ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក Jair Bolsonaro បានតេស្ដរកជំងឺកូវីដ១៩ ម្ដងទៀត ហើយលទ្ធផលនៅតែវិជ្ជមាន

    BY autoadmin July 16, 2020
    លោក Jair Bolsonaro បានតេស្ដរកជំងឺកូវីដ១៩ ម្ដងទៀត ហើយលទ្ធផលនៅតែវិជ្ជមាន

    ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro បានប្រកាសនៅថ្ងៃពុធនេះថា លោកនៅតែមានភាពវិជ្ជមានជាមួយជំងឺ COVID-19 បន្ទាប់ពីឆ្លងកាត់ការធ្វើតេស្តថ្មីមួយទៀត។ មេដឹកនាំស្តាំនិយមរូបនេះបាននិយាយនៅក្នុងកម្មវិធីផ្សាយផ្ទាល់តាមហ្វេសប៊ុកពីសួនច្បាររបស់គាត់ថា៖«ខ្ញុំមិនអីទេ អរគុណព្រះជាម្ចាស់។ ព្រឹកម្សិលមិញ ខ្ញុំធ្វើតេស្ដម្ដងទៀត ហើយល្ងាចឡើងលទ្ធផលបញ្ជាក់ថាខ្ញុំនៅតែវិជ្ជមានជាមួយវីរុសកូរ៉ូណា»។ លោក Bolsonaro បាននិយាយថា គាត់មិនមានរោគសញ្ញាអ្វីទេ ហើយការប្រើប្រាស់ថ្នាំ hydroxychloroquine ដែលជាប្រឆាំងនឹងជំងឺគ្រុនចាញ់ ដែលគាត់បាននិយាយថាបានប្រើថ្នាំនេះ គឺវាមានប្រសិទ្ធភាពសម្រាប់គាត់។ ប៉ុន្តែយ៉ាងណាលោក Bolsonaro មិនណែនាំឱ្យប្រើប្រាស់ថ្នាំនេះតាមគាត់នោះទេ។

    ការិយាល័យសារព័ត៌មានប្រធានាធិបតីបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ខ្លីមួយថា លោក Jair Bolsonaro ដែលមានអាយុ ៦៥ឆ្នាំ ស្ថិតក្នុងក្រុមដែលមានហានិភ័យខ្ពស់ នឹងស្ថិតនៅដាច់ឆ្ងាយពីគេនៅឯគេហដ្ឋានសម្រាប់ប្រធានាធិបតី Alvorada Palace ជាកន្លែងដែលលោកនឹងបន្តធ្វើការពីចម្ងាយតាមរយៈវីដេអូ។ គួរឱ្យដឹងដែរថាប្រធានាធិបតីរូបនេះត្រូវបានគេរកឃើញវិជ្ជមានជាមួយជំងឺកាលពីសប្ដាហ៍មុន ហើយលោកបាននិយាយប្រាប់ CNN ថា លោកមិនចេះនៅផ្ទះដាច់ដោយឡែកបែបនេះនោះទេ លោកកំពុងរង់ចាំយ៉ាងអន្ទះអន្ទែងដើម្បីបានចេញពីផ្ទះវិញ។ លោកក៏នឹងបន្ដការប្រើប្រាស់ថ្នាំ hydroxychloroquine ទោះបីជាថ្នាំនេះគ្មានការអះអាងថា អាចប្រើក្នុងការព្យាបាលជំងឺ COVID-19 ក៏ដោយ៕

    អត្ថបទ៖ លីដា
    ប្រភព៖ បាងកកប៉ុស្ដិ៍

    Share This Post: