ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅប្រទេសនេប៉ាល់ បានបណ្ដាលឱ្យមនុស្សជាង ២០នាក់ស្លាប់ និងរាប់សិបនាក់បាត់ខ្លួន

    BY autoadmin July 11, 2020
    ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅប្រទេសនេប៉ាល់ បានបណ្ដាលឱ្យមនុស្សជាង ២០នាក់ស្លាប់ និងរាប់សិបនាក់បាត់ខ្លួន

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ​​​នៅថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២០​ បានរាយការណ៍ថា ភ្លៀងធ្លាក់ខ្លាំងបានបង្កជាទឹកជំនន់ និងការបាក់ដីនៅភាគខាងលិចប្រទេសនេប៉ាល់ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៣នាក់ និងធ្វើឱ្យមនុស្សរាប់ពាន់នាក់ត្រូវផ្លាស់ទីលំនៅ។ អភិបាលស្រុកលោក Gyan Nath Dhakal បាននិយាយថា មានមនុស្ស ៩នាក់ ត្រូវបានស្លាប់ និងជាង ៣០នាក់ កំពុងបាត់ខ្លួននៅក្នុងសង្កាត់ Myagdi ចម្ងាយ ២០០ គីឡូម៉ែត្រភាគពាយព្យនៃរដ្ឋធានី Kathmandu ដែលផ្ទះជាច្រើនត្រូវបានបំផ្លាញកាលពីថ្ងៃសុក្រ។ លោក Dhakal បាននិយាយថា ចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថានឹងកើនឡើង ខណៈអ្នកជួយសង្គ្រោះទើបតែទៅដល់ទីតាំងដាច់ស្រយាលនោះ ដើម្បីស្វែងរកជនរងគ្រោះ។

    មន្ត្រីរដ្ឋាភិបាលនៅក្នុងទីក្រុងទេសចរណ៍ Pokhara បាននិយាយថា នៅក្នុងស្រុក Kaski ដែលនៅជិតខាង មានមនុស្ស ៧ នាក់ត្រូវបានស្លាប់ និងនៅសង្កាត់ Jajarkot មានមនុស្ស ៧នាក់ស្លាប់ដូចគ្នា។ មន្ត្រីប៉ូលីសជាន់ខ្ពស់លោក Kishore Shrestha បានមានប្រសាសន៍ថា៖«យើងកំពុងស្វែងរកមនុស្ស ៨នាក់ ដែលកំពុងបាត់ខ្លួននៅឡើយ»។ ប៉ូលីសបាននិយាយថា នៅតំបន់ទំនាបភាគខាងត្បូងគឺទន្លេ Koshi ដែលជាប់នឹងប្រទេសឥណ្ឌា ពេលនេះក៏កំពុងមានទឹកហូរក្នុងកម្រិតគ្រោះថ្នាក់ខ្លាំងណាស់ដែរ។ ជម្រាបដែរថា ការបាក់ដីនិងទឹកជំនន់គឺមានជាធម្មតានៅនេប៉ាល់ ឱ្យតែដល់អំឡុងខែមិថុនា-ខែកញ្ញា៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: