វី ឌីណែត ស្អាតក៏ស្អាត ច្រៀងក៏ពិរោះ ទាក់ចិត្តអ្នកទស្សនានាំគ្នាស្រែកហ៊ោ ផ្អើលឆាកមហាព្រឹត្តិការណ៍ប្រគំតន្ត្រី GANZBERG GOLD MEDAL CONCERT 2018
- May 18, 2018
ស្រីស្អាត វី ឌីណែត តារាចម្រៀងប្រចាំផលិតកម្មហង្សមាស បានធ្វើអោយទស្សនិកស្រែកហ៊ោ ជាមួយបទចម្រៀងញាក់កន្ត្រាក់អារម្មណ៍ នៅក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រីទេសចរណ៍ GANZBERG GOLD MEDAL CONCERT នៅសួនច្បារមាត់ព្រែក ខេត្តកំពត។ ព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យនេះ នឹងធ្វើឡើងរយៈពេល២ថ្ងៃជាប់គ្នា គឺថ្ងៃទី ១៨ និង ១៩ ខែឧសភា ឆ្នាំ២០១៨ នេះហើយក៏មានតារាចម្រៀងល្បីៗឈ្មោះជាច្រើន ត្រៀមខ្លួនក្នុងការបម្រើអារម្មណ៍របស់ទស្សនិកជន អោយសប្បាយរីករាយក្នុងរាត្រីចុងសប្តាហ៍ផងដែរ។

គួរបញ្ជាក់ផងដែរថាព្រឹត្តិការណ៍ប្រគុំតន្ត្រីទេសចរណ៍ GANZBERG GOLD MEDAL CONCERT នឹងធ្វើឡើងចំនួន ៥ ខេត្តក្រុងផ្សេងៗគ្នា ដើម្បីអបអរសាទរដែលស្រាបៀរ GANZBERG ឈ្នះមេដាយមាសលំដាប់ថ្នាក់ពិភពលោក ចំនួន ២ឆ្នាំជាប់គ្នា ពីស្ថាប័នកំពូល MONDE SELECTION។ គួររំលឹកផងដែរថា កាលពីសប្តាហ៍មុននេះដែរ ក៏មានវត្តមានកំពូលតារាចម្រៀងលំដាប់ថ្នាក់ពិភពលោកគឺលោក Matteo ម្ចាស់បទ PANAMA មកច្រៀងដល់ឆាក GANZBERG នៅមុខសាលមោស្រពកោះពេជ្រ ផងដែរ៕
- Share This Post:













