្វាមីភរិយាភេទដូចគ្នាមិនមានសិទ្ធិស្របច្បាប់ទេ។

    លោក Rachada Dhnadirek អគ្គនាយករងនៃនាយកដ្ឋានការពារសិទ្ធិនិងសេរីភាព ដែលបានធ្វើការលើច្បាប់នេះចាប់តាំងពីបានបង្កើតឡើងក្នុងឆ្នាំ២០១២ បានមានប្រសាសន៍ថា៖«នៅពេលវាទៅដល់សភាយើងអាចប្រាកដ ១០០% ថាច្បាប់នេះនឹងក្លាយជាច្បាប់ពេញលេញ»។ ប្រសិនបើត្រូវបានអនុម័តពីសភា ប្រទេសថៃនឹងក្លាយជាប្រទេសទី២នៅអាស៊ី បន្ទាប់ពីកោះតៃវ៉ាន់ដែលបានអនុញ្ញាឱ្យអាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នាកាលពីឆ្នាំ ២០១៩៕

    អត្ថបទ៖ លីដា
    ប្រភព៖ Bloomberg

    Share This Post: