ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តុលាការកំពូលអាមេរិកសម្រេចប្រហារជិវីតអ្នកទោសអំពើឃាតកម្មម្នាក់ជាលើកដំបូងបំផុត ក្នុងរយៈពេល ១៧ឆ្នាំ

    BY autoadmin July 16, 2020
    តុលាការកំពូលអាមេរិកសម្រេចប្រហារជិវីតអ្នកទោសអំពើឃាតកម្មម្នាក់ជាលើកដំបូងបំផុត ក្នុងរយៈពេល ១៧ឆ្នាំ

    ជនល្មើស Daniel Lewis Lee ត្រូវបានតុលាការអាមេរិកកាត់ទោសប្រហារជីវិតកាលពីព្រឹកថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងការប្រហារជីវិតសហព័ន្ធលើកដំបូងបំផុតក្នុងរយៈពេល ១៧ឆ្នាំ បន្ទាប់ពីតុលាការកំពូលបានចេញសេចក្តីសម្រេចមួយទាំងយប់ថាអាចប្រហារជីវិតបាន។ ជនល្មើស Daniel Lewis Lee ត្រូវបានអ្នកប្រកាសថាទទួលមរណភាពនៅម៉ោង ៨ និង ០៧ នាទីព្រឹក (ET) នៅទីក្រុង Terre Haute រដ្ឋ Indiana ។ ពាក្យចុងក្រោយរបស់គាត់គឺបាននិយាយថា៖«ខ្ញុំមិនបានធ្វើវាទេ។ ខ្ញុំបានធ្វើឱ្យមានកំហុសជាច្រើននៅក្នុងជីវិតរបស់ខ្ញុំ ប៉ុន្តែខ្ញុំមិនមែនជាឃាតករទេ។ អ្នកកំពុងសម្លាប់មនុស្សគ្មានកំហុសហើយ» នេះបើយោងតាមការចុះផ្សាយរបស់ CNN

    តុលាការកំពូលអាមេរិកបានត្រួសត្រាយផ្លូវសម្រាប់ការបន្តការកាត់ទោសប្រហារជីវិតលោក Daniel Lewis Lee តាមដីកាដែលមិនបានចុះហត្ថលេខាកាលពីម៉ោង ២ រលងអធ្រាត្រចូលដល់ថ្ងៃអង្គារ ទី១៤ ខែសីហា ឆ្នាំ២០២០។ តុលាការកំពូលបានលុបចោលបទបញ្ជារបស់តុលាការជាន់ទាបមួយ ដែលបានរារាំងការប្រតិបត្តិប្រហារជីវិតលើលោក Daniel Lewis Lee ជាបណ្តោះអាសន្ននៅក្នុងការបោះឆ្នោតសំឡេង ៥ ទល់ ៤ ។ គួរឱ្យដឹងដែរថា លោក Daniel Lewis Lee ត្រូវបានគេចោទប្រកាន់ពីបទធ្វើទារុណ្ឌកម្ម និងឃាតកម្មសម្លាប់គ្រួសារមួយមានគ្នា ៣នាក់ ដោយមានម្ដាយ ឪពុក និងកូនស្រីម្នាក់ កាលពីឆ្នាំ១៩៩៩ នៅក្នុងរដ្ឋ Arkansas ។

    យ៉ាងណាក៏ដោយការប្រហារជីវិតនេះកំពុងរងការរិះគន់យ៉ាងខ្លាំង ដោយពួកគេនិយាយថា តុលាការកំពូលមិនគួរឆ្លៀតឱកាសក្នុងអំឡុងពេលមានការរាតត្បាតពីជំងឺ COVID-19 ដើម្បីចេញច្បាប់ប្រហារជីវិតបែបនេះទេ ខណៈដែលការពិតទៅគ្រួសារជនរងគ្រោះក៏ប្រឆាំងចំពោះច្បាប់ប្រហារជីវិតនេះដែរ។ បណ្តឹងឧទ្ធរណ៍សម្រាប់ការពន្យារពេលប្រហារជីវិតក៏ត្រូវបានធ្វើឡើង ប៉ុន្តែត្រូវតុលាការកំពូលជំទាស់ ហើយជនល្មើស Daniel Lewis Lee ត្រូវបានប្រហារជីវិតទាំងកណ្ដាលយប់ គ្មានការចូលរួមស្ដាប់សេចក្ដីសម្រេចរបស់គ្រួសារជនរងគ្រោះនោះទេ៕

    អត្ថបទ៖ លីដា
    ប្រភព៖ CNN

    Share This Post: