កីឡា

ក្រុមហ្វូតសាល Daniel FC របស់កម្ពុជាចេញដំណើរទៅប្រកួតមិត្តភាពនៅក្នុងប្រទេសថៃជាមួយនឹងក្រុម Thonburi University នៅក្នុងថ្ងៃនេះ

BY
Khmernote Media
May 17, 2018

ក្រុម Daniel FC ដែលជាក្រុមបាល់ទាត់ហ្វូតសាលរបស់កម្ពុជាបានចេញដំណើរទៅកាន់ប្រទេសថៃដើម្បីត្រៀមប្រកួតមិត្តភាពជាមួយនឹងក្រុម Thonburi ដែលជាក្រុមបាល់ទាត់ហ្វូតសាលរបស់សកលវិទ្យាល័យ Thonburi University នៅក្នុងព្រះរាជាណាចក្រថៃនៅក្នុងរសៀលថ្ងៃនេះ។

តាមគេហទំព័រផ្ទាល់របស់ក្រុម Daniel FC បានបង្ហោះអោយដឹងថា៖ ការចេញទៅប្រកួតមិត្តភាពនៅក្នុងប្រទេសថៃនេះគឺដើម្បីដកស្រង់បទពិសោធទ៍ នឹងបង្កើនការទំនាក់ទំនងល្អពីប្រទេសជិតខាងយើង។ ហើយការប្រកួតនេះគឺដើម្បីពង្រឹងសមត្ថភាពកីឡាកររបស់ក្រុម Daniel FC ឡើងវិញ។ ការប្រកួតមិត្តភាពរវាងក្រុម Daniel FC និងក្រុម Thonburi University នឹងចាប់ផ្ដើមនៅក្នុងថ្ងៃនេះវេលាម៉ោង 3:00 រសៀល។ ហើយនឹងមានការផ្សាយផ្ទាល់នៅលើផេកហ្វេកប៊ុករបស់ក្រុម Daniel FC ផងដែរ។

គួរបញ្ជាក់ឡើងវិញដែរថា ក្រុម Daniel FC គឺជាក្រុមដែលមានឈ្មោះបោះសម្លេងនៅក្នុងប្រទេសកម្ពុជាហើយធ្លាប់គ្រងពានរង្វាន់ហ្វូតសាលជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជាផងដែរ ជាពិសេសក្រុម Daniel FC ធ្លាប់ជាម្ចាស់ជើងឯកពានរង្វាន់ Ganzberg Cup រដូវកាលទី 1 និងជាម្ចាស់ពានរង្វាន់ធំៗជាច្រើនទៀតរាប់មិនអស់ ហើយពេលនេះក្រុម Daniel FC កំពុងហ្វឹកហាត់ត្រៀមចូលប្រកួតពានរង្វាន់ហ្វូតសាលថ្នាក់ជាតិដែលនឹងចាប់ផ្ដើមនៅក្នុងប៉ុន្មានខែខាងមុខទៀតនេះផងដែរ។

បុត្រ

Share This Post: