អ្នកជំនាញកំពុងព្រួយបារម្ភយ៉ាងខ្លាំង នៅពេលដែលទីក្រុងតូក្យូកាន់តែកើនឡើងនូវករណីនៃជំងឺកូវីដ១៩
ចាប់តាំងពីចូលដល់ខែកក្កដានេះមក ទីក្រុងតូក្យូមានការកើនឡើងនូវករណីជំងឺ COVID-19 ថ្មីៗជាច្រើន ដែលធ្វើឱ្យអ្នកជំនាញធ្វើការឱ្យរដ្ឋាភិបាននៅទីនោះ ត្រូវបង្កើនកម្រិតនៃការព្រួយបារម្ភដល់កម្រិតខ្ពស់បំផុត។ អ្នកជំនាញបានបង្កើនកម្រិតព្រួលបារម្ភពីទី៣ ទៅទី៤ ដែលកម្រិតទី៤ គឺជាកម្រិតខ្ពស់បំផុត។ ពោលគឺចាប់តាំងពីចូលដល់ខែកក្កដា លើកលែងតែថ្ងៃទី០៨ ចំនួនករណីប្រចាំថ្ងៃថ្មីដែលត្រូវបានរាយការណ៍នៅទីក្រុងតូក្យូបានឡើងដល់ ១០០ករណី ហើយក៏មានករណីជាង ២០០ ត្រូវបានគេរាយការណ៍រយៈពេល ៤ ថ្ងៃជាប់ៗគ្នា ពីថ្ងៃទី០៩ រហូតដល់ថ្ងៃទី១២ ខែកក្កដា។

ចាប់ពីថ្ងៃទី០៨ ខែកក្កដា ដល់ថ្ងៃទី១៤ ខែកក្កដា អត្រាជាមធ្យមប្រចាំសប្តាហ៍នៃករណីជំងឺ COVID-19 ថ្មីៗក្នុងមួយថ្ងៃ បានកើនឡើងដល់ ១៧៣.៧ ដែលមានន័យថា ចំនួនករណីក្នុងកំឡុងពេលនោះបានកើនឡើងជិតទ្វេដងធៀបនឹងសប្តាហ៍មុន។ ដូច្នេះនៅល្ងាចថ្ងៃពុធនេះ រដ្ឋាភិបាលទីក្រុងនឹងស្តាប់ទស្សនៈរបស់អ្នកជំនាញទាក់ទងនឹងស្ថានភាព និងទាក់ទងនឹងលទ្ធភាពនៃធនធានវេជ្ជសាស្ត្រ។ អភិបាលខេត្តអ្នកស្រី Koike Yuriko នឹងធ្វើសន្និសីទសារព័ត៌មាននៅពេលល្ងាចនេះ។ អ្នកស្រីនឹងអំពាវនាវដល់ប្រជាជនឱ្យមានការប្រុងប្រយ័ត្នបន្ថែមទៀត ហើយកាលពីព្រឹកថ្ងៃពុធនេះផ្ទាល់ អ្នកស្រីក៏បាននិយាយថា ឥឡូវនេះទីក្រុងកំពុងមានការរាលដាលខ្លាំង ហើយស្ថានភាពគឺអាក្រក់ណាស់៕



អត្ថបទ៖ លីដា
ប្រភព៖ NHK