ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃសម្រេចបិទសាលារៀនមួយចំនួនជាបន្ទាន់ ក្រោយពីមានមនុស្ស ២នាក់ ដែលមានប្រវត្តិពាក់ព័ន្ធជាមួយកូនសិស្ស បានតេស្តវិជ្ជមានជាមួយនឹងជំងឺកូវីដ១៩

    BY autoadmin July 18, 2020
    ថៃសម្រេចបិទសាលារៀនមួយចំនួនជាបន្ទាន់ ក្រោយពីមានមនុស្ស ២នាក់ ដែលមានប្រវត្តិពាក់ព័ន្ធជាមួយកូនសិស្ស បានតេស្តវិជ្ជមានជាមួយនឹងជំងឺកូវីដ១៩

    ថៃ៖ សាលារៀនមួយចំនួននៅក្នុងប្រទេសថៃត្រូវបិទទ្វារឡើងវិញ​ បន្ទាប់ពីបរទេសចំនួន ២នាក់ ដើរហើរក្នុងប្រទេសថៃមួយរយៈទៅហើយ ប៉ុន្តែក្រោយមកត្រូវបានគេធ្វើតេស្តវិជ្ជមានជាមួយនឹងជំងឺ COVID-19 ។ បើតាមការបញ្ជាក់នៅក្នុងសារព័ត៌មាន បាងកកប៉ុស្ដិ៍ ចុះផ្សាយថ្ងៃទី១៦​ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា ក្នុងចំណោមមនុស្សទាំង ២នាក់នោះ មានម្នាក់គឺជាទាហ៊ានជនជាតិអេហ្ស៊ីប​ ដែលបានធ្វើដំណើរមកកាន់ទីក្រុងរ៉ាក់យងនៃប្រទេសថៃ និងម្នាក់ទៀតគឺជាកូនស្រីអ្នកកាទូតជនជាតិស៊ូដង់ ខណៈដែលគ្រួសាររបស់គាត់ក៏ជាប់ធ្វើចត្តាឡីស័កនៅក្នុងទីក្រុងបាងកក ហើយរហូតមកទល់នឹងពេលនេះពួកគេសុទ្ធត្រូវបានគេធ្វើតេស្តវិជ្ជមានជាមួយនឹងជំងឺ COVID-19 និងកំពុងត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកដើម្បីទទួលបានការព្យាបាល។

    ប្រភពខាងលើបានបន្តថា មូលហេតុដែលឈានដល់ការបិទសាលានេះ ក៏ព្រោះតែមានការជាប់ពាក់ព័ន្ធគ្នា ដូចជាមានសិស្សសាលាខ្លះបានទៅលេងទីក្រុងរ៉ាក់យងស្របពេលគ្នាជាមួយនឹងទាហ៊ានអេហ្ស៊ីបដែរ ហើយមានសិស្សខ្លះនិងសាច់ញាតិសិស្សសាលាមួយចំនួនបានរស់នៅក្នុងអគារអាផាតមិនជិតគ្នាជាមួយនឹងកូនស្រីអ្នកកាទូតស៊ូដង់ផ្ទាល់តែម្តង។ សាលារៀនដែលបានបិទនោះមានទាំងនៅក្នុងទីក្រុងបាងកក ក្រុងរ៉ាក់យង និងនៅតាមខេត្តមួយចំនួនផងដែរ ហើយគ្រាន់តែក្រុងរ៉ាក់យង់តែម្នាក់ឯងមានសាលាចំនួន ១២៧ កន្លែងទៅហើយដែលត្រូវបានបិទទ្វារនោះ។ សូមបញ្ជាក់ជូនថា ការបិទសាលារៀននេះមិនមែនបិទក្នុងរយៈពេលយូរនោះទេ ដោយសាលាខ្លះត្រូវបិទមួយរយៈពេលខ្លីសម្រាប់ធ្វើតេស្តរកជំងឺ COVID-19 ក្នុងចំណោមកូនសិស្សទាំងអស់ ដើម្បីឲ្យប្រាកដថាពួកគេបានឆ្លងជំងឺឬអត់ ហើយសាលាខ្លះវិញគ្រាន់តែបិទ ១ឬ២ ថ្ងៃប៉ុណ្ណោះ ដើម្បីឲ្យគេទៅសម្អាតមេរោគនៅក្នុងបរិវេណសាលារៀន៕

    អត្ថបទ៖ ភក្តី
    ប្រភព៖ បាងកកប៉ុស្ដិ៍

    Share This Post: