ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក ដូណាល់ ត្រាំ និយាយថា គាត់មិនជឿថាមានច្បាប់ពាក់ម៉ាស់ហើយ ជំងឺកូវីដ១៩ នឹងបាត់ទៅវិញនោះទេ

    BY autoadmin July 20, 2020
    លោក ដូណាល់ ត្រាំ និយាយថា គាត់មិនជឿថាមានច្បាប់ពាក់ម៉ាស់ហើយ ជំងឺកូវីដ១៩ នឹងបាត់ទៅវិញនោះទេ

    ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយនៅក្នុងបទសម្ភាសន៍តាមកញ្ចក់ទូរទស្សន៍ ដែលបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យថា គាត់មិនជឿលើច្បាប់ជាតិដែលបង្ខំឱ្យមនុស្សត្រូវតែពាក់ម៉ាសនោះទេ។ លោក ដូណាល់ ត្រាំ បានប្រាប់ទូរទស្សន៍ Fox News កាលពីថ្ងៃអាទិត្យថា លោកមិនយល់ស្របនឹងសេចក្តីថ្លែងការណ៍ដែលថា ប្រសិនបើមនុស្សគ្រប់គ្នាពាក់ម៉ាស់អ្វីៗ [ជំងឺ] នឹងបាត់ទៅវិញទេ។ លោកប្រធានាធិបតីបាននិយាយថា លោកជឿជាក់ថាម៉ាស់មានប្រសិទ្ធិភាព ប៉ុន្តែនឹងទុកឱ្យអភិបាលរដ្ឋធ្វើការសម្រេចចិត្តចំពោះការអនុវត្តនេះ។

    លោក ដូណាល់ ត្រាំ ក៏ត្រូវបានគេសួរអំពីវេជ្ជបណ្ឌិតលោក Anthony Fauci ដែលជាអ្នកឯកទេសខាងជំងឺឆ្លងកំពូលរបស់ប្រទេស ហើយលោកបាននិយាយថា លោក Fauci បានធ្វើឱ្យមានកំហុសពីមុនមួយចំនួន ដូចជាណែនាំឱ្យគាត់កុំឱ្យពាក់ម៉ាស់ និង «មិនហាមឃាត់ប្រទេសចិន»។ ប៉ុន្តែលោក ដូណាល់ ត្រាំ បានបន្ថែមថា គាត់មានទំនាក់ទំនងល្អណាស់ជាមួយលោក Fauci ។ គួរឱ្យដឹងដែរថា នៅអាមេរិកពេលនេះមានករណីជំងឺ COVID-19 ជាង ៣.៨ លាននាក់ ខណៈមានការស្លាប់ ១៤ម៉ឺននាក់ហើយ៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: