ស្ទីលរាំអស់ស្ទះ ! 4 បទជាប់ៗគ្នា របស់ សយ រតនៈ យប់នេះពិតជាប្លែកភ្នែក ជាមួយមហាព្រឹត្តិការណ៍ប្រគំតន្ត្រី GANZBERG នៅសួនច្បារមាត់ព្រែក ទឹកដីខេត្តកំពត
- May 18, 2018
ក្នុងរាត្រីដ៏អស្ចារ្យនៃព្រឹត្តិការណ៍ប្រគុំតន្ត្រីទេសចរណ៍របស់ក្រុមហ៊ុនស្រាបៀរ GANZBERG បាននាំយកតារាចម្រៀងល្បីពីសំណាក់ផលិតកម្ម We Production និង ផលិតកម្មហង្សមាស ដោយក្នុងនោះដែរ លោក សយ រតនៈ តារាចម្រៀងចំណូលថ្មីសំលេងក្រអួនក្រអៅ បានបង្កភាពសប្បាយរីយរាកយ៉ាងខ្លាំងជូនដល់ទស្សនិកជន ដែលបានមកទស្សនាផ្ទាល់នៅសួនច្បារមាត់ព្រែក ខេត្តកំពត នេះហើយបទចម្រៀងដែលលោកលើកមកច្រៀងនៅយប់នេះ ពិតជាកន្ត្រាក់អារម្មណ៍ បូករួមជាមួយនឹងស្ទីលរាំប្លែកៗ គួរអោយរីករាយទស្សនា។

នារាត្រីយប់ថ្ងៃទី ១៨ និង ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ នេះក្រុមហ៊ុនស្រាបៀរ GANZBERG បានរៀបចំព្រឹត្តិការណ៍ប្រគុំតន្ត្រីចំនួន២យប់ជាប់គ្នា នៅសួនច្បារដងព្រែក ខេត្តកំពត។ នៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យ បានបង្កភាពសប្បាយរីករាយចំពោះទស្សនិកជន ដែលរស់នៅក្នុងខេត្តកំពតផ្ទាល់តែម្តង ដោយមានតារាចម្រៀងល្បីៗរបស់ផលិតកម្មហង្សមាសចូលរួមជាច្រើន ដូចជាលោក នី រតនា លោក សយ រតនៈ កញ្ញា លាង សុផាឡែន កញ្ញា វី ឌីណែត លោក ឃុន វុត្ថា ជាដើម៕
- Share This Post:











