ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ពលរដ្ឋអាមេរិកចំណាយលុយលើវីដេអូហ្គេមក្នុងខែមិថុនា ច្រើនជាងពេលណាទាំងអស់ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ

    BY autoadmin July 18, 2020
    ពលរដ្ឋអាមេរិកចំណាយលុយលើវីដេអូហ្គេមក្នុងខែមិថុនា ច្រើនជាងពេលណាទាំងអស់ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ

    ការចំណាយលុយលើវីដេអូហ្គេមនៅសហរដ្ឋអាមេរិកបានឈានដល់កម្រិតកំពូល ខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០១០ នេះបើយោងតាមរបាយការណ៍ថ្មីរបស់ NPD Group ជាមួយនឹងរបាយការណ៍លក់នៅខែមិថុនា មានចំនួន ៦.៦ ពាន់លានដុល្លារ ទៅលើ hardware, software និងគ្រឿងប្រដាប់ផ្សេងៗ។ វាជាចំនួនសរុបខ្ពស់បំផុតសម្រាប់រយៈពេលតែ ៦ខែដំបូង នៃឆ្នាំ២០២០ ចាប់តាំងពីការចំណាយបានកើនដល់ ៧ពាន់លានដុល្លារ កាលពីមួយទសវត្សរ៍មុន។

    ការចំណាយបានកើនឡើងខ្ពស់គួរឱ្យកត់សម្គាល់ក្នុងឆ្នាំ២០២០ បើប្រៀបធៀបនឹងឆ្នាំមុន ជាមួយនឹងការលក់គិតត្រឹមខែមិថុនា បានកើនឡើង ១៩% ពីរយៈពេលដូចគ្នានៅឆ្នាំមុន ហើយការលក់នៅខែមិថុនា បានកើនឡើង ២៦% បើប្រៀបធៀបនឹងខែដដែលក្នុងឆ្នាំ២០១៩។ ហេតុផលជាក់លាក់សម្រាប់ការជំរុញក្នុងការលក់ វាគឺពិបាកណាស់ក្នុងការទាញសេចក្តីសន្និដ្ឋាន ប៉ុន្តែកត្តាចូលរួមដ៏សំខាន់មួយគឺបណ្តាលមកពីមនុស្សរាប់លាននាក់អត់មានការងារធ្វើ នៅអំឡុងពេលមានការបិទទ្វារអាជីវកម្ម និងប្រទេស។

    ការចំណាយលុយលើវីដេអូនហ្គេមយ៉ាងច្រើននេះ មិនមែនជាកំណត់ត្រាលើកដំបូងសម្រាប់ឆ្នាំ២០២០ នោះទេ ពោលគឺការចំណាយរបស់អាមេរិកបានកើនឡើងក្នុងកម្រិតកំណត់ត្រាមិនធ្លាប់មាន ត្រឹមរយៈពេលមួយត្រីមាស (៣ខែ)។ ជាមួយនេះដែរឧបករណ៍ថ្មីៗពីក្រុមហ៊ុន Microsoft និង Sony (ជាទម្រង់ Xbox Series X និង PlayStation 5) ក៏កំពុងត្រៀមចេញនៅរដូវស្លឹកឈើជ្រុះនៅអាមេរិក ដើម្បីជម្រុញការលក់ឧបករណ៍ហ្គេមរបស់ក្រុមហ៊ុនទាំងនេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ The Verge

    Share This Post: